按 Enter 到主內容區
:::

回培力新住民資訊網首頁

គោលនយោបាយ
:::

ផែនការកែលម្អប្រាក់ឈ្នួលក្នុងការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក សម្រាប់ជួយសម្រួលដល់និយោជកក្នុងការថែរក្សាកម្លាំងធនធានមនុស្សដែលល្អប្រពៃ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部
  • 更新日期:2024/04/26
  • 點閱次數:31

ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១១១ ក្រសួងការងារចាប់អនុវត្តន៍‘‘ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរ” ចំពោះពលករចំណាកស្រុក ដើម្បីជួយសម្រួលដល់និយោជកក្នុងការថែរក្សាពលករចំណាកស្រុក ដែលមានបទពិសោធន៏ធ្វើការរយៈពេលយូរនិងល្អប្រពៃផ្លាស់ប្តូរតំណែងទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាល។ ប្រាក់ឈ្នួលនៃតំណែងឧស្សាហកម្មថ្នាក់កណ្តាលជាអប្បបរិមាគឺចំនួន៣ម៉ឺន៣ពាន់យេន ប្រាក់ឈ្នួលនៃគ្រួសារថ្នាក់កណ្តាលជាអប្បបរិមាគឺ២ម៉ឺន៤ពាន់យេន។ ប្រាក់ឈ្នួលត្រូវតំឡើងក្រោយពេលផ្លាស់ប្តូរតំណែងពលករចំណាកស្រុក ដើម្បីបង្កើនឆន្ទៈក្នុងការបន្តការធ្វើការនៅតៃវ៉ាន់ និយោជកមិនចាំបាច់បង់ប្រាក់សន្តិសុខការងារនោះឡើយ យើងបានជួយនិយោជករក្សាទុកធនធានមនុស្សចំនួនលើស២ម៉ឺន៦ពាន់នាក់ ក្នុងរយៈពេល១ឆ្នាំជាងកន្លងមកនេះ ព្រមទាំងគោរពសិទ្ធិការងារគូភាគី ដើម្បីភាគីទាំងទ្វេឈ្នះឈ្នះ។

ដើម្បីសម្របនឹងការប្រែប្រួលរចនាសម្ព័ន្ធចំនួនប្រជាជនតៃវ៉ាន់ និងការកើនឡើងនៃតម្រូវការក្នុងការថែរក្សាធនធានមនុស្សក្នុងការងារឧស្សាហកម្ម និងការថែរក្សាក្នុងរង្វង់គ្រួសារ ក្រសួងការងារអនុវត្តន៍ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក និយោជកត្រូវផ្តល់ប្រាក់ឈ្នួលជាអប្បបរិមា៣ម៉ឺន៣ពាន់យេនសម្រាប់ការងារផ្នែកឧស្សាហកម្ម ជាអប្បបរិមា២ម៉ឺន៤ពាន់យេនសម្រាប់ការងារប្រភេទគ្រួសារ ជាអប្បបរិមា២ម៉ឺន៩ពាន់យេនសម្រាប់ការងារក្នុងស្ថាប័ន ដើម្បីជួលពលករចំណាកស្រុកដែលមានបទពិសោធន៏ការងារលើសពី៦ឆ្នាំ និងមានលក្ខណៈសមស្របនឹងលក្ខខណ្ឌបច្ចេកទេស ដោយអាចស្នើផ្លាស់ប្តូរតំណែងពីពលករចំណាកស្រុកដែលមានបទពិសោធន៏ការងាររយៈពេលយូរទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាល។ ក្រៅពីនេះទៅទៀត ប្រសិនបើក្រោយពេលដែលនិយោជកថ្លឹងថ្លែងសមត្ថភាពបច្ចេកទេស និងឆន្ទៈក្នុងការបន្តការធ្វើការនៅតៃវ៉ាន់របស់ពលករចំណាកស្រុកហើយ និយោជកតម្លើងប្រាក់ឈ្នួលទៅដល់៣ម៉ឺន៥ពាន់យេនឡើងទៅសម្រាប់ការងារក្នុងឧស្សាហកម្ម ២ម៉ឺន៦ពាន់យេនឡើងទៅសម្រាប់ការងារប្រភេទគ្រួសារ ៣ម៉ឺន១ពាន់យេនឡើងទៅសម្រាប់ការងារក្នុងស្ថាប័ននោះ ពេលនិយោជកលើកពាក្យស្នើសុំ គឺមិនតម្រូវភ្ជាប់មកជាមួយលិខិតបញ្ជាក់លក្ខខណ្ឌបច្ចេកទេសសម្រាប់ជនជាតិបរទេសនោះឡើយ។

