按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

ប្រឈមមុខសង្គមដែលមានមនុស្សចាស់ៗកាន់តែច្រើន បង្កើតនិងកែលំអប្រព័ន្ធថែទាំរយៈពេលវែង

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2018/03/20
  • 點閱次數:212
ប្រឈមមុខសង្គមដែលមានមនុស្សចាស់ៗកាន់តែច្រើន បង្កើតនិងកែលំអប្រព័ន្ធថែទាំរយៈពេលវែង

សព្វថ្ងៃនេះ រចនាសម្ព័ន្ធប្រជាជននៅក្នុងសង្គមតៃវ៉ានមានលក្ខណៈពីរ គឺមនុស្សចាស់ៗកាន់តែច្រើន ហើយមនុស្សកើតកូនកាន់តែតិចតូច បណ្តាលការថែទាំនៅក្នុងគ្រួសារមានបន្ទុកធ្ងន់ធ្ងរ មានមនុស្សកាន់តែច្រើនបានលះបង់គុណភាពជីវភាពនិងការងារដើម្បីថែទាំសមាជិកគ្រួសារ ដូច្នេះ រដ្ឋាភិបាលគម្រោងធ្វើសេវាកម្មថែទាំរយៈពេលវែង ដើម្បីកែសម្រួលបញ្ហាដែលមានមនុស្សចាស់ៗកាន់តែច្រើន។


សេវាកម្មថែទាំរយៈពេលវែង2.0ចាប់ផ្តើមហើយ នឹងពង្រីកមនុស្សត្រូវថែទាំនិងបន្ថែមកម្មវិធីសេវាកម្ម!ការថែទាំរយៈពេលវែងមានន័យថា មនុស្សមានជម្ងឺឬមនុស្សចាស់ហើយ ដូច្នេះត្រូវគេជួយថែទាំរយៈពេលវែង រដ្ឋាភិបាលធ្លាប់គម្រោងផែនការ10ឆ្នាំអំពីសេវេកម្មថែទាំរយៈពេលវែង(ហៅកាត់ថាសេវាកម្មថែទាំរយៈពេលវែង1.0) ដើម្បីជំរុញសេវាកម្មថែទាំរយៈពេលវែងយ៉ាងសកម្ម ពិតមែនតែបានផ្តល់ធនធាននិងឧបត្ថម្ភសំរាប់ថែទាំក៏ដោយ ប៉ុន្តែ ដោយសារសេវាកម្មថែទាំ
រយៈពេលវែង1.0បានជួបបញ្ហានិងឧបសគ្គខ្លះ ដូចជាថវិកាមិនគ្រប់គ្រាន់ អ្នកទទួលការថែទាំមានកំរិតលើលក្ខណៈសម្បត្តិច្រើន ការបង់ថ្លៃសេវាកម្មមិនងាយស្រួល ខ្វះមនុស្សនិងធនធានថែទាំជាដើម រដ្ឋាភិបាលចាប់ផ្តើមអនុវត្តសេវាកម្មថែទាំរយៈពេលវែង2.0ពីខែមករា ឆ្នាំ2017 ដើម្បីផ្តល់សេវាកម្មបន្តគ្រប់បែបយ៉ាង ចាប់ពីការថែទាំក្នុងគ្រួសារ ថែទាំងក្នុងផ្ទះ ក្នុងសហគមន៍ រហូតដល់ការថែទាំតាមបែបបទស្នាក់នៅ

