按 Enter 到主內容區
:::

回培力新住民資訊網首頁

ប្រតិទិន​ព្រឹត្តិការណ៍
:::

<<កម្មវិធីបន្ថែមអំពីចរាចរណ៍ទូរស័ព្ទដៃសំរាប់ខែតុលា>>ចាប់ផ្តើមហើយ ផ្តល់ភាពងាយស្រួលទ្វេដងនិងបន្ថែមនូវកាដូល្អៗដូចជា Iphone15រង់ចាំលោកអ្នកយកទៅផ្ទះ ប្រសិនបើចង់ប្រមូលកែច្នៃទូរស័ព្ទដៃសូមឆ្លៀតឱកាសពេលនេះ!

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:其他
  • 更新日期:2023/10/05
  • 點閱次數:33

ខែប្រមូលកែច្នៃទូរស័ព្ទដៃបានត្រលប់មកវិញហើយ! កម្មវិធី<<ខែចរចរណ៍ប្រមូលកែច្នៃទូរស័ព្ទដៃ >>ចាប់ផ្តើមពីថ្ងៃទី១ខែតុលាដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣។ សាធារណជនអាចអញ្ជើញទៅកាន់ទីតាំងដែលបានកំណត់រួចដោយបំពេញនូវជំហ៊ានប្រមូលកែច្នៃទូរស័ព្ទរួចរាល់ព្រមទាំងចុះឈ្មោះនិងបំពេញព័ត៌មានចាប់ឆ្នោតផ្សងសំណាង។ ក្រៅពីអាចទទួលបានការបញ្ចុះតំលៃនៅទីតាំងកំណត់ ព្រមជាមួយគ្នានោះនឹងទទួលបានលក្ខខណ្ឌចូលរួមចាប់ឆ្នោតយករង្វាន់ដែលរង្វាន់សរុបគិតជាទឹកប្រាក់ចំនួនជាង៣០ម៉ឺនដុល្លារតៃវ៉ាន់។ រង្វាន់ធំបំផុតមាន iphone15ចំនួន៥គ្រឿងរង់ចាំលោកអ្នកយកទៅផ្ទះ! ការបោះចោលទូរស័ព្ទពុំអាចប្រើប្រាស់បានចំនួន៣គ្រឿងក្នុងមួយលើកនឹងទទួលបានឱកាសចាប់ឆ្នោតបន្តែម១ដង។ លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើននៅពេលដែលលោកអ្នកបោះចោលទូរស័ព្ទចាស់កាន់តែច្រើន។

ដើម្បីជំរុញដល់និរន្តភាពនៃការប្រើប្រាស់និងផលិត លើកតម្កើងប្រសិទ្ធិភាពនៃការប្រើប្រាស់ធនធាននិងបន្ថែមតំលៃទៅលើការចាត់ចែងធនធានដែលត្រូវបានបោះបង់ចោល នៅថ្ងៃទី២២ខែសីហាឆ្នាំ (២០២៣)នេះ រដ្ឋបាលចរាចរណ៍ធនធាននៃក្រសួងបរិស្ថាន(ហៅខាងក្រោមថារដ្ខបាលចរាចរណ៍)បានបង្កើតនូវយុទ្ធសាស្ត្រចរាចរណ៍ចំនួន៣ធំៗដូចជា<< ការឌីហ្សាញបែបបៃតងនិងគ្រប់គ្រងពីប្រភពដើម>> <<ការប្រើប្រាស់ចរាចរណ៍ធនធាននិងថាមពល>> <<លំនឹងនិងការគ្រប់គ្រងបរិមាណសំរាម>>និងសសរសកម្ម២ធំៗដូចជា<<ផ្សាភ្ជាប់បណ្តាញចរាចរណ៍របស់វិស័យថ្នាក់លើ កណ្តាលនិងក្រោមអោយរលូន>> <<អភិវឌ្ឍបច្ចេកទេសនិងក្រិតក្រមច្នៃប្រឌិត>>ធ្វើជាខ្សែអ័ក្សចំបងនៃការគ្រប់គ្រងដើម្បីជំរុញដល់ការប្រើប្រាស់និងចរាចរណ៍ធនធានដែលត្រូវបានបោះបង់ចោល ពន្យាអាយុកាលនៃការប្រើប្រាស់ផលិតផល កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម នឹងឈានដល់ការស្តារនូវផលប្រយោជន៍ក្នុងការកាត់បន្ថយកាបូន។