តាមទិន្នន័យសរុបរបស់ក្រសួងការងារ ក្នុងរយៈពេល១ឆ្នាំជាងចាប់តាំងពីអនុវត្តន៍ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១១១ រហូតដល់ចុងខែមីនា ឆ្នាំ១១៣ បានអនុម័តដល់បុគ្គលិកបច្ចេកទេសថ្នាក់កណ្តាលដែលជាជនជាតិបរទេស ចំនួន២ម៉ឺន៦៥៤៥នាក់ ក្នុងនោះមានផ្នែកឧស្សាហកម្មចំនួន១ម៉ឺន០៨០៥នាក់ ផ្នែកសុខមាលភាពសង្គមចំនួន១ម៉ឺន៥៧៤០នាក់។ យោងតាមការស្នើសុំសិទ្ធិបច្ចេកទេសជាគោល ក្នុងនោះនិយោជកជាច្រើនបានយល់ព្រមតំឡើងប្រាក់ឈ្នួល ដើម្បីជៀសវាងការភ្ជាប់លិខិតបញ្ជាក់លក្ខខណ្ឌបច្ចេកទេសសម្រាប់ជនជាតិបរទេស ករណីដាក់ពាក្យស្នើសុំលើការងារផ្នែកឧស្សាហកម្មដែលមានប្រាក់ឈ្នួលពី៣ម៉ឺន៥ពាន់យេនឡើងមានចំនួន៨៣.៣%ក្នុងចំណោមករណីស្នើសុំការងារផ្នែកឧស្សាហកម្មទាំងអស់ ផ្នែកការងារប្រភេទគ្រួសារដែលមានប្រាក់ឈ្នួលពី២ម៉ឺន៦ពាន់យេនឡើងមានចំនួន៨១.៧% ការងារក្នុងស្ថាប័នដែលមានប្រាក់ឈ្នួលពី៣ម៉ឺន១ពាន់យេនឡើងមានចំនួន៨៦.៥% នេះបញ្ជាក់ពីប្រសិទ្ធិភាពនៃការតំឡើងប្រាក់ឈ្នួលសម្រាប់ការផ្លាស់ប្តូរតំណែងពីពលករចំណាកស្រុកទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាល។

ក្រសួងការងារបានធ្វើការណែនាំបន្ថែមថា ក្រោយពេលដែលនិយោជកផ្លាស់ប្តូរតំណែងពីពលករចំណាកស្រុកទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាលរួច ក្រៅពីការតំឡើងប្រាក់ឈ្នួលដល់ពលករចំណាកស្រុក ហើយក៏លែងមានកម្រិតឆ្នាំការធ្វើការងារដែរនោះ ពួកគាត់អាចបន្តនៅតៃវ៉ាន់យូរអង្វែងបាន។ និយោជកអាចរក្សាទុកនូវធនធានមនុស្សដែលល្អ ទន្ទឹមនឹងនេះមិនចាំបាច់បង់ប្រាក់សន្តិសុខការងារ ដើម្បីជួយកាត់បន្ថយសម្ពាធចំណាយរបស់និយោជក។ ក្រៅពីនេះទៅទៀត ក្រោយពេលពលករចំណាកស្រុកផ្លាស់ប្តូរតំណែងទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាលរួច អាចស្នើសុំពលករចំណាកស្រុកថ្មីបំពេញចំនួនកូតាឈ្មោះដែលមានស្រាប់ ដើម្បីជួយដល់និយោជកក្នុងការប្រើប្រាស់ធនធានមនុស្ស និងប្រតិបត្តិការការងារបានកាន់តែរស់រវើក។

យករោងចក្រដ៏ធំសម្រាប់តេស្តនិងវេចខ្ចប់ឧបករណ៍សឺមីកុងឌុចទ័ររបស់ក្រុមហ៊ុនរឺយៀកក្វាងតៃវ៉ាន់ជាឧទាហរណ៍ នៅពេលដែលគាត់បានដឹងពីពត៌មានដែលក្រសួងការងារបានអនុវត្តន៍ ‘‘ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” ភ្លាម ក្រុមហ៊ុនក៏បានចាប់ផ្តើមស្នើសុំផ្លាស់ប្តូរតំណែងពីពលករចំណាកស្រុកដែលល្អនិងមានបទពិសោធន៏ការងារយូរទៅជាបុគ្គលិកបច្ចេកទេសថ្នាក់កណ្តាលជាបន្តបន្ទាប់ ដែលមានចំនួនសរុបលើសពីមួយរយនាក់។ ក្រុមហ៊ុនរឺយៀកក្វាងបញ្ជាក់ថា ពួកគាត់ជាក្រុមហ៊ុនមួយដែលជំរុញទឹកចិត្ត លើកទឹកចិត្តធនធានមនុស្ស និងគោរពលើបុគ្គលិក។ ក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកក្នុងស្រុកជាច្រើន ហើយក៏ជ្រើសយកបុគ្គលិកចំណាកស្រុកមិនតិចដែរ ប៉ុន្តែពីមុនដោយសារតែច្បាប់នៃរយៈពេលឆ្នាំស្នាក់នៅរបស់ពលករចំណាកស្រុកមានកំណត់ ទើបមានតែអនុញ្ញាតអោយពលករចំណាកស្រុកចាស់ៗដែលល្អៗ និងមានបទពិសោធន៍ការងារលើសពី១០ឆ្នាំត្រឡប់ទៅប្រទេសខ្លួនវិញឬ ទៅធ្វើការនៅប្រទេសផ្សេងតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលក្រោយពេលដឹងពី‘‘ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” ធ្វើការសហការយ៉ាងសកម្មជាមួយគោលនយោ បាយនេះ ផ្តល់ជូននៅលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលអោយកាន់តែប្រសើរជាងមុន ស្នើសុំផ្លាស់ប្តូរផ្ទេរពលករចំណាកស្រុកឆ្នើមដែលមានជំនាញជាក់លាក់ទៅជាកម្លាំងពលកម្មបច្ចេកទេសកម្រិតមធ្យម ហើយក្រោយការផ្ទេរផ្លាស់ប្តូរកម្លាំងពលកម្មបច្ចេកទេសកម្រិតមធ្យមទាំងនេះ ស្មើនឹងគាត់ក៏ត្រូវបានតម្លើងឋានៈជាអ្នកគ្រប់គ្រងថ្នាក់ទាប ឬកម្មាភិបាលផងដែរ នេះក្លាយជាគោលដៅខិតខំប្រឹងប្រែងរបស់ពលករចំណាកស្រុកផ្សេងទៀតនៅក្នុងរោងចក្រ ហើយនាំអោយបង្កើនកម្លាំងតស៊ូរបស់ពលករចំណាកស្រុកទាំងអស់ រួចប្រែក្លាយជាកម្លាំងផលិតដែលមានស្ថេរភាពរយៈពេលវែងរបស់ក្រុមហ៊ុនផងដែរ។ ដូច្នេះក្រុមហ៊ុនគាំទ្រនឹង‘‘ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” ។

