កម្មវិធីតាមអ៊ីនធើណែតរបស់ IFI Network -កម្មវិធីសមិទ្ធិផលការចោទសួរសំនួរដែលឧស្សាហ៍សួរអំពីច្បាប់សមភាពយេនឌ័
- 地點:臺灣
- 發布日期:
- 單位:內政部移民署
- 更新日期:2023/12/14
- 點閱次數:26
I. ឈ្មោះកម្មវិធី
ការចោទសួរសំនួរដែលឧស្សាហ៍សួរអំពីច្បាប់សមភាពយេនឌ័រទាំង៣
II.កាលវិភាគកម្មវិធី
1. កាលបរិច្ឆេទកម្មវិធី៖ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣រហូតដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣
2.ថ្ងៃចាប់ផ្តើមនៅលើអ៊ីនធើណែតរបស់កម្មវិធី៖ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣
3. ថ្ងៃប្រកាសទទួលរង្វាន់៖ថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣
III. សេចក្តីពន្យល់ពីកម្មវិធី
តាមរយៈហ្គេមសួរសំនួរឆ្លើយឆ្លង មិនត្រឺមតែលើកកម្ពស់ការដឹងយល់អំពីខ្លឹមសារពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរួចនៃច្បាប់សមភាពយេនឌ័រទាំង៣របស់សាធារណជន និងស្វែងយល់អំពីការយកចិត្តទុកដាក់ក្នុងការជំរុញគោលនយោបាយសមភាពយេនឌ័ររបស់រដ្ឋាភិបាលក៏ដូចជាសមិទ្ធិផលឡើយ ថែមទាំងបង្កប់ជាមួយព័ត៌មានសង្ខេបខ្លីអំពី IFI Network ជួយអោយសាធារណជនយល់ដឹងថា IFI Network ល្អប្រើនិងផ្តល់ភាពងាយស្រួល។
IV. ការរៀបប្រធានបទ
សរុបមាន៤សំនួរដែលមានប្រធានបទនិងចម្លើយដូចបង្ហាញខាងក្រោម៖
សំនួរទី១៖<<ច្បាប់ស្តីអំពីសមភាពយេនឌ័រក្នុងការងារ>>មានឈ្មោះដើមថា<<ច្បាប់ស្តីអំពីសមភាពការងារយេនឌ័រ>> មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងការងារ សាកសមប្រើនៅទីកន្លែងធ្វើការ(មិនថាម៉ោងទៅធ្វើការឬចេញពីធ្វើការឡើយ) បុគ្គលដែលសាកសមប្រើគឺនិយោជក និយោជិត(រួមទាំងបុគ្គលិកចុះកម្មសិក្សា)។
ចម្លើយ៖ ត្រឹមត្រូវ។
សំនួរទី២៖<<ច្បាប់ស្តីអំពីសមភាពយេនឌ័រសំរាប់ការអប់រំ>> មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងអប់រំ សាកសមប្រើក្នុងបរិវេណសាលា បុគ្គលដែលសាកសមប្រើគឺភាគីម្ខាងជានាយកសាលា បុគ្គលិកបង្រៀន សិស្សហើយភាគីម្ខាងទៀតគឺបុគ្គលដែលជាសិស្ស។
ចម្លើយ៖ ត្រឹមត្រូវ។
សំនួរទី៣៖<<ច្បាប់ទប់ស្កាត់ការបៀតបៀនផ្លូវភេទ>>មានអាជ្ញាធរមានសមត្ថកិច្ចជាក្រសួងសុខាភិបាល សាកសមប្រើនៅទីសាធារណៈឬទីតាំងនានា បុគ្គលដែលសាកសមប្រើគឺភាគីទាំងសងខាងជាបុគ្គលដែលពុំមានទំនាក់ទំនងជាពិសេសណាមួយឡើយ។