ស្របពេលដែលរដ្ឋបាលចរាចរណ៍ត្រូវបានបង្កើតនៅឆ្នាំ(២០២៣)នេះ ក៏បានអញ្ជើញអ្នកជំនួញអោយចូលរួមសហការណ៍ជាពិសេសផងដែរ។ ក្រៅពីពង្រីកបណ្តាញកែច្នៃ ក៏នឹងដាក់ជំរុញការងារអំពីច្បាប់ចរាចរណ៍កែច្នៃផងដែរដែលគ្រោងមានការកែច្នៃទូរស័ព្ទដៃនិងបញ្ចូលគ្នារវាងការជុសជុលនិងឌីហ្សាញ<<អត្រាចរាចរណ៍>> ដោយកំណត់តាមវិធីសម្រេចគោលដៅនៅឆ្នាំបន្តបន្ទាប់ដើម្បីជំរុញអ្នកជំនួញអោយសកម្មក្នុងការធ្វើចរាចរណ៍ និរន្តភាពនៃការដាក់បញ្ចូលការឌីហ្សាញដំណាក់កាលដំបូងនិងឆ្លងកាត់តាមការពិនិត្យជុសជុល ទិញលក់ទូរស័ព្ទដៃមួយទឹកជាដើមមកពន្យាអាយុកាលនៃការប្រើប្រាស់ទូរស័ព្ទដៃនិងកាត់បន្ថយការដកយកនិងប្រើប្រាស់ធនធាន។

រដ្ឋបាលចរាចរណ៍មានប្រសាសន៍ថា កន្លងមករដ្ឋបាលការពារបរិស្ថានបានប្រារព្ធ<<ខែប្រមូលកែច្នៃទូរស័ព្ទដៃ >>តាំងពីឆ្នាំ២០១៩មក ដែលក្នុងខែដដែលនៃឆ្នាំនោះចាប់ផ្តើមមានការប្រមូលទូរស័ព្ទចាស់មកកែច្នៃចំនួន២៣០០០គ្រឿង ហើយកើនជាបន្តបន្ទាប់ដល់៧២០០០គ្រឿងនៅឆ្នាំ(២០២២)ទៅមិញដែលចំនួនកើនដល់ទៅ៣ដង ហើយធ្វើអោយការប្រមូលទូរស័ព្ទចាស់មកកែច្នៃនៅឆ្នាំ២០២២កើនដល់៧៣០០០០គ្រឿង។ ឆ្នាំនេះនឹងមានការពង្រីងបណ្តាញការប្រមូលមកកែច្នៃដោយបន្ថែមនូវការចូលរួមពីសំណាក់ទីតាំង៤ប្រភេទធំៗដូចជាផ្សារបោះដុំ ហាងលក់គ្រឿងអេឡិចត្រូនិច ក្រុមហ៊ុនទូរគមនាគមន៍ ហាងទូរស័ព្ទដៃមួយទឹកនិងសហការណ៍ជាមួយសហគ្រាសរួមមាន៖Samsungតៃវ៉ាន់, Asus, Sonyតៃវ៉ាន់, Xiaomiតៃវ៉ាន់, Vivo, HTC, Chunghwa Telecom, Taiwan Mobile Co., Far EasTone Telecommunications Co., Family Mart, 7-11, Shopee(iMT Co., Ltd.), Jason Communication Co., Ltd, US3C, 3Csheng, Chuang-Yu Digital Tech Co., Ltd, Carrefour, Far Eastern A.Mart, E-life Mall Corporation, Novaនិងរដ្ឋបាលការពារបរិស្ថានគ្រប់បណ្តាខេត្តក្រុងជួយធ្វើការប្រមូលមកកែច្នៃ។ ព្រមជាមួយគ្នានេះដែរLuckily International Environmental Co., LtdនិងDelta Electronics, Inc.បានឧបត្ថម្ភលើទីតាំងកម្មវិធីដែលមានចំនួនកើនដល់១៣៥០០កន្លែងដោយមានគោលដៅសង្ឃឹមថាខែចរចរណ៍ប្រមូលកែច្នៃទូរស័ព្ទដៃអាចប្រមូលយកទូរស័ព្ទដៃចាស់លើសពី៨ម៉ឺនគ្រឿង កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកពេញមួយឆ្នាំចំនួន១១២០០ហិចតាដែលស្មើនឹងការស្រូបយកឧស្ម័នកាបូនិកពីសំណាក់ឧទ្យានធម្មជាតិតាអានចំនួន១០១កន្លែង ព្រមទាំងអាចជំរុញអោយមានចរាចរណ៍ក្នុងការប្រើប្រាស់មាស ប្រាក់ តង់ស្តែនកាបូអ៊ីដ គូប័ល ទង់ដែងក៏ដូចជាលោហៈធាតុនានាដែលអាចបង្កើតចេញជាតំលៃជាសាច់ប្រាក់ស្មើនឹង៣០៣៨ម៉ឺនពេញមួយឆ្នាំ។ ក្រៅពីនេះ ស្របនឹងការបង្កើតអេកូឡូស៊ីចរាចរណ៍ធនធាននៅឆ្នាំនេះ ប្រធានបទសង្កត់ធ្ងន់អំពីចរចរាណ៍ការប្រើប្រាស់ក្រោយពីការប្រមូលមកកែច្នៃរួចដោយកែឈ្មោះទៅជា<<ខែចរចរណ៍ប្រមូលកែច្នៃទូរស័ព្ទដៃ >> ផ្សព្វផ្សាយអំពីការជុសជុល ប្រើប្រាស់ឡើងវិញនិងប្រមូលវត្ថុមកកែច្នៃប្រើប្រាស់សារជាថ្មី ព្រមទាំងសិក្សានិងរៀបចំអំពីរូបីយាណតិ្តនៃច្បាប់កាតព្វកិច្ចប្រមូលកែច្នៃសំរាប់អ្នកជំនួញជាកំហិត។

