按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

តើត្រូវធ្វើយ៉ាងដូចម្តេចបើថ្ងៃបើកប្រាក់ឈ្នួលចំពេលថ្ងៃបុណ្យឈប់សម្រា

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部勞動力發展署
  • 更新日期:2024/04/26
  • 點閱次數:23

ថ្ងៃបើកប្រាក់ឈ្នួលចំពេលថ្ងៃបុណ្យឈប់សម្រាកជាប់ៗគ្នា និយោជកចេញលិខិតប្រកាសថាប្រាក់ឈ្នួលនឹងបើកក្រោយពេលចប់ថ្ងៃបុណ្យឈប់សម្រាក តើសមស្របតាមច្បាប់ដែរឬទេ?

និយោជកធ្វើបែបនេះមិនសមស្របតាមច្បាប់នោះឡើយ!

យោងតាមច្បាប់ នៅពេលដែលថ្ងៃបើកប្រាក់ឈ្នួលចំពេលថ្ងៃបុណ្យឈប់សម្រាក និយោជកអាចអនុវត្តន៍តាមវិធីខាងក្រោម

•បើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាក

•បើកប្រាក់ឈ្នួលនៅថ្ងៃដែលបានព្រមព្រៀងគ្នាដំបូង

ប្រសិនជានិយោជកមានបញ្ហាអនុវត្តមិនទាន់ ត្រូវការពន្យាពេលក្នុងការបើកប្រាក់ឈ្នួល នោះត្រូវមានកិច្ចព្រមព្រៀងគ្នាជាមួយបុគ្គលនិយោជិតជាលាយលក្ខណ៍អក្សរ មិនអាចចេញលិខិតប្រកាសពន្យាពេលបើកប្រាក់ឈ្នួលដោយឯកភាគីនោះឡើយ។

※ប្រសិនជាលោកអ្នកជាពលករចំណាកស្រុកធ្វើការបែបការងារគ្រួសារ ឬមានលក្ខខណ្ឌផ្សេងទៀតចារនៅក្នុងកិច្ចសន្យាការងារ នោះត្រូវអនុវត្តទៅតាមកិច្ចសន្យាការងារ។

top