ចម្លើយ៖ ត្រឹមត្រូវ។
សំនួរទី៤៖តើក្រោយពីការធ្វើវិសោធនកម្មច្បាប់សមភាពយេនឌ័រ៣ប្រភេទថ្មីរួច គោលដៅ៣ធំៗគឺ៖
• ពង្រឹងការចាត់ចែងពិន័យសំរាប់វាយប្រហារឧក្រិដ្ឋជនអោយ<<មានប្រសិទ្ធភាព>>
• បំពេញការធានាសិទ្ធិនិងសេវាកម្មសំរាប់ជនរងគ្រោះ<<បែបមនុស្សធម៌>>
• បង្កើតបែបបទប់ស្កាត់ការបៀតបៀនផ្លូវភេទដែល<<អាចជឿទុកចិត្តបាន>>និងមានជំនាញ
ចម្លើយ៖ ត្រឹមត្រូវ។
V. សមិទ្ធិផលកម្មវិធី
1. ចំនួនអ្នកចូលរួម៖
សរុប៤២៤នាក់ចូលរួមក្នុងកម្មវិធី។
2. ចំនួនអ្នកឆ្លើយត្រឹមត្រូវ
អ្នកឆ្លើយត្រូវទាំង៤សំនួរសរុបមាន៤០៨នាក់ស្មើនឹង៩៦%។
អ្នកឆ្លើយត្រូវទាំង៣សំនួរសរុបមាន១៣នាក់ស្មើនឹង៣%។
អ្នកឆ្លើយត្រូវទាំង២សំនួរសរុបមាន៣នាក់ស្មើនឹង១%។
អ្នកឆ្លើយត្រូវទាំង១សំនួរសរុបមាន០នាក់ស្មើនឹង០%។
បង្ហាញថាអ្នកដែលឆ្លើយសំនួរទាំង៤សំនួរត្រឹមត្រូវមានអត្រាខ្ពស់បំផុត។
3. ល្បឿននៃការឆ្លើយសំនួរ
១ដល់៣០វិនាទីសរុបមាន៣៣៥នាក់ស្មើនឹង៧៩%។
៣១ដល់៦០វិនាទីសរុបមាន៥៨នាក់ស្មើនឹង១៤%។
លើស៦០វិនាទីសរុបមាន៣១នាក់ស្មើនឹង៧%។
បង្ហាញថាអ្នកឆ្លើយសំនួរដោយប្រើប្រាស់១ដល់៣០វិនាទីមានអត្រាខ្ពស់បំផុត។
4. ចំនួនដងនៃការឆ្លើយខ្ពស់
ឆ្លើយខុស០ដងសរុបមាន៤០៨នាក់ស្មើនឹង៩៦%។
ឆ្លើយខុស១ដងសរុបមាន១៣នាក់ស្មើនឹង៣%។
ឆ្លើយខុស២ដងសរុបមាន៣នាក់ស្មើនឹង១%។
បង្ហាញថាអ្នកឆ្លើយខុស០ដងមានអត្រាខ្ពស់បំផុត។
6. សេចក្តីបញ្ចប់សង្ខេបរបស់កម្មវិធី
យោងតាមលទ្ធផលសង្កេតបង្ហាញថា អ្នកទទួលបទសម្ភាសន៍ភាគច្រើនមានការស្វែងយល់ស៊ីជម្រៅទៅលើប្រធានបទច្បាប់សមភាពយេនឌ័រទាំង៣ដែលបង្ហាញតាមរយៈអត្រាឆ្លើយត្រឹមត្រូវខ្ពស់ ឆ្លើយបានយ៉ាងលឿននិងមានចំនួនឆ្លើយខុសទាបដង។ នេះឆ្លុះបញ្ចាំងថាអ្នកទទួលបទសម្ភាសន៍មានការដឹងយល់ទូលំទូលាយ រហ័សនិងមានសមត្ថភាពក្នុងការស្វែងយល់អំពីប្រធានបទនេះ។ ក្នុងនោះនៅជាមានអ្នកឆ្លើយខុសភាគតិច ដែលអាចធ្វើការឃោសនានៅលើ IFI Network នាពេលអនាគតដើម្បីលើកកម្ពស់ការធ្វើអោយដឹងលឺជាសាធារណៈ ឈានទៅពង្រឹងការដឹងយល់អំពីច្បាប់សមភាពយេនឌ័រទាំង៣របស់សាធារណជនមួយកំរិតទៀតដើម្បីធានាអំពីការស្វែងយល់និងគាំទ្រយ៉ាងទូលំទូលាយ។ សរុបសេចក្តីមក ការអង្កេតនេះបង្ហាញអំពីការស្គាល់ជាសាធារណៈរបស់សាធារណជនចំពោះច្បាប់សមភាពយេនឌ័រទាំង៣រមានលក្ខណៈល្អទូទៅ ស្របជាមួយគ្នានោះដែរក៏ផ្តល់នូវទិសដៅអប់រំនិងជំរុញបន្តផងដែរ។