按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានថ្មីៗ
:::

សែនព្រេនដូនតារដូវកាលឆេងម៉េងត្រូវជៀងវាងការដុតភ្លើងចំហរបង្កអោយមានគ្រោះអគ្គីភ័យ ក្នុងករណីធ្ងន់ធ្ងរអាចទទួលរងការផាកពិន័យជាសាច់ប្រាក់ខ្ពស់បំផុតចំនួន១០មឺុនដុល្លារតៃវ៉ាន់

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:其他
  • 更新日期:2024/03/25
  • 點閱次數:27

រដូវកាលឆេងម៉េងសង្កត់ផ្នូរបានខិតជិតមកដល់ ក្រសួងបរិស្ថានសូមអំពាវនាវជាពិសេសទៅកាន់សាធារណជនអោយសហការណ៍នឹងវិធានការ<<ធ្វើទានជៀសជាងដុតក្រដាសសែន>>និង<<ដុតក្រដាសសែននៅកន្លែងប្រមូលផ្តុំរួម>> របស់រដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុង ជៀសវាងការដុតក្រដាសសែនចំហរចោលតាមចិត្តបណ្តាលអោយកើតគ្រោះអគ្គីភ័យ បង្កើតនូវការបំពុលបរិមាណខ្លាំងក្នុងខ្យល់អាកាស ត្រូវរក្សាការពារសុខភាពផ្ទាល់ខ្លួន ក៏ដូចជាបញ្ចេញទឹកចិត្តមួយផ្នែកក្នុងការកាត់បន្ថយឧស្ម័នកាបូនិកនិងការបំពុលបរិយាកាសក្នុងបរិស្ថាន។ ស្របពេលជាមួយគ្នានោះដែរ អាចជៀសវាងទទួលរងការផាកពិន័យពីសំណាក់ច្បាប់គ្រប់គ្រងការបំផុលបរិស្ថាន ឬការបង្កអោយមានអគ្គីភ័យដោយការធ្វេសប្រហែសដែលអាចពាក់ព័ន្ធនឹងកាតព្វកិច្ចសុីវិលនិងឧក្រិដ្ឋ។

ក្រសួងបរិស្ថានបានចង្អុលបង្ហាញថា ថ្មីៗនេះនឹងឈានដល់រដូវកាលសែនផ្នូរ ហើយក៏ស្របជារដូវកាលចុងបង្ហើយនៃរដូវបំពុលបរិយាកាសជារៀងរាល់រដូវរងានិងរដូវផ្ការីកផងដែរ ប៉ុន្តែនៅតែមានស្ថានភាពគុណភាពខ្យល់ក្នុងបរិយាកាសមិនល្អកើតមានឡើងដោយសារលក្ខខណ្ឌអាកាសធាតុពិសេសណាមួួយ។ រីឯការដុតក្រដាសសែននៅពេលសែនផ្នូរសំរាប់ដូនតាបណ្តាលអោយមាងគ្រោះថ្នាក់អគ្គីភ័យហើយបង្កអោយមានការបំផុលខ្យល់អាកាសកាន់តែធ្វើអោយគុណភាពខ្យល់កាន់តែមានលក្ខណៈធ្ងន់ធ្ងរ ធ្វើអោយអ្នកពន្លត់អគ្គីភ័យមានការហត់នឿយ ប៉ះពាល់ដល់លទ្ធភាពជំនួយទៅកាន់គ្រោះមហន្តរាយនានា។ ហេតុដូច្នេះ ក្រសួងបរិស្ថាននិងរដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុងបានជំរុញចេញនូវការសែនព្រេនបែបបរិស្ថានដោយ<<ធ្វើទានជៀសជាងដុតក្រដាសសែន>> លើកទឺកចិត្តអោយសាធារណជនប្រើប្រាស់ម៉ាសុីនពហុមុខងារនៅម៉ាតធ្វើការបរិច្ចាគមកជំនួសអោយការដុតក្រដាសប្រាក់សែន។ នៅឆ្នាំមុន(២០២៣)បានសន្សំជាទឹកប្រាក់សរុុបជាង៦៤០០មឹុនដុល្លារតៃវ៉ាន់(រូបិយប័ណ្ឌខាងក្រោមដូចគ្នា) ដែលនេះមិនត្រឹមតែការពារបរិស្ថាននោះទេថែមទាំងអាចបញ្ចូនកុសលផលបុណ្យទៅកាន់បុព្វការី ដែលជាទង្វើឈ្នះៗ។

