按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន
:::

ក្រសួងសុខាភិបាលធ្វើការអះអាងសារជាថ្មីថាការចុះផ្សាយពត៌មានអំពីការធ្វើអត្តឃាតត្រូវគោរពតាមគោលការណ៍<<៦កុំ៦គួរ>>

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/07/12
  • 點閱次數:73

យោងតាមការស្រាវជ្រាវក្នុងនិងក្រៅស្រុកកន្លងមកបានបង្ហាញថា ក្រោយពីមានការចុះផ្សាយពត៌មានទ្រង់ទ្រាយធំពីរឿងរ៉ាវអត្តឃាតរបស់ជនល្បីល្បាញ អត្រាអត្តឃាតនឹងមានការកើនឡើងក្នុងរយៈពេលខ្លីបើយោងតាមការសង្តេត។ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយពត៌មានបរិយាយអំពីពត៌មានលំអិតនៃរបៀបធ្វើអត្តឃាត ប្រើប្រាស់ចំណងជើងឬរូបភាពដែលទាមទារការចាប់អារម្មណ៍  ការចុះផ្សាយម្តងហើយម្តងទៀតនិងផ្សព្វផ្សាយទូលំទូលាយទ្រង់ទ្រាយធំដែលមានលក្ខណៈដុតដាលបង្ករឿងឬអត្ថបទបញ្ចេញបញ្ជូលថាការធ្វើអត្តឃាតជារឿងល្អ នឹងបណ្តាលអោយមានហានិភ័យក្នុងការបង្កើនករណីធ្វើអត្តឃាត។ រីឯអត្ថបទដែលខ្លី ច្បាស់លាស់ព្រមទាំងរាយការណ៍បែបប្រុងប្រយ័ត្នអាចកែប្រែទុយ៌សរបស់មហាជនចំពោះការធ្វើអត្តឃាត លើកទឹកចិត្តអោយបុគ្គលដែលមានទំនោរធ្វើអត្តឃាតស្វែងរកជំនួយ។

យោងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក(WHO) ការចុះផ្សាយពត៌មានអំពីការធ្វើអត្តឃាតត្រូវគោរពតាមគោលការណ៍<<៦កុំ៦គួរ>>ដូចខាងក្រោម៖

<<៦កុំ >>

កុំចុះផ្សាយរូបថតឬបណ្តាំអត្តឃាត

កុំរាយការណ៍អំពីពត៌មានលំអិតនៃវិធីធ្វើអត្តឃាត

កុំសង្ខេបយកមូលហេតុធ្វើអត្តឃាតអោយសាមញ្ញ

កុំលើកដំកើងឬទាក់ទាញការចាប់អារម្មណ៍អំពីការធ្វើអត្តឃាត

កុំប្រើប្រាស់ការនិយមរបស់សាសនាឬវប្បធម៌មកបកស្រាយការធ្វើអត្តឃាត

កុំធ្វើការស្តីបន្តោសលើសប្រមាណ។

<< ៦គួរ>>

នៅពេលធ្វើការរាយការណ៍រឿងហេតុ សូមធ្វើការពិភាក្សាយ៉ាងជិតស្និទ្ធជាមួយអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រនិងសុខាភិបាល។

នៅពេលដែលលើកឡើងពីការធ្វើអត្តឃាត សូមប្រើប្រាស់វាក្យស័ព្ទថា<< ស្លាប់ដោយសារការធ្វើអត្តឃាត>> កុំប្រើ <<ធ្វើអត្តឃាតបានសំរេច>>។

ធ្វើការរាយការណ៍តែអំពីពត៌មានពាក់ព័ន្ធ ហើយចុះផ្សាយនៅក្នុងទំព័រខាងក្នុងមិនមែនលើទំព័រដំបូង។

សង្កត់ធ្ងន់លើវិធីសាស្ត្រដោះស្រាយផ្សេងៗដោយពុំប្រើការធ្វើអត្តឃាត។

ផ្តល់ជូននូវខ្សែទូរស័ព្ទនិងធនធានសហគមន៍ផ្តល់ជំនួយដែលពាក់ព័ន្ធនឹងការបង្កាការធ្វើអត្តឃាត។

ចុះផ្សាយអំពីសន្ទស្សន៍គ្រោះថ្នាក់និងសញ្ញាក្រើនរំលឹកដែលអាចនឹងកើតមាន។

មនុស្សគ្រប់គ្នាសុទ្ធតែអាចជួបប្រទះរឿងរ៉ាវសំពាធដែលបណ្តាលអោយមានការបាក់ទឹកចិត្តនិងប្រតិកម្មអារម្មណ៍ផ្សេងៗ។ ប្រសិនបើសាធារណជនប្រទះឃើញថាខ្លួនឯងឬអ្នកនៅជុំវិញមានគំនិតប៉ងធ្វើអត្តឃាត ត្រូវមានស្មារតីអ្នកចាំហ្គោលបង្ការការធ្វើអត្តឃាត(ទី១សួរ ទី២ឆ្លើយតប ទី៣បញ្ចូនបន្ត) យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ខ្លួនឯងនិងសាច់ញាតិមិត្តភក្តិដែលនៅជុំវិញខ្លួន ព្រមទាំងត្រូវស្វែងរកជំនួយអំពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឬផ្លូវចិត្ត ឬក៏ទាក់ទងទៅកាន់លេខទូរស័ព្ទផ្តល់ជំនួយ(ខ្សែទូរស័ព្ទស្ងប់ចិត្ត១៩២៥ ខ្សែទូរស័ព្ទជីវិត១៩៩៥ ឬលោកគ្រូចាង១៩៨០)។ ស្របជាមួយគ្នានោះដែរសូមអំពាវនាវទៅកាន់មជ្ឈដ្នានទាំងអស់ថានៅពេលប្រឈមនឹងសាច់ញាតិបងប្អូនដែលមានទំនោរបាក់ទឹកចិត្ត អ្វីដែលសំខាន់បំផុតគឺ << ឈប់ មើល និងស្តាប់>> ឈប់ធ្វើការងារនៅក្នុងដៃ មើលសាច់ញាតិដែលនៅក្បែរខ្លួន ត្រងត្រាប់ស្តាប់និងប្រស្រ័យទាក់ទងអោយបានល្អ ព្រមទាំងអំពាវនាវម្តងទៀត សូមគោរពសាច់ញាតិអ្នកផ្ទះរ


top