បើកបរក្រោយពិសាគ្រឿងស្រវឹង ជាការបំពានដែលបង្កគ្រោះថ្នាក់ដល់សហគមន៍ និងប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៍ការងារនៅតៃវ៉ាន់!
- 地點:臺灣
- 發布日期:
- 單位:內政部移民署
- 更新日期:2023/12/21
- 點閱次數:60
ឧទាហរណ៍៖
លោក ជូអាន (Juan) មកពីប្រទេសវៀតណាម មកតៃវ៉ាន់ដើម្បីធ្វើការ លុះពេលផឹកស្រាបៀរអស់៣កំប៉ុងក្នុងអន្តេវាសិកដ្ឋាន គាត់បានបើកម៉ូតូដឹកមិត្តភ័ក្តិតាមផ្លូវ លុះឆ្លងកាត់ផ្លូវបំបែកមួយ ក៏ជ្រុលទៅបុកជាមួយរថយន្តតូចដឹកអ្នកដំណើរ។ ក្រោយសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ និងធ្វើតេស្ដជាតិអាល់កុលក្នុងដង្ហើមលើលោក ជូអាន (Juan) លទ្ធផលគឺបំពានលើអ្នកបើកបររថយន្ត បន្ទាប់ពីផឹកស្រាស្រវឹង ដោយធ្វើតេស្តមានកំហាប់ជាតិអាកុល ០.៥៣មីលីក្រាមក្នុងមួយលីត្រដង្ហើម។
ការវិភាគ៖
លោក ជូអាន (Juan) បានបើករថយន្តនៅលើផ្លូវបន្ទាប់ពីផឹកស្រាហើយជួបគ្រោះថ្នាក់ចរាចរណ៍ បំពានបទឧក្រិដ្ឋ បង្កគ្រោះថ្នាក់ដល់សហគមន៍។ ការបំពានច្បាប់ព្រហ្មទណ្ឌ កំហាប់ជាតិអាល់កុលក្នុងដង្ហើមឈានដល់ ០.២៥ មីលីក្រាម/លីត្រដង្ហើម ឬច្រើនជាងនេះ ឬកំហាប់ជាតិអាល់កុលក្នុងឈាមឡើងដល់ ០.០៥% ឬច្រើនជាងនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ និងពិន័យជាប្រាក់សរុបមិនលើសពី ៣០ ម៉ឺនដុល្លារតៃវ៉ាន់។
ចំពោះពលករបរទេសដែលធ្វើការនៅតៃវ៉ាន់ ប្រសិនបើបើកបរក្រោយផឹកស្របៀរ ហើយត្រូវតុលាការរកឃើញថាមានកំហុស ហើយស្ថានការណ៍ធ្ងន់ធ្ងរ ក្រសួងការងារនឹងលុបចោលប័ណ្ណការងារ ហើយបញ្ជាឱ្យត្រឡប់ទៅស្រុកវិញ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍ការងារនៅតៃវ៉ាន់។