បានបង្កើតប្រព័ន្ធសេវាកម្មថែទាំរយៈពេលវែងដែលចាត់ទុកសហគមន៍ជាមូលដ្ឋាន។
សេវាកម្មថែទាំរយៈពេលវែង2.0នឹងធ្វើសមាហរណកម្មជាមួយនឹងសេវាពាក់ព័ន្ធ បែងចែកជាថ្នាក់ទាំងបី ABC នឹងជំរុញរបៀបថែទាំជាទូទៅក្នុងសហគមន៍ ប្រុងបង្កើត「មជ្ឈមណ្ឌល
ផ្តល់សេវាកម្មសកលក្នុងសហគមន៍(ថ្នាក់A)」-「មជ្ឈមណ្ឌល
ផ្តល់សេវាកម្មចម្រុះ(ថ្នាក់B)」-「មន្ទីរថែទាំរយៈពេលវែងក្នុងផ្លូវ(ថ្នាក់C)」នៅគ្រប់ឃុំស្រុក។ ឲ្យតែទទួលសេវាកម្មថ្នាក់A、B、Cថ្នាក់ណាមួយ ក៏មានបុគ្គលិកពិសេសជួយណែនាំទទួលកម្មវិធីសេវាកម្មសមស្រប ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ថ្លៃសេវាកម្ម ចំនួន70% បើសិនជាគ្រួសារមានចំនូលទាប ផ្តល់ប្រាក់ឧបត្ថម្ភ100% គ្រួសារមានចំនូលទាបនិងមធ្យម ផ្តល់ប្រាក់ឧបត្ថម្ភ90%។ អំពីមនុស្សអាចទទួលសេវាកម្មនិងកម្មវិធីសេវាកម្ម ចូររកមើលតាម「ព័ត៌មានអំពីសេវាកម្មថែទាំរយៈពេលវែង2.0」នៅវេបសាយយើង។


ចង់យល់ដឹងព័ត៌មានអំពីការស្នើសុំការថែទាំរយៈពេលវែង ស្វាគមន៍លោកអ្នកទាក់ទង 「1966លេខទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែង」 ដើម្បីដោះស្រាយបញ្ហា

កាលណាក្នុងគ្រួសារមានសមាជិកត្រូវការថែទាំរយៈពេលវែង អាចទាក់ទងទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែងសិន នៅខេត្តឬក្រុង ក៏អាចហៅលេខទូរស័ព្ទ1966 ដោយផ្ទាល់ ទូរស័ព្ទពិសេសនឹងផ្តល់ការប្រឹក្សាយោបល់ជាឯកទេសអំពីធនធានថែទាំរយៈពេលវែង មានបុគ្គលិកពិសេសជួយណែនាំអំពីធនធាននៅតំបន់ដែលលោកអ្នកស្នាក់នៅ ហើយសមាជិករបស់លោកអ្នកសមស្របនឹងការថែទាំរយៈពេលវែងបែបណា។ កម្មវិធីសេវាកម្មរួមមាន ៖ ថែរក្សាក្នុងផ្ទះ ធ្វើសុខភាពជាស្បាយក្នុងសហគមន៍និងផ្ទះ សេវាកម្មសំរាក សេវាកម្មថែទាំ ទិញបរិក្ខារជំនួយ សេវាកម្មជួលនិងកែសម្រួលបរិស្ថានក្នុងផ្ទះឲ្យគ្មានឧបសគ្គ សេវាកម្មផ្តល់អាហារមានសុខភាពសំរាប់មនុស្សចាស់ៗ អង្គការផ្តល់សេវាកម្មថែទាំរយៈពេលវែង សេវាកម្មទទួលយកនិងបញ្ជូនមនុស្សជាដើម។ ព័ត៌មានពាក់ព័ន្ធអាចរកមើល「1966លេខទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែងចាប់ផ្តើមប្រើប្រាស់ជាផ្លូវការ!」នៅវេបសាយយើង។

វេលាផ្តល់សេវា:ម៉ោងធ្វើការពីថ្ងៃចន្ទ ~ថ្ងៃសុក្រ (0830~1200、1330~1730)

របៀបហៅទូរស័ព្ទ:ទូរស័ព្ទដៃឬទូរស័ព្ទតាមតំបន់អាចហៅលេខ「1966」ដោយផ្ទាល់ និយាយ5នាទីខាងមុខឥតគិតថ្លៃ!


ដំណើរការទាំងបីអំពីការស្នើសុំសេវាកម្មថែទាំរយៈពេលវែង ៖
1.ហៅទូរស័ព្ទ:ហៅលេខទូរស័ព្ទ 1966លេខទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែង។(និយាយ5នាទីខាងមុខឥតគិតថ្លៃ)
2.វាយតម្លៃ:មជ្ឈមណ្ឌលគ្រប់គ្រងការថែទាំនៅគ្រប់ខេត្តក្រុងនឹងចាត់តាំងបុគ្គលិកគ្រប់គ្រងពិសេសទៅដល់គ្រួសារគេ ដើម្បីវាយតម្លៃលើស្ថានភាពរបស់សមាជិកក្នុងគ្រួសារ។
3.ទទួលសេវាកម្ម:ផ្តល់សេវាកម្មថែទាំរយៈពេលវែងដូចជាថែរក្សាក្នុងផ្ទះសេវាកម្មក្នុងសហគមន៍សេវាកម្មសំរាកសេវាកម្មទិញបរិក្ខារជំនួយសេវាកម្មទទួលយកនិងបញ្ជូនមនុស្សជាដើម។


