按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានថ្មីៗ
:::

<<ច្បាប់សមភាពយេនឌ័រ>>ថ្មីត្រូវចាប់ផ្តើមដំណើរការប្រើប្រាស់

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部
  • 更新日期:2024/03/20
  • 點閱次數:28

<<ច្បាប់សមភាពយេនឌ័រ>>ថ្មីត្រូវចាប់ផ្តើមដំណើរការប្រើប្រាស់

ការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅទីកន្លែងការងារបានឈានទៅដល់គោលដៅថ្មី! <<ច្បាប់សមភាពយេនឌ័រ>>ដែលពាក់ព័ន្ធនឹងសេចក្តីកំណត់ថ្មីក្នុងការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅទីកន្លែងការងារត្រូវបានដាក់អនុវត្តជាផ្លូវការនៅថ្ងៃទី៨ខែមីនា។ ច្បាប់ថ្មីនេះក្រៅពីពង្រឹងស្មារតីទប់ស្កាត់និងកាតព្វកិច្ចទទួលបន្ទុករបស់និយោជក  ក៏បានកំនត់យ៉ាងច្បាស់ថា មិនថាទទួលបានបណ្តឹងលើកឡើងពីសំណាក់ជនរងគ្រោះឬអត់ឡើយ ឬមានដឹងលឺអំពីស្ថានភាពទទួលរងការបៀតបៀនផ្លូវភេទ និយោជកត្រូវតែចាត់វិធានការកែតម្រូវនិងដោះស្រាយដែលមានប្រសិទ្ធិភាពភ្លាមៗ ព្រមទាំងត្រូវផ្តល់ជូនឬបញ្ចូនបន្តលើការប្រឹក្សា ផ្នែកសុខាភិបាល ការប្រឹក្សាផ្លូវចិត្តឬធនធានសុខុមាលភាពសង្គមក៏ដូចជាជំនួយនានា បំពេញការការពារនិងយន្តការផ្តល់ជំនួយដល់ជនរងគ្រោះអោយបានល្អ។ ក្រៅពីនេះក៏បានបង្កើតយន្តការបណ្តាញសើុបអង្កេតប្តឹងតវ៉ាអំណាចសាធារណៈក្រៅប្រព័ន្ធ បន្ថែមការកំណត់់ថ្មីអំពីការផាកពិន័យរដ្ឋបាលទៅលើបុគ្គលដែលបន្ទុកខ្លាំងបំផុតឬនិយោជកដែលជាបុគ្គលប្រពឹត្តិទង្វើបៀតបៀនផ្លូវភេទជាដើម ការពារជនរងគ្រោះដោយប្រុងប្រយ័ត្ន រារាំងការកើតមានករណីបៀតបៀនផ្លូវភេទនៅកន្លែងការងារ។

ក្រសួងការងារបានសំដែង <<ច្បាប់សមភាពយេនឌ័រ>>ត្រូវបានប្រកាសកំណែនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣អំពីការសិក្សាស្រាវជ្រាវកែប្រែច្បាប់បុត្រសម្ពន្ធពាក់ព័ន្ធ ដែលមានឆ្លងកាត់ការប្រជុំជាង២០ដង ដោយអញ្ជើញបុគ្គលគ្រប់់ថ្នាក់ធ្វើការស្រាវជ្រាវពិភាក្សាជាមួយគ្នានិងសំរេចរួចរួលនូវការកំណែលើច្បាប់បុត្រសម្ពន្ធ៧ចំនុចរួមមាន

<<បទបញ្ជាអនុវត្តលំអិតលើច្បាប់ស្តីអំពីសមភាពយេនឌ័រក្នុងការងារ>>និង<<វិធានការណែនាំលើការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅទីកន្លែងការងារ>>។ ក្រៅពីនេះដើម្បីជួយអោយអង្គភាពការងារបង្កើតនូវវិធានការទប់ស្កាត់ការបៀតបៀនផ្លូវភេទផ្ទៃក្នុង ក៏មានផ្តល់ជូន<<ទម្រង់បណ្តឹងនិងវិន័យនៃវិធានការទប់ស្កាត់ការបៀតបៀនផ្លូវភេទនៅទីកន្លែងការងារ>>៣ប្រភេទដោយផ្អែកលើទម្រង់តូចធំរបស់អង្គភាពការងារ ព្រមទាំងចងក្រង<<សៀវភៅណែនាំអំពីការដោះស្រាយលើបណ្តឹងបៀតបៀនផ្លូវភេទនៅកន្លែងការងារ>>សំរាប់ធ្វើជាឯកសារយោង។

