按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

ស្ថានភាពរាតត្បាតនៃប្រព័ន្ធដង្ហើមរបស់ប្រទេសចិនបានចុះថយ ចាប់ពីថ្ងៃទី១៦ខែកុម្ភៈទៅសូមរំសាយវិធានការ<<ទីតាំងកំណត់ធ្វើការឃ្លាំមើលពិនិត្យនិងលើកទឹកចិត្តអោយធ្វើការធ្វើតេស្ត>> ប៉ុន្តែដោយសារស្ថានភាពរាតត្បាតផ្លូវដង្ហើមកូវីដនៅតែស្ថិតនៅចំនុចខ្ពស់នៅប្រទេសជិតខាង សូមបន្តការចែកជូនតេស្តរហ័សកូវីដពិនិត្យនៅផ្ទះដល់អ្នកធ្វើដំណើរចូល(ចេញ)ពីប្រទេសដោយពុំគិតថ្លៃរហូតដល់ចុងខែមីនា

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2024/02/22
  • 點閱次數:21

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង(ហៅខាងក្រោមថាមជ្ឈមណ្ឌលគ្រប់គ្រង)បានសំដែងថា យោងតាមឯកសារនៃក្រសួងសុខាភិបាលចិនបានបង្ហាញថា ក្រោយពីខែមករាឆ្នាំ(២០២៤)នេះ អត្រាពិនិត្យជំងឺប្រភេទផ្តាសាយនៅតំបន់ខាងត្បូងនិងខាងជើងប្រទេសចិនស្ថិតនៅកំរិតខ្ពស់បំផុតរួច អត្រាបានធ្លាក់ចុះ៤សប្តាហ៍ផ្ទួនៗ។ ចំណែកជំងឺឆ្លងតាមផ្លូវដង្ហើមelementary bodyក្រៅពីផ្តាសាយមានប្រេវ៉ាលឡង់កំរិតទាប ហេតុដូច្នេះ កាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំទៅមិញ(២០២៣)បានចាប់ផ្តើមវិធានការ<<ទីតាំងកំណត់ធ្វើការឃ្លាំមើលពិនិត្យនិងលើកទឹកចិត្តអោយធ្វើការធ្វើតេស្ត>>ដើម្បីពង្រឹងបន្ថែមឃ្លាំមើលនិងពិនិត្យស្ថានភាពរាតត្បាតនៃប្រព័ន្ធដង្ហើមរបស់ប្រទេសចិននោះ ក្រោយពីធ្វើការវាយតំលៃរួចគឺបញ្ជាក់ថាបានសំរេចបេសកកម្មដំណាក់កាលនេះ។ ចាប់ពីថ្ងៃទី១៦ខែកុម្ភៈទៅនឹងលុបចោលវិធានការប្រការនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងពន្យល់ថា ការចាត់វិធានការនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំទៅមិញគឺសំរាប់ទីតាំងអាកាសយានដ្ឋានអន្តរជាតិទាំង៤កន្លែងរបស់តៃវ៉ាន់(តៃប៉ិ ថាវយាន តៃចុងនិងកាវស្យុង) អ្នកដំណើរមកពីប្រទេសចិន ហុងកុងនិងម៉ាកាវឆ្លងដែនចូលមកតៃវ៉ាន់ដែលមានអាការៈ(ប្រភេទផ្តាសាយ)អាចទំនាក់ទំនងទៅកាន់បុគ្គលិកចត្តាឡីស័ករបស់អាកាសយានដ្ឋានដោយខ្លួនឯងដើម្បីធ្វើការវាយតំលៃយកកំណាកពីច្រមុះនិងបំពង់ក<<ដោយកិច្ចសហការណ៍ស្ម័គ្រចិត្តដោយខ្លួនឯង>>។ គិតមកត្រឹមថ្ងៃទី១៣ខែកុម្ភៈសរុបមាន៥៨៦នាក់ទទួលយកការធ្វើតេស្តយកកំណាកដែលក្នុងនោះកំណាកបង្ហាញថាមានមេរោគផ្តាសាយ(៦៤%) មេរោគកូវីដ(១៨%)ជាចំបង ហើយគ្មានមេរោគ ប្រព័ន្ធដង្ហើមរបស់ប្រទេសចិនឬelementary bodyមេរោគមិនប្រក្រតីផ្សេងត្រូវបានរកឃើញឡើយ។មជ្ឈមណ្ឌលគ្រប់គ្រងសូមអរគុណដល់អ្នកដំណើរទាំងអស់ដែលសហការណ៍ជាមួយនឹងវិធានការឃ្លាំមើលនិងពិនិត្យរកនេះ ចាប់ពីថ្ងៃស្អែកទៅនឹងរំសាយចោលជាផ្លូវការហើយត្រឡប់ទៅការធ្វើតេស្តរកគ្រុនក្តៅនិងវិធានការចត្តាឡីស័កទម្រង់ការទូទៅវិញ។

