按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានថ្មីៗ
:::

រពារខ្លួនអ្នក និងគ្រួសាររបស់អ្នកដោយសកម្មភាពមួយ! សូមចូលរួមជាមួយឧបករណ៍ត្រួតពិនិត្យព័ត៌មាន LINE ដើម្បីជៀសវាងការជ្រៀលជ្រែកនៃព័ត៌មានមិនពិតដែលនៅគ្រប់ទីកន្លែង។

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/21
  • 點閱次數:18

ជាមួយឧបករណ៍ត្រួតពិនិត្យព័ត៌មាន LINE ដើម្បីជៀសវាងការជ្រៀលជ្រែកនៃព័ត៌មានមិនពិតដែលនៅគ្រប់ទីកន្លែង។

ពេលវេលារាប់ថយក្រោយនៃថ្ងៃបោះឆ្នោតនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ បានខិតជិតមកដល់ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានក្រើនរំលឹកប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះការជ្រៀតជ្រែកនៃព័ត៌មានមិនពិតអំពីការបោះឆ្នោត។ ប្រជាជនត្រូវបានស្នើឱ្យជួយគ្រួសារ និងមនុស្សចាស់ឱ្យបន្ថែមឧបករណ៍ត្រួតពិនិត្យព័ត៌មានទៅក្នុងកម្មវិធីទំនាក់ទំនងរបស់ពួកគេដើម្បី ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោត និងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបានថ្លែងថា ព័ត៌មានមិនពិតអំពីបញ្ហាបោះឆ្នោតអាចរីករាលដាលយ៉ាងងាយស្រួលនៅលើបណ្តាញសង្គម និងក្រុម LINE ប្រសិនបើអ្នករាល់គ្នាជឿវា ហើយបញ្ជូនបន្ត វានឹងសាយភាយដល់គ្រប់ក្រុមគ្រួសារ ឬក្រុមសាច់ញាតិ និងមិត្តភក្តិ។ ប្រសិនបើព័ត៌មានមិនពិតអំពីការបោះឆ្នោតត្រូវបានផ្សព្វផ្សាយ វាអាចបណ្តាលឱ្យខុសច្បាប់។

ដើម្បីជួយសាធារណៈជនក្នុងការកំណត់អត្តសញ្ញាណ គណៈកម្មាធិការរៀបចំការបោះឆ្នោតសូមរំលឹកសាធារណជនថា ព័ត៌មានអំពីការបោះឆ្នោតណាមួយអាចពិនិត្យបាននៅលើគេហទំព័ររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ វាក៏ក៏ត្រូវបានផ្តល់អនុសាសន៍ឱ្យសាធារណជនចាត់វិធានការតូចមួយដើម្បីជួយខ្លួនឯង និងផ្តួចផ្តើមគំនិតដើម្បីគ្រួសារប្រើប្រាស់ LINE និងក្រុមគណៈកម្មាធិការរៀបចំការបោះឆ្នោត និងស្ថាប័នសង្គម ដែលភ្ជាប់មិត្តជាមួយគណនី  LINE "ការត្រួតពិនិត្យព័ត៌មាន LINE" "ពិត មិនពិត Cofacts", "My gopen", "ម៉ី យូយី", "មជ្ឈមណ្ឌលត្រួតពិនិត្យការពិតតៃវ៉ាន់" និង "អ្នកការពារការក្លែងបន្លំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលកំពុងពេញនិយម" ពិនិត្យថាតើមានព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោត ឬអត់ ជៀសវាងសមាជិកគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតដោយធ្វេសប្រហែស និងត្រូវពិន័យដោយបំពានច្បាប់។

គណៈកម្មាធិការរៀបចំការបោះឆ្នោតក៏បានលើកឡើងដែរថាព័ត៌មានមិនពិតអំពីការបោះឆ្នោតនឹងមិនត្រឹមតែប៉ះពាល់ដល់ឆន្ទៈបោះឆ្នោតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការបោះឆ្នោតផងដែរ ហើយថែមទាំងអាចបំពានលើបទបញ្ជានៃច្បាប់នេះទៀតផង។ នៅក្នុងយុគសម័យអ៊ីនធឺណិត យើងជំរុញឱ្យសាធារណជនប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យព័ត៌មានបន្ថែមទៀត។ ការពារខ្លួនអ្នក ក្រុមគ្រួសារ និងអ្នកចាស់ទុំ ហើយថែមទាំងការពារ និងរក្សាតម្លៃ និងសមិទ្ធិផលប្រជាធិបតេយ្យរបស់តៃវ៉ាន់ផងដែរ។


top