រដ្ឋបាលចរាចរណ៍សូមបញ្ជាក់ថា នៅពេលប្រមូលទូរស័ព្ទដៃមកកែច្នៃ អោយតែលោកអ្នក<<ថតចម្លង(back up)ឯកសារ>>ព្រមទាំងប្រាកដថា<>(ត្រលប់ទៅជាfactory reset)  រីឯទូរស័ព្ទដែលពុំអាចចុចបើកបានក៏អាចធ្វើការបំផ្លាញខ្សែបញ្ចូនទិដ្ឋន័យផងដែរ។ ឆ្លងតាមរយៈការធ្វើបែបនេះ លោកអ្នកនឹងពុំចាំបាច់បារម្ភអំពីការបែកធ្លាយពត៌មានផ្ទាល់ខ្លួនឡើយ។ សូមអំពាវនាវទៅកាន់សាធារណជនអោយពិនិត្យជាប្រចាំថានៅផ្ទះមានទូរស័ព្ទដែលខូចឬមិនប្រើប្រាស់ឬអត់។ ប្រសិនបើមានសូមប្រគល់ជូនទៅកាន់បណ្តាញប្រមូលកែច្នៃដើម្បីកុំអោយធនធានទំនេរ ព្រមទាំងអាចធ្វើចរាចរណ៍ប្រើប្រាស់សារជាថ្មីយ៉ាងមានប្រសិទ្ធិភាពផងដែរ! <<ខែចរចរណ៍ប្រមូលកែច្នៃទូរស័ព្ទដៃ >>នឹងបន្តប្រារព្ធពេញមួយខែ សូមលើកទឹកចិត្តអោយសាធារណជនប្រញាប់ប្រមូលទូរស័ព្ទដែលទុកចោលនៅក្នុងផ្ទះទៅកែច្នៃដើម្បីទទួលបានការបញ្ចុះតម្លៃនិងចាប់ឆ្នោតយករង្វាន់! កម្មវិធីនឹងចាប់រង្វាន់ឈ្មោះអ្នកមានសំណាងនៅពាក់កណ្តាលខែវិច្ឆិកា។ សំរាប់ពត៌មានលំអិតរបស់កម្មវិធីសូមអញ្ជើញស្វែងរកនៅរដ្ឋបាលចរាចរណ៍ធនធាននៃក្រសួងបរិស្ថាន(https://www.reca.gov.tw/)ឬគេហទំព័រដែលសាធារណជនចុះឈ្មោះចូលរួមចាប់រង្វាន់(https://phonerec.com.tw/)។


top