តាមរបៀបផ្តល់សេវាកម្មនៃអង្គភាព សេវាកម្មថែទាំរយៈពេលវែងអាចបែងចែកជាបីរបៀប គឺថែទាំក្នុងផ្ទះ ថែទាំក្នុងសហគមន៍
ស្នាក់ក្នុងអង្គភាព។
1.ថែទាំក្នុងផ្ទះ:អ្នកថែទាំទៅផ្ទះអ្នកថែទាំមនុស្សងសមត្ថភាពរួមមានសេវាកម្មក្នុងផ្ទះ សេវាកម្មសំរាក ថែទាំក្នុងផ្ទះ និងធ្វើសុខភាពជាស្បាយក្នុងផ្ទះ។
2.ថែទាំក្នុងសហគមន៍:បង្កើតឡើងមជ្ឈមណ្ឌលថែទាំក្នុងសហគមន៍មួយ ផ្តល់សេវាកម្មថែទាំនៅពេលថ្ងៃ សេវាកម្មថែទាំដូចក្នុងផ្ទះ និងក្រុមផ្ទះសំរាប់មនុស្សចាស់ៗមានភាពវិកលចរិក។
3.ស្នាក់ក្នុងអង្គភាព:ផ្តល់សេវាកម្មពេញ24ម៉ោង អង្គភាព
សេវាកម្មថែទាំរយៈពេលវែងអាចបែងចែកជា៥បែប ដូចជា
អង្គភាពបែបព្យាបាលនិងថែទាំ អង្គភាពបែបបថែទាំរយៈពេលវែង ផ្ទះថែទាំធម្មតា ផ្ទះសំរាប់យោធិនចូលនិវត្ត និងផ្ទះថែទាំខាងផ្លូវចិត្ត។

បើសិនចង់រកមើលអង្គភាពផ្តល់សេវាកម្មនៅគ្រប់ខេត្តក្រុង អាចមើលវេបសាយផែនទីស្តីពីធនធានសេវាកម្មថែទាំរយៈពេលវែងដែលបង្កើតឡើងដោយក្រសួងសុខាភិបាលនិងសុខុមាលភាព (http://ltcgis.mohw.gov.tw/)ឬទៅប្រអប់រតនាeអំពីសុខាភិបាលនិងសុខុមាលភាព(https://www.mohw.gov.tw/cp-88-224-1-34.html) ដើម្បីរកមើលព័ត៌មានអំពីមជ្ឈមណ្ឌលគ្រប់គ្រងការថែទាំរយៈពេលវែង ទីតាំថែទាំក្នុងសហគមន៍ អង្គភាពនៅគ្រប់ខេត្តនិងក្រុង។


ដើម្បីបំពេញតម្រូវការនៃធនធានមនុស្សសំរាប់ថែទាំរយៈពេលវែង នាយកដ្ឋានអភិវឌ្ឍពលករនៃក្រសួងការងារបានបើកវគ្គ
បណ្តុះបណ្តាលអ្នកផ្តល់សេវាកម្ម។

ខ្លឹមសារការងាររបស់អ្នកផ្តល់សេវាកម្មរួមមានកិច្ចការផ្ទះ និងការថែទាំជីវភាពប្រចាំថ្ងៃ ថែទាំកាយខ្លួន និងសេវាកម្មជំនួយ គឺថែទាំអ្នកជម្ងឺដោយមានអ្នកព្យាបាលជួយណែនាំ អ្នកណាពេញអាយុ16ឆ្នាំ ចង់ធ្វើការថែទាំក៏អាចចុះឈ្មោះចូលរួមការបណ្តុះ
បណ្តាល រដ្ឋាភិបាលនឹងជួយផ្តល់ថ្លៃបណ្តុះបណ្តាល80%ដល់
100% អ្នកគ្មានការធ្វើដែលជាប្រជាជនចំនូលថ្មី លើកលែងតែមិនបាច់បង់ថ្លៃបណ្តុះបណ្តាល ហើយនឹងផ្តល់ប្រាក់ឧបត្ថម្ភ
សំរាប់រស់នៅក្នុងអំឡុងពេលចូលរួមទទួលការបណ្តុះបណ្តាល សំរាប់ចិញ្ចឹមជីវិតជាមូលដ្ឋានក្នុងអំឡុងពេលចូលរួមទទួលការ
បណ្តុះបណ្តាល។ អំពីព័ត៌មានពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភសំរាប់រស់នៅ អាចរកមើល「 ប្រាក់ឧបត្ថម្ភសំរាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ」នៃក្រសួងការងារនៃវេបសាយយើង។