ក្រសួងការងារបានបន្ថែមថា យោងតាមការប៉ាន់ប្រមាណរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ ចំនួនកម្លាំងប្រជាជនដែលមានអាយុពី ១៦ ទៅ ៦៤ ឆ្នាំនឹងមានការបន្តធ្លាក់ចុះ ខ្វះពលករបច្ចេកទេសកម្រិតមធ្យមផងដែរ ក្រៅពីផ្តល់អាទិភាពការងាររបស់ប្រជាជនក្នុងស្រុក ក៏ត្រូវប្រើប្រាស់‘‘ផែនការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” រក្សាទុកនូវកម្លាំងពលកម្មកម្រិតមធ្យមពីពលករបរទេសឆ្នើមអោយបានសមរម្យផងដែរ ហើយឈានជំហានឆ្ពោះទៅគោលដៅរក្សាទុកកម្លាំងពលករបរទេសសម្រាប់ប្រើប្រាស់ចំនួន១៤ម៉ឺននាក់ក្នុងឆ្នាំ២០៣០ បំពេញកម្លាំងពលកម្មក្នុងតៃវ៉ាន់។ គិតមកដល់ចុងខែមីនា ឆ្នាំ១១៣ នេះ ក្រសួងបានអនុម័តលើកម្លាំងពលករបរទេសបច្ចេកទេសកម្រិតមធ្យម ចំនួន ២៦,៥៤៥ នាក់ ប្រៀបធៀបនឹងចុងខែមីនា ឆ្នាំ១១២ដែលមានចំនួន៥,៣៧៦ នាក់ ពាក្យស្នើសុំបានកើនឡើងជាងមុន ៣.៩ដង ។ ក្នុងមួយឆ្នាំ ឆ្នាំ ១១២ មានពាក្យស្នើសុំចំនួន២០,៤៥៧នាក់ ចំនួននេះច្រើនជាង ចំនួនផែនការគោលដៅប្រចាំឆ្នាំគុណនឹងពីរ ហើយឆន្ទៈរបស់និយោជកក្នុងការដាក់ពាក្យស្នើសុំនៅតែមានការបន្តកើនឡើង។

ដើម្បីជាជំនួយដល់ក្រុមហ៊ុនដែលដូចទៅនឹងក្រុមហ៊ុនរឺយៀកក្វាង សម្រាប់ឧស្សាហកម្ម និងគ្រួសារផ្សេងទៀត ក្រសួងការងារបានបង្កើតរៀបចំគេហទំព័រ‘‘គេហទំព័រមជ្ឈមណ្ឌលផ្តល់សេវាកម្មនៃការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” (គេហទំព័រ៖ https://lrsc.wda.gov.tw)និង ‘‘មជ្ឈមណ្ឌលផ្តល់សេវាកម្មនៃការថែរក្សាធនធានមនុស្សដើម្បីប្រើបា្រស់រយៈពេលយូរចំពោះពលករចំណាកស្រុក” (ទូរស័ព្ទលេខ៖ ០៣-៦៥៩-១៩៩៦ អាសយដ្ឋាន៖ ផ្ទះលេ១៩៥ ផ្លូវ Gaotie កំណាត់ទី៨ ខណ្ឌ Zhubei ខេត្ត Hsinchu) តាមរយៈការបង្កើតច្រកចេញចូលតែមួយ យើងនឹងផ្តល់សេវាកម្មពាក់ព័ន្ធដល់សាធារណជនដោយអស់ពីចិត្ត។


top