按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

នាពេលកន្លងថ្មីៗនេះមានការធ្វើតេស្តរកឃើញថាមានវីរុសជំងឺផ្តាសាយជ្រូកអាហ្វ្រិកប្រភេទថ្មីនៅក្នុងផលិតផលផលិតពីសាច់ដែលនាំចូលខុសច្បាប់របស់អ្នកដំណើរ ដើម្បីរក្សាសុវត្ថិភាពផលិតផលកសិកម្មរបស់តៃវ៉ាន់ សូមជួយពង្រឹងការអំពាវនាវណែនាំបន្ថែមទៅកាន់ប្រជា

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2024/01/19
  • 點閱次數:34

នាពេលកន្លងថ្មីៗនេះមានការធ្វើតេស្តរកឃើញថាមានវីរុសជំងឺផ្តាសាយជ្រូកអាហ្វ្រិកប្រភេទថ្មីនៅក្នុងផលិតផលផលិតពីសាច់ដែលនាំចូលខុសច្បាប់របស់អ្នកដំណើរ ហើយក៏មានទំនោរកើនឡើងអំពីករណីចត្តាឡីស័កសត្វដែលនាំចូលខុសច្បាប់ពីកញ្ចប់ប្រៃសណីយ៍មកពីប្រទេសថៃដូចជាស្បែកជ្រូកបំពង ម្ហូបអាហារដែលមានផ្ទុកសាច់ផាត់សាច់ជ្រូកនិងសាច់ក្រកសាច់ជ្រូកនិងកញ្ចប់ប្រៃសណីយ៍ដែលនាំចូលខុសច្បាប់ពីប្រទេសចិនដីគោកដែលនាំចូលនូវផលិតផលចំណីអាហាររបស់សត្វឆ្កែនិងឆ្មា។ ព្រមជាមួយគ្នានោះដែរនៅអន្តរជាតិស្ថានភាពការរាតត្បាតនៃជំងឺផ្តាសាយជ្រូកអាហ្រ្វិកមានសភាពធ្ងន់ធ្ងរ នៅតំបន់អាស៊ីបានបន្ថែមប្រទេសបង់ក្លាដេសទៅជាតំបន់រាតត្បាតថ្មី ហេតុដូច្នេះសូមជួយពង្រឹងការអំពាវនាវណែនាំបន្ថែមទៅកាន់ប្រជាជនអន្តោប្រវេសន៍ទៅកាន់ពលករដែលធ្វើដំណើរមកកាន់តៃវ៉ាន់ រួមទាំងគូស្វាមីភរិយាជនបរទេស ជនបរទេសនិងសិស្សានុសិស្សសញ្ជាតិបរទេសនូវប្រការខាងក្រោម៖

១.នៅពេលចូលមកកាន់ព្រំដែនសូមកុំនាំយកអាហារដែលមានសាច់និងវត្ថុចត្តាឡីស័កផលិតអំពីសត្វផ្សេងៗ ឬអាហារដែលផ្តល់ជូននៅលើយន្តហោះយកមកជាមួយឆ្លងដែន ប្រសិនបើមានស្ថានការច្រលំនាំយកចូលមកជាមួយ ត្រូវបោះចោលទៅក្នុងធុងសំរាមនៅមុនពេលឆ្លងដែនឬប្រកាសអំពីការបោះបង់ចោលនៅមុខអង្គភាពគយមុនពេលឆ្លងដែនចូល។

២.ក្នុងករណីបំពាននាំយកចូលផលិតផលសាច់ជ្រូកចូលពីប្រទេស(តំបន់)ដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ រួចត្រូវបានរកឃើញនិងដកហូត លើកទី១នឹងទទួលរងការផាកពិន័យជាទឺកប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ សំរាប់បុគ្គលដែលល្មើសបំពានលើកទី២នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់។ ប្រសិនបើបុគ្គលដែលទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ ពុំមានសមាសភាពស្នាក់នៅហើយពុំអាចធ្វើការបង់ប្រាក់ពិន័យនៅទីកើតហេតុភ្លាមៗនោះ សាខាដែលគ្រប់គ្រងតាមតំបន់នៃការិយាល័យក្រសួងបង្ការជំងឹឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃអង្គនិតិប្រតិបត្តិយែន(ហៅកាត់ខាងក្រោមថាក្រសួងបង្ការជំងឺឆ្លង)អាចធ្វើការបញ្ចូនមកកាន់ក្រសួងយើងខ្ញុំហើយបដិសេធពុំអោយធ្វើការឆ្លងដែនចូល។

៣.សូមប្រាប់បន្តទៅកាន់សាច់ញាត្តិមិត្តភក្តិនៅក្រៅប្រទេសកុំធ្វើការផ្ញើរផលិតផលសាច់(ឧទាហរណ៍ដូចជានំលោកខែដែលមានសាច់)ឬរបស់របរចត្តាឡីស័កសត្វតាមប្រៃសណីយ៍មកតៃវ៉ាន់។ ប្រសិនបើមានការផ្ញើរនាំចូលផលិតផលសាច់ជ្រូកតាមប្រៃសណីយ៍ចូលពីប្រទេសនិងតំបន់ដែលកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយពីធ្វើការពិនិត្យផ្ទៀងផ្ទាត់រកឃើញនិងដកហូតជាលើកដំបូងនឹងធ្វើការផាកពិន័យទៅលើបុគ្គលទទួលកញ្ចប់ប្រៃសណីយ៍ជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ និងការផាកពិន័យធ្ងន់ជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់សំរាប់ការរកឃើញជាលើកទី២ឡើង។

III.សូមអញ្ជើញចូលទៅកាន់តំបន់ពិសេសព័ត៌មានអំពីជំងឺផ្តាសាយជ្រូកអាហ្វ្រិករបស់នាយកដ្ឋានពិនិត្យសុខភាពសត្វនិងរុក្ខជាតិ(https://asf.aphia.gov.tw/ws.php?id=21710)ដើម្បីទាញយកអត្ថបទឃោសនាផ្សព្វផ្សាយពីជំងឺផ្តាសាយជ្រូកអាហ្វ្រិក។ សំរាប់<<តារាងកំណត់អំពីផលិតផលសត្វនិងរុក្ខជាតិដែលភ្ញៀវទេសចរណ៍ឧស្សាហ៍នាំយកចូលពេលឆ្លងដែននិងផលិ


top