按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

ប្រជាជនតៃវ៉ាន់៣០%ពុំដឹងថាខ្លួនមានជំងឺលើសឈាមឡើយ តើលោកអ្នកបានប្រព្រឹត្តតាម<<គោលការណ៍៧២២>>វាស់សម្ពាធឈាមឬនៅ?

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/09/19
  • 點閱次數:42

បុណ្យសែននំព្រះខែនឹងខិតចូលដល់ប៉ុន្មានពីសប្តាហ៍បន្ទាប់ទៅនេះឆ្លងផុតទៅ ស្របពេលដែលលោកអ្នកទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិបងប្អូន សូមក៏កុំធ្វេសប្រហែសអំពីសុខភាព។ សូមក្រើនរំលឹកខ្លួនឯងនិងសាច់ញាតិបងប្អូនអោយក្តោបក្តាប់អំពីស្ថានភាពកម្រិតសំពាធឈាមរបស់ខ្លួនដើម្បីឆ្លងថ្ងៃបុណ្យសែននំព្រះខែដោយរីករាយជាមួយគ្នា។

លោកអ្នកមិនងាយនឹងដឹងថាខ្លួនមានជំងឺលើសឈាមឡើយនៅដំណាក់កាលដំបូង។ យោងតាមស្ថិតិមូលហេតុមរណភាពរបស់ក្រសួងសុខាភិបាលឆ្នាំ២០២២ ជំងឺលើសឈាមឈរនៅលំដាប់ថ្នាក់ទី៧ក្នុងចំណោមមូលហេតុមរណភាព១០ធំៗរបស់ប្រជាជនតៃវ៉ាន់ដែលប៉ះពាល់ប្រព័ន្ធសសៃឈាមបេះដូង សសៃឈាមផ្នែកខួរក្បាល តម្រងនោមក៏ដូចជាមុខងារនៃសរីរាង្គដទៃទៀតហើយបណ្តាលអោយកើតមានជំងឺបេះដូង ដាច់សសៃឈាមខួរក្បាល(stroke) ជំងឺខ្សោយតម្រងនោមនិងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ប្រធានរដ្ឋមន្ត្រីរដ្ឋបាលលើកកំពស់សុខភាពប្រជាជនលោកអ៊ូចាវជីនលើកទឹកចិត្តសាធារណជនអោយប្រើប្រាស់គោលការណ៍៧២២ ទំលាប់វាស់សម្ពាធឈាមអោយបានត្រឹមត្រូវរួមធ្វើកំណត់ត្រាកម្រិតសម្ពាធឈាម បន្តតាមដានទិដ្ឋន័យសម្ពាធឈាមរបស់ខ្លួនដើម្បីបង្កាការយាយីពីជំងឺនិងផ្តល់ការធានាចំពោះសុខភាព។

ការពារសុខភាពសសៃឈាមបេះដូង សូមវាស់សម្ពាធឈាមតាម<< ៧២២>>

យោងតាមការអង្កេតអំពីអាហារបំប៉នសុខភាពរបស់ប្រជាជនតៃវ៉ាន់ពីឆ្នាំ២០១៧-២០២០របស់រដ្ឋបាលលើកកំពស់សុខភាពបានរកឃើញថា អត្រាប្រេវ៉ាល់ឡង់ជំងឺលើសឈាមរបស់ប្រជាជនតៃវ៉ាន់ដែលមានអាយុ២០ឆ្នាំឡើងមាន២៧.៣%ដែលក្នុងនោះអត្រាដែលដឹងថាខ្លួនមានជំងឺលើសឈាមមាន៦៧.៩% រីឯប្រជាជន៣០%នៅពុំទាន់ដឹងថាខ្លួនមានជំងឺលើសឈាមឡើយ។ តាមពិតការគ្រប់គ្រងស្ថានភាពសម្ពាធឈាមរបស់ខ្លួនពុំមានការលំបាកឡើយ។ ដើម្បីលើកកម្ពស់ការអំពាវនាវអោយសាធារណជនយកចិត្តទុកដាក់និងស្វែងយល់អំពីកម្រិតសម្ពាធឈាមរបស់ខ្លួន នៅឆ្នាំ២០២២ មូលនិធីបេះដូងតៃវ៉ាន់និងសមាគមន៍ជំងឺលើសឈាមតៃវ៉ាន់(Taiwan Hypertension Society)បានចេញផ្សាយអំពីគោលការណ៍ណែនាំជំងឺលើសឈាមដោយផ្តល់យោបល់អោយលោកអ្នកគោរពអោយខ្ជាប់ខ្ជួនតាមគោលការណ៍៧២២តែម្តងដោយវាស់កម្រិតសម្ពាធឈាមរបស់ខ្លួន៖ វាស់ជារៀងរាល់ថ្ងៃជាបន្តបន្ទាប់អោយបាន<<៧>>ថ្ងៃ ក្រោយពីក្រោកពីដំណេកម្តងនិងមុនចូលគេងម្តងសរុប<<២>>ដងដែលក្នុងម្តងវាស់អោយបាន<<២>>លើករួចយកកម្រិតមធ្យមភាគ។ នៅមុនពេលវាស់សម្ពាធឈាមកន្លះម៉ោង សូមជៀសវាងការជក់បារី បរិភោគអាហារ ងូតទឹក ហាត់ប្រាណ ផឹកស្រា កាហ្វេឬតែ ទប់នោមព្រមទាំងអង្គុយសំរាកអោយបាន៥នាទីមុនចាប់ផ្តើមវាស់។ នៅពេលវាសើសូមកុំនិយាយឬរង្គើទៅមកទើបអាចវាស់ចេញនូវលទ្ធពលកម្រិតសម្ពាធឈាមដែលត្រឹមត្រូវ។