ក្រៅពីនេះ រដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុងក៏បានចាត់វិធានការបរិស្ថានដែលពាក់ព័ន្ធជាបន្តបន្ទាប់ផងដែរក្នុងកំឡុងពេលបុណ្យឆេងម៉េងនេះ។ ឧទាហរណ៍៖ នៅគ្រប់បណ្តាខេត្តក្រុងសុទ្ធតែមានផ្តល់ជូន<<សេវាកម្មដុតក្រដាសប្រាក់សែននៅកន្លែងប្រមូលផ្តុំរួម>>ផងដែរ។ សំរាប់ពត៌មានលំអិតសូមទាក់ទងទៅកាន់ការិយាល័យបរិស្ថានគ្រប់បណ្តាខេត្តក្រុង។ ក្រុងសីុងជូ ខេត្តអីុនលីងនិងខេត្តលៀនជាំង-ល- បានជំរុញការឃោសនាអំពី<<ការកាត់បន្ថយធូប>>។ ការិយាល័យបរិស្ថាននៃរដ្ឋាភិបាលក្រុងភីងតុង ក្រសួងពន្លត់អគ្គីភ័យ ការិយាល័យកិច្ចការសុីវិលនិងការិយាល័យនគរបាលបានអនុវត្តព្រមគ្នាអំពី<<គំរោងណែនាំតំហែទាំការបង្កាអគ្គីភ័យនិងសុវត្ថិភាពក្នុងអំឡុងពេលឆេងម៉េង>> បន្ថែមពង្រឹងការយាមល្បាតនិងឃោសនាការបង្កាអគ្គីភ័យ។ ក្រៅពីនេះក៏មានសេវាកម្មសែនព្រេនដូនតាតាមអនឡាញ សាធារណជនអាចសិក្សាពត៌មានដែលមានផ្តល់ជូនតាមបណ្តារដ្ឋាភិបាលគ្រប់ខេត្តក្រុង ហើយជ្រើសរើសវិធីដែលសាកសម។

ក្រសួងបរិស្ថានសូមក្រើនរំលឹកដល់ប្រជាជនថា ការដុតក្រដាសចំហរគឺជាទង្វើដែលត្រូវបានហាមឃាត់ដែលកំណត់ក្នុងច្បាប់គ្រប់គ្រងការបំពុលបរិយាកាស អាចទទួលរងការផាកពិន័យជាសាច់ប្រាក់ពី១២០០ដល់១០មឺុនដុល្លារតៃវ៉ាន់។ ក្រសួងបរិស្ថានបានប្រើប្រាស់ផ្កាយរណឍបមកឃ្លាំមើលនិងពិនិត្យរកចំនុចបង្កាត់ភ្លើង រីឯការិយាល័យបរិស្ថានខេត្តក្រុងក៏បង្តើតនូវប្រព័ន្ធអង្កេតផ្សែងនិងឧស្ម័នតាមរយៈរូបភាពAIពីចំនុចខ្ពស់ អាចឃ្លាំមើល៣៦០ដឺក្រេ២៤ម៉ោងព្រមទាំងវិភាគករណីដុតដោយស័្វយប្រវិត្ត ព្រមទាំងអាចចាត់បុគ្គលិកអោយទៅធ្វើការត្រួតពិនិត្យភ្លាមៗផងដែរ។ ដោយសារយល់ឃើញថាការសែនផ្នូរជីដូនជីតាគឺជាទំនៀមទំលាប់ពីប្រពៃណីដែលមានស្រាប់ ហេតុដូច្នេះក្រសួងបរិស្ថានគ្រាន់តែយកការអំពាវនាវជាធំ ប៉ុន្តែប្រសិនបើមានការបង្កអោយមានគ្រោះអគ្គីភ័យដោយសារការដុតក្រដាសប្រាក់ ហើយឈានដល់ករណីធ្ងន់ធ្ងរ នោះនឹងពាក់ព័ន្ធដល់ការបង្កគ្រោះថ្នាក់សាធារណៈនៃច្បាប់ឧក្រិដ្ឋនិងការទាមទារសំណងសុីវិល ហេតុដូច្នេះសូមសាធារណជនត្រូវតែបង្កើនការប្រុងប្រយ័ត្ន។

top