按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានថ្មីៗ
:::

ក្តៅហើយរងាវិញ អាកាសធាតុផ្លាស់ប្តូរខ្លាំង រក្សាបេះដូងបង្កាភាពរងាដើម្បីរក្សាការសុខសប្បាយ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2024/03/13
  • 點閱次數:25

យោងតាមទិដ្ឋន័យសរុបអំពីមូលហេតុស្លាប់របស់ប្រជាជនតៃវ៉ាន់នៅឆ្នាំ២០២២របស់ក្រសួងសុខាភិបាលបានបង្ហាញថា ជាមធ្យមក្នុងរយៈពេល២២នាទីមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺបេះដូង។ ក្តៅហើយរងាវិញអាកាសធាតុផ្លាស់ប្តូរខ្លាំង រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិសូមអំពាវនាវដល់សាធារណជនអោយបន្ថែមវិធានការរក្សាកំដៅទប់ទល់នឹងភាពរងា។ សំរាប់អ្នកជំងឺដែលមានជំងឺសសៃឈាមបេះដូង មានជំងឺរាុំរៃទាំង៣(ជំងឺលើលឈាម លើសជាតិស្ករ លើសជាតិខ្លាញ់) អ្នកផ្ទះមានប្រវត្ថិជំងឺបេះដូងដែលខ្វះឈាមបណ្តាលអោយដាច់សសៃឈាមបេះដូងជាដើម ត្រូវប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ជាពិសេស។ រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិសូមបង្ហាញំអពីក្បាច់ពិេសស<<បញ្ចៀសភាពចង្រៃអោយទៅជាសំំណាង>>ក្នុងអាកាសធាតុរងា៖

I. វិធានការត្រឹមត្រូវ

១. តុល្យភាពរបបអាហារ៖  ជ្រើសរើសអាហារដែលមានខ្លាញ់ ស្ករ អំបិលតិច មានជាតិសសៃខ្ពស់(ទាប៣ខ្ពស់មួយ)។

២. ហាត់ប្រាណទៀងទាត់៖ មនុស្សពេញវ័យហាត់ប្រាណជាបន្តបន្ទាប់សរុបអោយបាន១៥០នាទីជារៀងរាល់សប្តាហ៍។

៣. ទទួលដំណេកអោយបានគ្រប់គ្រាន់៖ មនុស្សពេញវ័យត្រូវការគេងពី៧ទៅ៩ម៉ោងជារៀងរាល់ថ្ងៃអោយបានគ្រប់គ្រាន់។

II.នការមិនល្អដែលគួរជៀសវាង

១. បដិសេធចំពោះបារីកាត់បន្ថយគ្រឿងស្រវឹង៖ ការទទួលទានបារីធ្វើងោយសំពាធឈាម និងជាតិខ្លាញ់កើនឡើងខ្ពស់ ធ្វើអោយប៉ះពាល់មិិនល្អចំពោះសសៃឈាមបេះដូង សូមបរិភោគតែឬទឹកជំនួសអោយគ្រឿងស្រវឹងដើម្បីសុខភាពល្អ។

២. ទំហំចង្កេះដែលសមល្មម៖ ការធាត់ងាយនឹងបណ្តាលអោយកើតមានជំងឺរាុំរៃទាំង៣ សូមណែនាំអោយមនុស្សប្រុសរក្សាចង្កេះ<90cm(ប្រហែល៣៥) ស្រ្តី<80cm (ប្រហែល៣១)។

៣.បង្កាជំងឺរាុំរៃទាំង៣៖ សំពាធឈាម<140/90mmHg កំរិតជាតិស្ករពេលពោះទទេ<126mg/dl និង Low-Density Lipoprotein Cholesterol<160mg/dl ។

រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិសូមក្រើនរំលឹកថា ដំណាក់កាលដំបូងនៃជំងឺរាំុរៃទាំង៣ពុំមានអាការៈមិនស្រួលខ្លួនច្បាស់លាស់ឡើយ សាធារណជនមិនអាចសង្កេតឃើញថាសុខភាពរបស់ខ្លួនអាចនឹងប្រឈមនឹងគ្រោះថ្នាក់ឡើយ។ សូមណែនាំអោយគោរពតាមគោលការ៧២២អោយបានយ៉ាងតិចម្តងក្នុងមួយឆ្នាំ សូមវាស់កម្រិតសម្ពាធឈាមរបស់ខ្លួន៖ វាស់<<៧>>ថ្ងៃជារៀងរាល់ថ្ងៃអោយជាប់ ក្រោយពីក្រោកពីគេងពេលព្រឹក និងមុនចូលគេងពេលយប់ សរុប<<២>>ដង ដែលក្នុងម្តងវាស់<<២>>ដងរួចយកកម្រិតមធ្យមភាគ។ អោយតែកើតមានអាការៈសង្ស័យថាដាច់សសៃឈាមបេះដូងឬស្ទះសសៃឈាម សូមប្រញាប់ទំនាក់ទំនងទៅលេង១១៩ បញ្ចូនទៅជួបគ្រូពេទ្យជាប្រញាប់ អាចជួយដល់ការជួយជីវិតមកវិញឬកាត់បន្ថយផលវិភាគនៃជំងឺក្រោយជាសះស្បើយ។


top