ក្រៅពីនេះ ថ្វីត្បិតតែស្ថានភាពកូវីដ១៩របស់ចិនស្ថិតនៅចំនុចទាប ស្ថានភាពវិជ្ជមានកូវីដ១៩នៅអាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍នៅតែស្ថិតនៅចំនុចខ្ពស់ ករណីឆ្លងនៅប្រទេសជិតខាងដូចជាជប៉ុនក៏នៅតែបន្តកើនឡើង ហេតុដូច្នេះ វិធានការចែកជូនតេស្តរហ័សកូវីដពិនិត្យនៅផ្ទះដល់អ្នកធ្វើដំណើរចូល(ចេញ)ពីប្រទេសដោយពុំគិតថ្លៃដែលដាក់ដំណើរការនៅថ្ងៃទី៣ខែមករានៅអាកាសយានដ្ឋានថាវយាន ថ្ងៃទី១៧ខែមករានៅអាកាសយានដ្ឋានកាវស្យុងនិងគីនមិនMini-Three-Links ថ្ងៃទី១ខែកុម្ភៈនៅម៉ាជូ Mini-Three-Links នោះនៅតែបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ខែមីនា។ គិតមកដល់ថ្ងៃទី១៤ខែកុម្ភៈ ចំនុចទទួលយកតេស្តរហ័សពីអ្នកដំណើរមាន១១៤ម៉ឺននាក់ដែលបង្ហាញថាសាធារណជនទទួលយកច្រើន។


មជ្ឈមណ្ឌលគ្រប់គ្រងសូមក្រើនរំលើកថា ស្ថានភាពរាតត្បាតដែលឆ្លងតាមប្រព័ន្ធដង្ហើមនៅតែស្ថិតនៅក្នុងកំរិតប្រេវ៉ាលឡង់នៅអន្តរជាតិ ជនជាតិតៃវ៉ាន់ដែលធ្វើដំណើរត្រូវយកចិត្តទុកដាក់លើស្ថានភាពសុខភាពផ្ទាល់ខ្លួន។ ប្រសិនបើមានអាការៈក្តៅខ្លួនឬប្រភេទផ្តាសាយនៅពេលឆ្លងដែនចូល សូមទំនាក់ទំនងទៅកាន់បុគ្គលិកផ្នែកចត្តាឡីស័កនៅអាកាសយាន្តដ្ឋានដោយខ្លួនឯងដើម្បីទទួលការធ្វើតេស្តពិនិត្យក្តៅខ្លួននិងវាយតំលៃ។ ក្រោយពីឆ្លងដែនរួច ប្រសិនបើអាការៈនៅតែបន្តឬមានស្ថានភាពកាន់តែធ្ងន់ធ្ងរ សូមពាក់ម៉ាសរួចអញ្ជើញទៅជួបគ្រូពេទ្យដើម្បីព្យាបាល ប្រាប់ពីប្រវត្តិដំណើរកំសាន្តដើម្បីអោយគ្រូពេទ្យវិនិច្ឆ័យនិងធ្វើការវាយការណ៍។

top