កម្មវិធីសិក្សាអំពីការបណ្តុះបណ្តាលអ្នកផ្តល់សេវាកម្មថែទាំអាចរកមើលនៅ「វេបសាយការងារតៃវ៉ាន់」 ជ្រើសចុចការបណ្តុះ
បណ្តាលវិជ្ជាជីវៈ >កម្មវិធីសិក្សាបណ្តុះបណ្តាល> ការរកមើលកម្មវិធីសិក្សាបណ្តុះបណ្តាល> ស្វែងរកកម្មវិធីសិក្សាអំពីអ្នកផ្តល់សេវាកម្មថែទាំ ឬហៅទូរស័ព្ទពិសេសផ្តល់សេវាកម្មឥតគិតថ្លៃពេញ24ម៉ោង0800-777-888 ដើម្បីសួររក។


ពលករគ្មានការធ្វើបើធ្វើជាអ្នកផ្តល់សេវាកម្មថែទាំ ក្រសួងការងារនឹងផ្តល់ប្រាក់រង្វាន់ជំនួយរកការធ្វើ108000យាន់។

តាមកំណត់ ពលករគ្មានការធ្វើបន្ត30ថ្ងៃ ឬពេញលក្ខណៈមិនមែនលាមុខតំណែងដោយស្ម័គ្រចិត្ត អាចទៅអង្គការផ្តល់សេវា
រកការធ្វើរដ្ឋចុះបញ្ជីរកការធ្វើ ហើយតាមការណែនាំពីអង្គកា
រផ្តល់សេវារកការធ្វើ ទៅធ្វើការនៅអង្គការផ្តល់សេវាដល់ប្រជាជនឬមជ្ឈមណ្ឌលថែទាំនៅពេលថ្ងៃ បន្តធ្វើការលើសពី30ថ្ងៃ ធ្វើការរាល់អាទិត្យជាម្យមពេញ30ម៉ោងនិង35ម៉ោង ហើយស្របតាមកំណត់ពាក់ព័ន្ធ តាមអំឡុងពេលធ្វើការវែងឬខ្លី ក៏អាចទទួលប្រាក់រង្វាន់ជំនួយរកការធ្វើពី5000យាន់ដល់7000យាន់រាល់ខែបាន មនុស្សម្នាក់ៗយ៉ាងយូរណាស់អាចទទួលរយៈពេល18ខែ។


ការប្រឈមមុខសង្គមមានមនុស្សចាស់ៗកាន់តែច្រើន ការថែទាំរយៈពេលវែងមានសារៈសំខាន់ណាស់ សព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងជំរុញគោលនយោបាយ ដូចជាសេវាកម្មថែទាំរយៈពេលវែង បង្កើតឡើង 1966លេខទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែង ការបណ្តុះបណ្តាលអ្នកផ្តល់សេវាកម្មជាដើម ដើម្បីកាត់បន្ថយបន្ទុកធ្ងន់ធ្ងររបស់អ្នកថែទាំ ហើយធ្វើឲ្យមនុស្សចាស់ៗនិងជនពិការមានគុណភាពជីវភាពនិងសេចក្តីថ្លៃថ្នូរកាន់តែល្អ។


ឯកសារយោង ៖
ក្រសួងសុខាភិបាលនិងសុខុមាលភាព-ផ្នែកពិសេសអំពីគោលនយោបាយថែទាំរយៈពេលវែង
ក្រសួងសុខាភិបាលនិងសុខុមាលភាព-សេចក្តីណែនាំសង្ខេបអំពី1966ទូរស័ព្ទពិសេសអំពីសេវាកម្មថែទាំរយៈពេលវែង
អ្នកផ្តល់សេវាកម្មថែទាំ-បណ្តុះបណ្តាលនិងប្រើប្រាស់ដោយខ្លួន
ព័ត៌មានក្រសួងការងារ

top