កម្មវិធី<<ពាំនាំសុភមង្គលល្អត្រកាលនារដូវកាលចូលឆ្នាំរោង>>របស់គេហទំព័រពត៌មានអភិវឌ្ឍបណ្តុះបណ្តាលកំលាំងជនអន្តោប្រវេសន៍ថ្មី(IFI Network)
- 地點:臺灣
- 發布日期:
- 單位:內政部移民署
- 更新日期:2024/02/02
- 點閱次數:25
សមកាលរដូវរងារបានឈានចូលមកដល់បន្តិចម្តងៗ បុណ្យចូលឆ្នាំចិនក៏នឹងខិតជិតចូលមកដល់! តើលោកអ្នកប្រុងប្រៀបរួចជាស្រេចក្នុងការឈានជើងត្រលប់ទៅកាន់ដំណើរកំសាន្តទៅស្រុកកំណើតដែលអ៊ូអរហើយមែនទេ? មិនថាទេសភាពដ៏ស្រស់ត្រកាល ទីតាំងដែលប្លែកៗ ឬអាហារឆ្ងាញ់ៗដែលធ្វើអោយមនុស្សហូរទឹកមាត់និងនឹកគិតចង់បរិភោគឡើយ ទាំងនេះតែងតែជាការចងចាំអំពីស្រុកកំណើតដ៏ល្អប្រសើរ។ IFI Network សូមអញ្ជើញលោកអ្នកមកចែករំលែកអំពីតំនក់តិចឬច្រើនអំពីការរស់នៅរបស់លោកអ្នកដែលធ្វើអោយលោកអ្នករំភើបចិត្តទាំងនោះ ដោយចូលរួមបញ្ចូនសារនៃរំពេចដែលមានក្តីសុខ ប្រមូលផ្តុំកំលាំងល្អៗសំរាប់ឆ្នាំថ្មី ជូនពរអ្នករាល់គ្នាអោយសុទ្ធតែទទួលបានសំណាងល្អ លាភល្អមកជាមួយគ្នាក្នុង<<ឆ្នាំរោង>>នេះ។ ក្រោយពីបានចែករំលែករួចនឹងអាចចូលរួមក្នុងហ្គេមកោសឆ្នោត សូមក្តាប់យកឧ៌កាសដើម្បីយករង្វាន់ធំត្រលប់ទៅផ្ទះវិញ!
១.ឈ្មោះកម្មវិធី៖ ពាំនាំសុភមង្គលល្អត្រកាលនារដូវកាលចូលឆ្នាំរោង
២. កាលបរិច្ឆេទកម្មវិធី៖
(1)ចាប់់ពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤
(2)មុនថ្ងៃទី១០ខែមីនាឆ្នាំ២០២៤
៣. អ្នកផ្តួចផ្តើមកម្មវិធីនិងរៀបចំកម្មវិធី៖
(1)អ្នកផ្តួចផ្តើម៤កម្មវិធី៖នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ
(2)អ្នករៀបចំកម្មវិធី៖ E-service Information Corporation
៤.ប្រធានបទនិងការកំណត់របស់កម្មវិធី៖
(1)ថតរូបអំពីទីតាំងដែលតំណាងអោយស្រុកកំណើត សរុបមានជំរើស៣ប្រភេទរួមមានទេសភាពធម្មជាតិ ម្ហូបអាហារឬទីកន្លែង(អគារ)។ សាធារណជនដែលចូលរួមអាចធ្វើការថតច្នៃប្រឌិតដោយជ្រើសរើសជំរើសមួយក្នងជំរើសទាំង៣។
(2)រូបថតដែលអាប់លោតត្រូវស្របតាមប្រធានបទខាងលើ ក្រៅពីនោះរូបថតនិងខ្លឹមសារមិនមានការកំណត់ឡើយ។