រក្សានូវចលនាបទរស់នៅដែលល្អប្រសើរ ចំនុចសំខាន់៣មុខដែលជួយដល់ស្ថេរភាពសម្ពាធឈាម៖ របបអាហារ ការហាត់ប្រាណនិងការផ្តាច់បារី

ដើម្បីជៀសអោយឆ្ងាយពីជំងឺលើសឈាមនិងកាត់បន្ថយហានិភ័យនៃការកើតឡើងនូវជំងឺរ៉ាំរៃដែលពាក់ព័ន្ធផ្សេងៗ ប្រធានរដ្ឋមន្ត្រីរដ្ឋបាលលើកកំពស់សុខភាពប្រជាជនលោកអ៊ូចាវជីនសូមក្រើនរំលឹកដល់ប្រជាជនតៃវ៉ាន់ថា ក្រៅពីការវាស់សម្ពាធឈាមអោយទៀងទាត់តាមការកំណត់ព្រមទាំងរក្សានូវចលនាបទរស់នៅដែលល្អប្រសើរ នៅក្នុងការរស់នៅប្រចាំថ្ងៃ សាធារណជនក៏អាចគ្រប់គ្រងកម្រិតសម្ពាធឈាមបានតាមរយៈចំនុចសំខាន់៣មុខខាងក្រោម៖

តុល្យភាពរបបអាហារ៖ សូមណែនាំអោយបរិភោគអាហារតាមគោលការណ៍<<៣តិច៣ច្រើន>>(ប្រេងតិច អំបិលតិច ស្ករតិច បន្លែផ្លែឈើច្រើន អាហារសសៃច្រើន ពិសារទឹកច្រើន) ព្រមទាំងដាក់កម្រិតលើការបរិភោគស្រា។

ហាត់ប្រាណអោយបានទៀងទាត់៖ ហាត់ប្រាណសរុបអោយបានយ៉ាងតិច១៥០នាទីជារៀងរាល់សប្តាហ៍ដើម្បីជំរុញលំហូរឈាម បង្កើតនូវទម្លាប់ហាត់ប្រាណ។ ប្រសិនបើមានបញ្ហាលើសទំងន់ឬធាត់ក៏អាចទទួលបានលទ្ធផលសម្រកគីឡូតាមរយៈការហាត់ប្រាណផងដែរ។

ផ្តាច់បារី៖ ការជក់បារីអាចបណ្តាលអោយសម្ពាធឈាមឡើងខ្ពស់ឬបណ្តាលអោយមានជំងឺពាក់ព័ន្ធនឹងសសៃឈាមបេះដូង ប៉ះពាល់មុខងារសរីរាង្គ។ ហេតុដូច្នេះសូមណែនាំសាធារណជនអោយឈប់ជក់បារី ប្រសិនបើមានតំរូវការផ្តាច់បារី អាចរៀបចំគម្រោងផ្តាច់បារីផ្ទាល់ខ្លួនតាមរយៈបន្ទប់ពិគ្រោះព្យាបាលការផ្តាច់បារីឬបណ្តាញខ្សែទូរស័ព្ទhotlineផ្តាច់បារីដើម្បីរក្សាស្ថេរភាពសម្ពាធឈាម។

top