按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានថ្មីៗ
:::

ក្បាច់ធ្វើចលនា៣យ៉ាង បដិសេធការអង្គុយរយៈពេលយូរ ជៀសវាងការធាត់

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2024/03/13
  • 點閱次數:17

យោងតាមរបាយការណ៍ស្ថិតិជំរុញសុខភាពប្រចាំឆ្នាំ២០២០របស់នាយកដ្ឋានលើកកម្ពស់សុខភាពប្រជាជាតិនិងលទ្ធផល<<របាយការណ៍អង្កេតការសម្ភាសន៍សុខភាពប្រជាជាតិ>>ឆ្នាំ២០១៧ ប្រជាជនតៃវ៉ាន់អាយុ១៨ឆ្នាំឡើងមានចលនារាងកាយពុំគ្រប់គ្រាន់រហូតដល់៤៧.៣%១ រយៈពេលអង្គុយជារៀងរាល់ថ្ងៃជាមធ្យមមានរយៈពេល៦ម៉ោង២ ដែលបង្ហាញថាប្រជាជនតៃវ៉ាន់ដែលពេញវ័យមានសណ្ឋានរស់នៅបែបអង្គុយយូរៗនិងចលនារាងកាយពុំគ្រប់គ្រាន់។

នៅឆ្នាំ២០២០ អង្គការសុខភាពពិភពលោក មានរបាយការណ៍អំពី<<ទិសដៅចលនារាយកាយននិងទង្វើអង្គុយយូរ>>៣ដែលចង្អុយបង្ហាញថា ការអង្គុយយូរមានអត្រាកើតឡើងដែលមានទំនាក់ទំនងជាមួយនឹងជំងឺសសៃឈាមបេះដូង ជំងឹមហារីក និងជំងឺទឹកនោមផ្អែមប្រភេទទី២។ សូមណែនាំអោយមនុស្សពេញវ័យដែលមានអាយុពី១៨ដល់៦៤ឆ្នាំត្រូវធ្ើវចលនាកំរិតមធ្យមយ៉ាងតិអោយបាន១៥០នាទីក្នុងមួយសប្តាហ៍ឬហាត់កីឡាដែលមានកំរិតខ្លាំងអោយបាន៧៥នាទី ព្រមទាំងលើកឡើងថា <<ការសន្សំកម្រិតចលនារាងកាយតាមដំណាក់កាល>>និង<<ធ្វើអោយចប់តែម្តង>>សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពដូចគ្នា។ ឧទាហរណ៍៖ ហាត់ប្រាណ៣០នាតីក្នុងមួយថ្ងៃអាចបែងចែកហាត់១៥នាទី២ដង ឬ១០នាទី៣ដង។ ទោះបីជាពុំអាចឈានដល់កម្រិតចលនាដែលបានណែនាំក៏ដោយ ការធ្វើចលនារាងកាយតិចតួចនៅតែល្អជាងការមិនធ្វើចលនាសោះ។ នាយកដ្ឋានលើកកម្ពស់សុខភាពប្រជាជាតិសូមណែនាំអោយមនុស្សពេញវ៍យធ្វើចលនារាងកាយកម្រិតស្រាលជំនួយសអោយការអង្គុយរយៈពេលយូរ សឹមបន្តបន្ថែមហ្វ្រេកង់និងកម្រិតចលនា បណ្តុះទំលាប់ហាត់ប្រាណអោយបានទៀងទាត់ជាប្រចាំ ជៀសវាងធ្វើអោយរាងកាយមានទំងន់ធ្ងន់ហួសឬស្ថានភាពធាត់។

ក្រៅពីនេះ <<របាយការបិទបញ្ជីអំពីការស្រាវជ្រាវអំពីស្ថានភាពហាត់ប្រាណឆ្នាំ២០២៤>>របស់នាយកដ្ខានកីឡានៃក្រសួងអប់រំបង្ហាញថា ប្រជាជនតៃវ៉ាន់ជាទូទៅតែងតែយកលេសថា <<ធ្វើការហត់ខ្លាំង>> <<ខ្ជិលហាត់ប្រាណ>> <<ធ្វើការគ្មានពេលហាត់ប្រាណ>> -ល- ហើយមិនទៅហាត់ប្រាណ។ នាយកដ្ឋានលើកកម្ពស់សុខភាពប្រជាជាតិសូមផ្តល់ជូននូវក្បាច់៣យ៉ាងដល់អ្នកធ្វើការការិយាល័យដែលអាចបន្ថែមការធ្វើចលនារាយកាយបាននៅពេលធម្មតា៖

បើអាចឡើងជណ្តើរដោយថ្មើរជើងសូមកុំជិះជណ្តើរយន្ត ហើយក៏អាចដើរឡើងជណ្តើរប៉ុន្មានជាន់រួចសឹមជិះជណ្តីរយន្ត បន្ថែមចលនារាងកាយម្តងបន្តិចៗ។

ពេលចេញទៅក្រៅឬទៅធ្វើការនិងចេញពីធ្វើការសូមប្រើប្រាស់កង់អោយបានច្រើន ឬចុះមុនមួយចំនតហើយដើរ។

នៅក្នុងកំឡុងពេលធ្វើការ ធ្វើចលនាហាត់ប្រាណទូទៅ ហាត់ប្រាណដោយប្រើកន្សែង ឬហាត់ប្រាណទាញសសៃអោយបាន១៥នាទីនាពេលព្រឹកនិងថ្ងៃ  សរុបអោយបានចលនារាយកាយ៣០នាតី។

អ្នកធ្វើការការិយាល័យ អោយតែអាចប្រើប្រាស់ពេលវេលាតិចតួចមកបន្ថែមចលនារាងកាយសុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព។ នាយកដ្ឋានលើកកម្ពស់សុខភាពប្រជាជាតិសូមអញ្ជើងអ្នកធ្វើការការិយាល័យអោយ<<បដិសេធការអង្គុយរយៈពេលយូរ មកហាត់ប្រាណ>> មិនថាធ្វើការឬនៅផ្ទះឡើយសុទ្ធតែអាចអោយចលនារាយកាយឈានចូលក្នុងជីវិត!


top