(3)ក្រោយពីរូបថតត្រូវបានអាប់លោតនៅលើវេទិការួច ត្រូវធ្វើការសរសេរបញ្ជាក់ចំណងជើងអោយច្បាស់ថាស្នាដៃនោះគឺតំណាងអោយប្រទេសមួយណា ព្រមទាំងធ្វើការណែនាំនៅក្នុងសេចក្តីពន្យល់អំពីរូបភាពថារូបថតស្ថិតនៅក្នុងប្រភេទមួយណានៃជំរើសទាំង៣ខាងលើ រួចអាចបន្ថែមគំនិត ព្រឹត្តិការណ៍ជុំវិញជាអក្សរឬឧទាហរណ៍អំពីស្នាដៃជាដើម ។
A【ប្រទេសជប៉ុន】 ទេសភាពធម្មជាតិ៖ ភ្នំហ្វូជី
B【ប្រទេសថៃ】 ម្ហូបអាហារ៖ បាយដំណើបស្វាយ
C【ប្រទេសសាំងហ្គាព័រ】 ទីកន្លែង៖ Merlion
៥.ជំហ៊ានកម្មវិធី៖
(1)សមស្របនឹងប្រធានបទ ប្រភេទ ថតរូបអំពីទីតាំងដែលតំណាងអោយស្រុកកំណើត
(2)អាប់លោតរូបថតដែលរ៉ាយរ៉ាប់ខាងលើចូលទៅក្នុងទំព័រកម្មវិធី
(3)សរសេរបញ្ជាក់ចំនងជើងអោយច្បាស់ថារួបថតតំណាងអោយប្រទេសមួយណា ឧទាហរណ៍៖ ប្រទេសវៀតណាម
(4)សរសេរបញ្ជាក់អោយច្បាស់ថារូបថតនោះស្ថិតនៅក្នុងប្រភេទមួយណានៃជំរើសទាំង៣ខាងលើ
៦.វេទិកាកម្មវិធី៖ https://feversocial.com/46526/IFI-29759
៧. រង្វាន់របស់កម្មវិធី៖ កង្ហារអត់ស្លាបដែលមានមុខងារបន្សុទ្ធខ្យល់មួយគ្រឿង ដងទូរស័ព្ទការពារទឹកដែលមានមុខងារសាកថ្មអត់ខ្សែចំនួន៥
៨.ប្រការប្រុងប្រយ័ត្ន៖
(1)សាធារណជនអាចចូលរួមអាប់លោតរូបថតក្នុងកម្មវិធិច្រើនដង ប៉ុន្តែត្រូវADD LINE@តាមទើបអាចចូលរួមចាប់ឆ្នោត គណនីមួយមានឱកាសចូលរួមចាប់ឆ្នោតតែម្តងប៉ុណ្ណោះ
(2)ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច ប្រសិនបើស្នាដែរបស់អ្នកទទួលរង្វាន់មិនសមស្របតាមប្រធានបទទេ អ្នកផ្តួចផ្តើមកម្មវិធីរក្សាសិទ្ធិមិនប្រគល់រង្វាន់ជូនឡើយ
(3)ប្រសិនបើមានស្នាដៃនិងខ្លឹមសាររូបភាពដែលមិនសមរម្យ អ្នកផ្តួចផ្តើមកម្មវិធីរក្សាសិទ្ធិលុបចោល។
(4)រង្វាន់កម្មវិធីនេះផ្ញើជូនទៅកាន់តែក្នុងកោះតៃវ៉ាន់ ផឹងហ៊ូ គីងមិន និងម៉ាជូតែប៉ុណ្ណោះ
(5)ប្រសិនបើមានការជេរបន្ទោសឬប្រើភាសាអវិជ្ជមាន បង្ខូចកេរ្ត៍ឈ្មោះនោះនឹងពុំមានសិទ្ធិចូលរួមចាប់ឆ្នោតយករង្វាន់ឡើយ។
(6)អង្គភាពរៀបចំកម្មវិធីរក្សាសិទ្ធិកែប្រែ ផ្លាស់ប្តូរ បកស្រាយកម្មវិធីនិងលុបចោលកម្មវិធីនេះ