ក្រៅពីនេះ ឆ្លើយតបនឹងច្បាប់ថ្មីដេលតម្រូវអោយនិយោជកសុទ្ធតែត្រូវរាយការណ៍អំពីលទ្ធផលដំណោះស្រាយ ដោយផ្តល់ដំណឹងទៅកាន់ទីតាំងខេត្ត(ក្រុង)ដែលជនរងគ្រោះផ្តល់សេវាកម្មពលកម្មក្រោយពីទទួលបានបណ្តឹងតវ៉ាពីជនរងគ្រោះឬបន្ទាប់ពីត្រូវបានកំនត់ជាករណីបៀតបៀនផ្លូវភេទក្រោយពីឆ្លងកាត់ការសើុបអង្កេតរួច។ ក្រសួងការងារបានបង្កើតនូវ<<ប្រព័ន្ធរាយការណ៍ករណីបៀតបៀនផ្លូវភេទនៅកន្លែងការងារ>>(គេហទំព័រ៖ https://shwn.mol.gov.tw/personal/login) ផ្តល់ជូននូវវេទិកាគេហទំព័រអនឡាញដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព។ ហើយអង្គភាពការងារឬគ្រឺះស្ថានមានសមត្ថកិច្ចតាមតំបន់ នៅពេលដែលធ្វើការសើុបអង្កេតអំពីបណ្តឹងបៀតបៀនផ្លូវភេទ ប្រសិនបើមានតំរូវការជំនួយពីសំណាក់បុគ្គលជំនាញដែលមានចំណេះដឹងផ្នែកយេនឌ័រពីខាងក្រៅ អាចអញ្ជើញចូលទៅកាន់<<ឃ្លាំងឯកសារបុគ្គលជំនាញសើុបអង្កេតការបៀតបៀនផ្លូវភេទនៅទីកន្លែងការងារ>>ដែលក្រសួងការងារបានបង្កើតឡើង(គេហទំព័រ៖ https://gepd.mol.gov.tw)ដើម្បីជ្រើសរើស។

ក្រសួងការសង្កត់ធ្ងន់ថា មិនថាអង្គភាពការងារមានទម្រង់ធំឬតូចឡើយ អោយតែនិយោជកដឹងថាមានរឿងរ៉ាវបៀតបៀនផ្លូវភេទកើតមានឡើងគឺត្រូវតែដោះស្រាយដោយសកម្ម ត្រូវដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកទទួលរងការបៀនបៀន ជៀសវាងករណីបៀតបៀនផ្លូវភេទកើតឡើងម្តងទៀត។ ព្រមជាមួយគ្នានោះត្រូវផ្តល់ជូនឬបញ្ចូនបន្តលើការប្រឹក្សា ផ្នែកសុខាភិបាល ការប្រឹក្សាផ្លូវចិត្តឬធនធានសុខុមាលភាពសង្គមក៏ដូចជាជំនួយនានា ព្រមទាំងសិក្សាពីរឿងរា៉វឬចាប់ផ្តើមសើុបអង្កេតជាដាច់ខាត។ សូមកុំធ្វើការវិនិច្ឆ័យអត្ថនោម័តិ គិតថាពុំចាំបាច់ដោះស្រាយឬពន្យាពេលពុំមានទង្វើណាមួយ សុទ្ធតែអាចឈានដល់ឬល្មើសនឹងការកំណត់របស់<<ច្បាប់សមភាពយេនឌ័រ>>។

ក្រសួងការងារបន្ថែមថា កំណែច្បាប់់លើកនេះមានច្រើន ក្នុងដំណាក់កាលដំបូងនឹងជំរុញលើវិធានការឃោសនាអប់រំអោយបានទូលំទូលាយ ដើម្បីអោយនិយោជក អ្នកស្វែងរកការងារនិងនិយោជិកគ្រប់វិស័យសុទ្ធតែអាចស្តារនូវផ្នត់គំនិតបង្កាទប់ស្កាត់ការបៀតបៀនផ្លូវភេទ។ នៅក្នុងទំនាក់ទំនងអន្តរកម្មរវាងមនុស្សនៅទីតាំងការ ត្រូវគោរពគ្នាទៅវិញទៅមក បង្កើតនូវមជ្ឈដ្ឋានការងារដែលរួសរាយរាក់ទាក់ពិតប្រាកដ។ នៅពេលដែលអង្គភាពការងារដោះស្រាយរឿងរា៉វបៀតបៀនផ្លូវភេទ ប្រសិនបើមានចម្ងល់ អាចធ្វើការសាកសួរឬស្វែងរកជំនួយទាំងស្រុងទៅកាន់អង្គភាពមានសមត្ថកិច្ចតំបន់។ ក្រសួងយើងខ្ញុំក៏នឹងផ្តល់ជូននូវធនធានច្បាប់ឬឯកសារឃោសនាផ្សព្វផ្សាយដែលពាក់ព័ន្ធ ដែលមាននៅលើគេហទំព័រពត៌មានដើម/តំបន់កិច្ចការ/លក្ខខណ្ឌពលកម្ម សមភាពការងារ/សិទ្ធីដែលពាក់ព័ន្ធនឹងច្បាប់សមភាពយេនឌ័រការងារ/ការបង្កាការបៀតបៀនផ្លូវភេទរបស់ក្រសួងយើងខ្ញុំ។

សូមផ្តល់ជូន(គេហទំព័រ៖ https://www.mol.gov.tw/1607/28162/28166/28268/28272/lpsimplelist) ដល់អ្នកគ្រប់គ្នាសំរាប់ធ្វើជាឯកសារយោង។


top