按 Enter 到主內容區
:::

回培力新住民資訊網首頁

ការពារឆ្លងជំងឺ
:::

ឆ្លើយតបនឹងស្ថានភាពរាតត្បាតនៃប្រព័ន្ធដង្ហើមរបស់ប្រទេសចិន អាកាសយាន្តដ្ឋានអន្តរជាតិថាវយានបង្កើតនូវ<<ទីតាំងកំណត់ធ្វើការឃ្លាំមើលពិនិត្យនិងលើកទឹកចិត្តអោយធ្វើការធ្វើតេស្ត>>

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2023/12/11
  • 點閱次數:28

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានសំដែងថា ឆ្លើយតបនឹងស្ថានភាពរាតត្បាតនៃប្រព័ន្ធដង្ហើមរបស់ប្រទេសចិន មជ្ឈមណ្ឌលបានចាប់ផ្តើមវិធានការ<<ទីតាំងកំនត់ធ្វើការឃ្លាំមើលពិនិត្យនិងលើកទឹកចិត្តអោយធ្វើការធ្វើតេស្ត>>។ ដើម្បីឃ្លាំមើលពិនិត្យថាអ្នកដំណើរឆ្លងដែនពីប្រទេសចិនមានelementary bodyបំលែងឬថ្មីឬអត់ មជ្ឈមណ្ឌលបានពង្រឹងបន្ថែមលើការធ្វើតេស្តពិនិត្យរកការក្តៅខ្លួននៅទីតាំងអាកាសយាន្តដ្ខាន៤កន្លែងរួមមានតៃប៉ិ ថាវយាន តៃចុងនិងកាវស្យុង ព្រមទាំងចាប់ផ្តើមវិធានការ<<ទីតាំងកំនត់ធ្វើការឃ្លាំមើលពិនិត្យនិងលើកទឹកចិត្តអោយធ្វើការធ្វើតេស្ត>>។ ធ្វើការលើកទឺកចិត្តអោយអ្នកដំណើរមកពីប្រទេសចិន ហុងកុងនិងម៉ាកាវនៅពេលដែលធ្វើការហោះហើរឆ្លងដែនចូលមកប្រទេសតៃវ៉ាន់ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ក តឹងច្រមុះនិងមានអាការៈគ្រុនផ្តាសាយនានា សូមទំនាក់ទំនងទៅកាន់បុគ្គលិកផ្នែកចត្តាឡីស័កនៅអាកាសយាន្តដ្ឋានដោយខ្លួនឯងដើម្បីទទួលការវាយតំលៃ យកកំណាកពីបំពង់កនិងច្រមុះនិងអញ្ជើញទៅទទួលការព្យាបាលអោយប្រញាប់។ ក្រោយពីឆ្លងដែន១០ថ្ងៃ សូមសាធារណជនធ្វើការរាយការណ៍អំពីស្ថានភាពសុខភាពដោយខ្លួនឯងជារៀងរាល់ថ្ងៃ អង្គភាពសុខភាពរបស់រដ្ឋាភិបាលតំបន់នឹងចាប់ផ្តើមការយកចិត្តទុកដាក់ផ្នែកសុខភាពព្រមជាមួយគ្នាផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងសូមអំពាវនាវសារជាថ្មី រដូវកាលរំហើយនិងនិទាយរដូវគឺជារដូវកាលដែលងាយរកើតមានជំងឺឆ្លងតាមរយៈផ្លូវដង្ហើម ផ្តាសាយ កូវីតក៏ដូចជាមេរោគផ្លូវដង្ហើមនានា ហើយបន្តការចល័តក្នុងសហគមន៍ សូមសាធារណជនរួសរាន់អញ្ជើញទៅទទួលយកវាក់សាំងបង្កាផ្តាសាយនិងកូវិតXBB ដើម្បីទទួលបានការការពារអោយទាន់ពេលវេលា។ រដូវកាលចូលឆ្នាំខិតជិតមកដល់ ការប្រាស្រ័យទាក់ទងរវាងចិននិងតៃវ៉ាន់មានលក្ខណៈកើនឡើង សូមសាធារណជនយកចិត្តទុកដាក់លើស្ថានភាពសុខភាពផ្ទាល់ខ្លួនក្នុងកំឡុងពេលធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួនឬសង្ស័យថាផ្តាសាយ សូមទំនាក់ទំនងទៅកាន់បុគ្គលិកផ្នែកចត្តាឡីស័កនៅអាកាសយាន្តដ្ឋានដោយខ្លួនឯងដើម្បីទទួលការធ្វើតេស្តពិនិត្យក្តៅខ្លួននិងវាយតំលៃ។ ក្រោយពីឆ្លងដែនរួច ប្រសិនបើអាការៈនៅតែបន្តឬមានស្ថានភាពកាន់តែធ្ងន់ធ្ងរ សូមពាក់ម៉ាសរួចអញ្ជើញទៅជួបគ្រូពេទ្យដើម្បីព្យាបាល ប្រាប់ពីប្រវត្តិដំណើរកំសាន្តដើម្បីអោយគ្រូពេទ្យវិនិច្ឆ័យនិងធ្វើការវាយការណ៍។




top