按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

រដ្ឋបាលធានារ៉ាប់រងសុខភាពជាតិ សូមធ្វើការក្រើនរំលឹកថា ក្នុងកំឡុងពេលចូលឆ្នាំចិននេះ ប្រជាពលរដ្ឋអាចបើកថ្នាំសម្រាប់វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃមុន១០ថ្ងៃ ដើម្បីចូលឆ្នាំយ៉ាងទុកចិត្ត។

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部中央健康保險署
  • 更新日期:2024/02/02
  • 點閱次數:25

សម្សកាលរដូវចូលឆ្នាំចិនជិតមកដល់ មានថ្ងៃឈប់សម្រាករហូតដល់ទៅ៧ថ្ងៃជាប់គ្នា រដ្ឋបាលធានារ៉ាប់រងសុខភាពជាតិកណ្តាល (ខាងក្រោមហៅថារដ្ឋបាលធានារ៉ាប់រងសុខភាពជាតិ)បន្ធូរច្បាប់កំនត់ ដើម្បីសម្របតាមការកាត់បន្ថយ រឺបញ្ឈប់ការពិគ្រោះជំងឺនៅក្នុងមន្ទីរពេទ្យ និងសេវាកម្មផ្នែកឱសថសាស្រ្ត ដើម្បីជៀសវាងការដាច់ថ្នាំរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃ។ ប្រសិនបើថ្ងៃដែលបើកថ្នាំចុងក្រោយលើកមុន(ខែមុន) (កាលបរិច្ឆេទផឹកថ្នាំអស់) ធ្លាក់នៅចន្លោះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអ្នកអាចត្រឡប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតសុំចេញវេជ្ជបញ្ជាបើកថ្នាំភ្លាមៗ រឺប្រើវេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃឲ្យបានមុនថ្ងៃចូលឆ្នាំចិន១០ថ្ងៃ (គឺរាប់ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ) ដើម្បីបើកថ្នាំសម្រាប់ខែក្រោយ។

រដ្ឋបាលធានារ៉ាប់រងសុខភាពជាតិបញ្ជាក់ថា យោងតាមនីតិបញ្ញាតិនៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ 「វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃ」 សំដៅលើវេជ្ជបញ្ជាប្រើប្រាស់ថ្នាំរយៈពេលយូរ ដែលវេជ្ជបណ្ឌិតបើកសម្រាប់អ្នកជំងឺរ៉ាំរ៉ៃដែលមានសភាពជំងឺនឹងនរ។ បច្ចុប្បន្ន សុពលភាពនៃ「វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃ」មានចំនួនអតិបរមា៩០ថ្ងៃ ចំនួនថ្ងៃគឺរាប់ចាប់ពីថ្ងៃដែលវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាជាក់ស្តែង ព្រមទាំងធ្វើការប្រែប្រួលដូសថ្នាំ និងចេញចំនួនថ្នាំឲ្យប្រើប្រាស់ម្តងរយៈពេល៣០ថ្ងៃ។ ប្រជាពលរដ្ឋដែលប្រើប្រាស់វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃដើម្បីបើកថ្នាំ ត្រូវមកបើកថ្នាំក្នុងចន្លោះ១០ថ្ងៃចុងក្រោយនៃការបើកថ្នាំលើកមុន ទើបអាចប្រើប្រាស់វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃដើម្បីបើកថ្នាំម្តងទៀតសម្រាប់ខែក្រោយបាន។ 

ដើម្បីសម្របតាមវិសម្សកាលរដូវចូលឆ្នាំចិនឆ្នាំ២០២៤ សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់វេជ្ជបញ្ជាជំងឺរ៉ាំរ៉ៃដើម្បីបើកថ្នាំ សូមមកបើកថ្នាំទុកមុន ទើបមិនមានការដាច់ថ្នាំ ហើយចូលឆ្នាំបានដោយស្ងប់ចិត្ត។


top