按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

បុណ្យសែននំព្រះខែខិតជិតមកដល់ ដើម្បីបង្ការជំងឺផ្តាសាយជ្រូកអាហ្វ្រិកក៏ដូចជាជំងឺមហន្តរាយឆ្លងតាមរយៈសត្វពីក្រៅប្រទេសមកកាន់ប្រ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/09/12
  • 點閱次數:57

I. យោងតាមស្ថិតិរបស់រដ្ឋបាលបង្កាជំងឹឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃក្រសូងកសិកម្ម(ហៅកាត់ខាងក្រោមថារដ្ឋបាលបង្ការជំងឺឆ្លង) ការនាំចូលវត្ថុចត្តាឡីស័កផលិតអំពីសត្វល្មើសច្បាប់ពីសំណាក់ភ្ញៀវទេសចរណ៍នាំយកចូលនិងផ្ញើតាមប្រៃសណីយ៍ក្នុងឆ្នាំនេះរហូតបច្ចុប្បន្នមានស្ថានភាពដូចខាងក្រោម៖

១. ភ្ញៀវទេសចរណ៍ដែលនាំយកវត្ថុចត្តាឡីស័កផលិតអំពីសត្វល្មើសច្បាប់ភាគច្រើនមកពីប្រទេសចិនដីគោក ហុងកុងម៉ាកាវ ថៃ វៀតណាម ជប៉ុននិងកូរ៉េជាដើម។ ផលិតផលចត្តាឡីស័កផលិតអំពីសត្វនាំចូលល្មើសច្បាប់ដែលឧស្សាហ៍ប្រទះឃើញរួមមានហតដក សាច់ក្រក  សាច់ក្រកឆ្អើរ ជើងមាន់ កទា ទាប្រលាក់ ពោះវៀនទា សាច់គោងៀតនិងពងទាស្ងោរជ័រភ្នៅ។

២. កញ្ចប់ឥវ៉ាន់ផ្ញើរតាមប្រៃសណីយ៍ភាគច្រើនមកពីប្រទេសចិនដីគោក ថៃ ជប៉ុន ហុងកុងនិងកូរ៉េជាដើម។ ផលិតផលចត្តាឡីស័កផលិតអំពីសត្វនាំចូលល្មើសច្បាប់រួមមានហតដក សាច់ជ្រូកងៀត ស្បែកជ្រូកបំពង សាច់ក្រកឆ្អើរ នំរុំសាច់ផាត់ Phoenix Rolls នំអាល់ម៉ុននិងនំលោកខែក៏ដូចជានំដែលមានផ្ទុកសារជាតិសាច់ជ្រូកឬកញ្ចប់គ្រឿងផ្សំសាច់ជ្រូកនានាជាដើម។ សាច់គោងៀត កញ្ចប់អាហារញុំាភ្លាមៗដែលមានសារជាតិសាច់គោក៏ដូចជាផលិតផលពីសាច់គោនានា។ ជើងមាន់ កមាន់អាំងឬស្បែកមាន់បំពងក៏ដូចជាផលិតផលផលិតពីសាច់បក្សី និងរួមមានអាហារសំរាប់ឆ្កែនិងឆ្មាដែលមានផ្ទុកសារជាតិសាច់ប្រភេទartiodactyla ប្រភេទបក្សីជាដើម។

II. ដោយបុណ្យសែននំព្រះខែខិតជិតមកដល់ យោងតាមទិន្នន័យនាបណ្តាឆ្នាំមុនៗ ករណីល្មើសច្បាប់មានការរំពឹងថានឹងកើនឡើង ដើម្បីទប់ស្កាត់ការបំពានពីជំងឺផ្តាសាយជ្រូកអាហ្វ្រិកនិងរក្សាសុវត្ថិភាពផលិតផលកសិកម្មប្រទេសយើង សូមជួយអំពាវនាវណែនាំបន្ថែមចំពោះប្រជាជនអន្តោប្រវេសន៍ ពលករ ជនអន្តោប្រវេសន៍ថ្មីនិងសិស្សនិស្សិតសញ្ជាតិបរទេសពីគ្រប់បណ្តាប្រទេសដែលចូលមកកាន់តៃវ៉ាន់អំពីប្រការរាយនាមដូចខាងក្រោម៖

១. នៅពេលចូលមកកាន់ព្រំដែនសូមកុំនាំយកអាហារដែលមានសាច់និងវត្ថុចត្តាឡីស័កផលិតអំពីសត្វផ្សេងៗ ឬអាហារដែលផ្តល់ជូននៅលើយន្តហោះយកមកជាមួយឆ្លងដែន ប្រសិនបើមានស្ថានការច្រលំនាំយកចូលមកជាមួយ ត្រូវបោះចោលទៅក្នុងធុងសំរាមនៅមុនពេលឆ្លងដែនឬប្រកាសអំពីការបោះបង់ចោលនៅមុខអង្គភាពគយមុនពេលឆ្លងដែនចូល។

២. សូមប្រាប់បន្តទៅកាន់សាច់ញាត្តិមិត្តភក្តិនៅក្រៅប្រទេសកុំធ្វើការផ្ញើរផលិតផលសាច់(ឧទាហរណ៍ដូចជានំលោកខែដែលមានសាច់)ឬរបស់របរចត្តាឡីស័កសត្វតាមប្រៃសណីយ៍មកតៃវ៉ាន់ ចៀសវាងទទួលរងការផាកពិន័យ។

៣. ក្នុងករណីបំពាននាំយកចូលផលិតផលសាច់ជ្រូកចូលពីប្រទេស(តំបន់)ដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ រួចត្រូវបានរកឃើញនិងដកហូត លើកទី១នឹងទទួលរងការផាកពិន័យជាទឺកប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ សំរាប់បុគ្គលដែលល្មើសបំពានលើកទី២នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់។ ប្រសិនបើបុគ្គលដែលទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ ពុំមានសមាសភាពស្នាក់នៅហើយពុំអាចធ្វើការបង់ប្រាក់ពិន័យនៅទីកើតហេតុភ្លាមៗនោះ សាខាដែលគ្រប់គ្រងតាមតំបន់នៃការិយាល័យក្រសួងបង្ការជំងឹឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃអង្គនិតិប្រតិបត្តិយែន(ហៅកាត់ខាងក្រោមថាក្រសួងបង្ការជំងឺឆ្លង)អាចធ្វើការបញ្ចូនមកកាន់ក្រសួងយើងខ្ញុំហើយបដិសេធពុំអោយធ្វើការឆ្លងដែនចូល។

៤. ការផ្ញើរនាំចូលផលិតផលសាច់ជ្រូកតាមប្រៃសណីយ៍ចូលពីប្រទេសនិងតំបន់ដែលកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយពីធ្វើការពិនិត្យផ្ទៀងផ្ទាត់រកឃើញនិងដកហូតជាលើកដំបូងនឹងធ្វើការផាកពិន័យទៅលើបុគ្គលទទួលកញ្ចប់ប្រៃសណីយ៍ជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ និងការផាកពិន័យធ្ងន់ជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់សំរាប់ការរកឃើញជាលើកទី២ឡើង។

top