按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ដើម្បីបង្ការជំងឺផ្តាសាយជ្រូកអាហ្វ្រិកក៏ដូចជាជំងឺមហន្តរាយឆ្លងតាមរយៈសត្វពីក្រៅប្រទេសមកកាន់ប្រទេសយើង សូមជួយពង្រឹងការអំពាវនាវណែនាំបន្ថែមទៅកាន់ប្រជាជនអន្តោប្រវេសន៍

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2024/01/08
  • 點閱次數:38

I. នៅអន្តរជាតិស្ថានភាពការរាតត្បាតនៃជំងឺផ្តាសាយជ្រូកអាហ្រ្វិកមានសភាពធ្ងន់ធ្ងរ ហើយថ្មីៗនេះស្ថានភាពរាតត្បាតនៅប្រទេសចិនដីគោកមានលក្ខណៈកើនឡើង តំលៃសាច់ជ្រូកធ្លាក់ចុះជាលំដាប់ ហើយដោយសារប្រទះនឹងរដូវចុងឆ្នាំតំរូវការនៃបសុសត្វកើនឡើង  ករណីល្មើសច្បាប់ដែលភ្ញៀវទេសចរណ៍នាំយកផលិតផលធ្វើពីសត្វដែលទទួលរងការផាកពិន័យមានទំនោរកើនឡើង។

II. ដើម្បីបង្កាឈប់ស្កាត់ការរាតត្បាតនៃជំងឺផ្តាសាយជ្រូកអាហ្រ្វិកឆ្លៀតឱកាសនៃការត្រលប់មកស្រុកកំណើតវិញក្នុងរដូវការចូលឆ្នាំចិននិងតាមទំនៀមទំលាប់ដែលពាក់ព័ន្ធនឹងការជួញដូរឈ្លានពានចូលតៃវ៉ាន់ សូមជួយអំពាវនាវណែនាំបន្ថែមចំពោះប្រជាជនអន្តោប្រវេសន៍ ពលករ ជនអន្តោប្រវេសន៍ថ្មីនិងសិស្សនិស្សិតសញ្ជាតិបរទេសពីគ្រប់បណ្តាប្រទេសដែលចូលមកកាន់តៃវ៉ាន់អំពីប្រការរាយនាមដូចខាងក្រោម៖

១.នៅពេលចូលមកកាន់ព្រំដែនសូមកុំនាំយកអាហារដែលមានសាច់និងវត្ថុចត្តាឡីស័កផលិតអំពីសត្វផ្សេងៗ ឬអាហារដែលផ្តល់ជូននៅលើយន្តហោះយកមកជាមួយឆ្លងដែន ប្រសិនបើមានស្ថានការច្រលំនាំយកចូលមកជាមួយ ត្រូវបោះចោលទៅក្នុងធុងសំរាមនៅមុនពេលឆ្លងដែនឬប្រកាសអំពីការបោះបង់ចោលនៅមុខអង្គភាពគយមុនពេលឆ្លងដែនចូល។

២.ក្នុងករណីបំពាននាំយកចូលផលិតផលសាច់ជ្រូកចូលពីប្រទេស(តំបន់)ដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ រួចត្រូវបានរកឃើញនិងដកហូត លើកទី១នឹងទទួលរងការផាកពិន័យជាទឺកប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ សំរាប់បុគ្គលដែលល្មើសបំពានលើកទី២នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់។ ប្រសិនបើបុគ្គលដែលទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ ពុំមានសមាសភាពស្នាក់នៅហើយពុំអាចធ្វើការបង់ប្រាក់ពិន័យនៅទីកើតហេតុភ្លាមៗនោះ សាខាដែលគ្រប់គ្រងតាមតំបន់នៃការិយាល័យក្រសួងបង្ការជំងឹឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃអង្គនិតិប្រតិបត្តិយែន(ហៅកាត់ខាងក្រោមថាក្រសួងបង្ការជំងឺឆ្លង)អាចធ្វើការបញ្ចូនមកកាន់ក្រសួងយើងខ្ញុំហើយបដិសេធពុំអោយធ្វើការឆ្លងដែនចូល។

៣.សូមប្រាប់បន្តទៅកាន់សាច់ញាត្តិមិត្តភក្តិនៅក្រៅប្រទេសកុំធ្វើការផ្ញើរផលិតផលសាច់(ឧទាហរណ៍ដូចជានំលោកខែដែលមានសាច់)ឬរបស់របរចត្តាឡីស័កសត្វតាមប្រៃសណីយ៍មកតៃវ៉ាន់។ ប្រសិនបើមានការផ្ញើរនាំចូលផលិតផលសាច់ជ្រូកតាមប្រៃសណីយ៍ចូលពីប្រទេសនិងតំបន់ដែលកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយពីធ្វើការពិនិត្យផ្ទៀងផ្ទាត់រកឃើញនិងដកហូតជាលើកដំបូងនឹងធ្វើការផាកពិន័យទៅលើបុគ្គលទទួលកញ្ចប់ប្រៃសណីយ៍ជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ និងការផាកពិន័យធ្ងន់ជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់សំរាប់ការរកឃើញជាលើកទី២ឡើង។

III. សូមអញ្ជើញចូលទៅកាន់តំបន់ពិសេសព័ត៌មានអំពីជំងឺផ្តាសាយជ្រូកអាហ្វ្រិករបស់នាយកដ្ឋានពិនិត្យសុខភាពសត្វនិងរុក្ខជាតិ(https://asf.aphia.gov.tw/ws.php?id=17894)ដើម្បីទាញយកអត្ថបទឃោសនាផ្សព្វផ្សាយពីជំងឺផ្តាសាយជ្រូកអាហ្វ្រិក។ សំរាប់<<តារាងកំណត់អំពីផលិតផលសត្វនិងរុក្ខជាតិដែលភ្ញៀវទេសចរណ៍ឧស្សាហ៍នាំយកចូលពេលឆ្លងដែននិងផលិតផលចត្តាឡីស័ក>>អាចអញ្ជើញទាញយកតាម(https://www.aphia.gov.tw/ws.php?id=10719)។

top