按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

៤ក្បាច់បង្កាការរងរបួសដោយកំដៅសំរាប់កុមារ រីករាយសុខភាពមាំមួន Funក្នុងវិសមកាលរដូវក្តៅ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/07/12
  • 點閱次數:40

៤ក្បាច់បង្កាការរងរបួសដោយកំដៅសំរាប់កុមារ រីករាយសុខភាពមាំមួន Funក្នុងវិសមកាលរដូវក្តៅ


យោងតាមឯកសាររាយការណ៍ <<ការតាមដានជំងឺរាតត្បាតនិងប្រព័ន្ធបំរាមភ្លាមៗ>>អំពីការមកពិនិត្យជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់នៃរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងនៃក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំនេះ អ្នកមកពិនិត្យជំងឺដោយសារការរងរបួសដោយកំដៅសំរាប់ក្រុមអាយុក្រោម១៨ឆ្នាំមានចំនួន៨៩នាក់ ដែលចំនួនមកពិនិត្យជំងឺនេះមានការកើនឡើងប្រមាណ 2.3 ដងសំរាប់រយៈពេលជិត៣ឆ្នាំនេះ។ មជ្ឈដា្ឋនដែលងាយកើតមានការរងរបួសដោយកំដៅរួមមានកន្លែងវាលខាងក្រៅដែលហប់ក្តៅនិងមានសីតុណ្ហភាពខ្ពស់ បន្ទប់អាគារខាងក្នុងដែលពុំមានខ្យល់ចេញចូល និងនៅក្នុងឡានដែលបិតជិត។ វិសមកាលរដូវក្តៅមកដល់ រយៈពេលនេះជាពេលវេលាដែលល្អសំរាប់អោយកុមារចូលរួមសកម្មភាពនានា! មិនថានៅក្នុងឬក្រៅបន្ទប់អគារ តើគួរបន្ថយឬជៀសវាងហានិភ័យការរងរបួសដោយកំដៅយ៉ាងដូចម្តេចគឺជាមេរៀនដ៏សំខាន់ដែលមនុស្សម្នាក់ៗសុទ្ធតែត្រូវយល់ដឹង!

ជាពិសេស ដោយសារតែកុមារមានរូបរាងតូច ការបំលែងអាហារទៅជាថាមពលលឿន សារជាតិទឹកក្នុងសារពាង្គកាយរំហួតលឿន ការហូរញើសអរូបីមានបរិមាណច្រើន បូកបន្ថែមនឹងសមត្ថភាពភាសានិងសមត្ថភាពមើលថែទាំខ្លួនឯងដែលមានកំនត់ ពួកគេពុំអាចបរិភោគស្រូបយកសារជាតិទឹកនិងសំរាកជូតញើសអោយសមស្របឡើយ។ រីឯកុមារដែលរៀងធំបន្តិចងាយនឹងវក់លេងហើយធ្វេសប្រហែសអំពីសីតុណ្ហភាពខ្ពស់និងកង្វះជាតិទឹកក្នុងខ្លួនក្នុងកំឡុងពេលធ្វើសកម្មភាពបណ្តាលអោយមានអាការៈពុំស្រួលខ្លួន។ នៅពេលដែលមានអារម្មណ៍ថារូបរាងកាយឬស្មារតីខុសប្រក្រតីគឺអាចនឹងចេញជារោគសញ្ញាការរងរបួសដោយកំដៅ។

ប្រធានរដ្ឋមន្ត្រីរដ្ឋបាលលើកកំពស់សុខភាពប្រជាជនលោកអ៊ូចាវជីនបានក្រើនរំលឹកថា សូមជៀសវាងការចេញទៅក្រៅចាប់ពីម៉ោង១០ព្រឹករហូតដល់២រសៀលដើម្បីកាត់បន្ថយការរងរបួសដោយសារសីតុណ្ហភាពខ្ពស់ ព្រមទាំងផ្តល់ជូននូវយោបល់៤ក្បាច់សំរាប់បង្ការការរងរបួសដោយកំដៅសំរាប់កុមារ កាត់បន្ថយការគំរាមដោយសារការរងរបួសដោយកំដៅ ថែរក្សាសុខភាពអោយបានល្អ។

ស្លៀកពាក់ស្រាលៗ៖ សូមជ្រើសរើសសំលៀកបំពាក់ដែលមានពណ៌ស្រាលឬមានសាច់ក្រណាត់រហើយៗជាចំបង ដោយអោយកុមារស្លៀកពាក់សំលៀកបំពាក់ដែលមានកំរាស់ស្រួលខ្លួនដូចមនុស្សធំ ព្រមទាំងពុំណែនាំអោយកុមារតូចស្លៀកសំលៀកបំពាក់ដែលមានការរុំជិតច្រើនជ្រុលដែរ។

បាំងថ្ងៃនិងមានខ្យល់ចេញចូល៖ នៅពេលចេញទៅក្រៅ សូមជ្រើសរើសមួកដែលការពារកាំរស្មីឬប្រើប្រាស់សំភារៈការពារកំដៅថ្ងៃដែលសាកសម។ ប្រសិនបើប្រើប្រាស់រទេះរុញ សូមជ្រើសរើសក្រណាត់បាំងកំដៅដែលរហើយ។ ក្រៅពីនេះ នៅពេលដែលប្រើប្រាស់ក្រណាត់ឬខ្សែក្រវ៉ាត់ស្ពាយទារក សូមជ្រើសរើសសាច់ក្រណាត់ដែលរហើយនិងស្រួលខ្លួន ជៀសវាងការក្តៅហប់ ព្រមទាំងជ្រើសរើសកន្លែងសំរាកដែលមានម្លប់និងខ្យល់ចេញចូល។

ផឹកទឹកគ្រប់ពេលវេលា៖ មិនថានៅក្នុងឬក្រៅបន្ទប់ឡើយ សូមបរិភោគទឺកបន្ថែមក្នុងបរិមាណនិងពេលដែលសាកសមមួយ ជៀសវាងការបរិភោគទឹកឬទឹកកកបន្ថែមច្រើនជ្រុលក្នុងរយៈពេលមួយភ្លែត ហើយសូមកុំជំនួសដោយភេសជ្ជៈដែលមានជាតិស្ករ ដើម្បីរក្សាសារជាតិទឹកដែលសារពាង្គកាយមនុស្សត្រូវការ ជៀសវាងអាការៈខ្សោះជាតិទឹក។

យកចិត្តទុកដាក់លើកុមារ៖ យកឡានក្រុងប្រភេទតូច (ឡានដឹកកុមារ)ជាឧទាហរណ៍ នៅពេលដែលចុះពីឡាន សូមពិនិត្យជាចំបាច់ថាកុមារចុះពីលើរថយន្តឬនៅ ជៀសវាងការទុកកុមារនៅក្នុងរថយន្តដោយសារកុមារគេងលក់បង្កអោយកើតរឿងសោនាដកម្ម។ ក្រៅពីនេះ យកទោចក្រយានយន្តតូចជាឧទាហរណ៍ សូមកុំប្រើប្រាស់មូលហេតុថាកុមារកំពុងគេងឬមនុស្សធំចុះពីឡានទៅធ្វើការងារណាមួយតែមួយភ្លែតជាលេស រួចទុកកុមារនៅក្នុងរថយន្តតែឯងរួចចាក់សោរឡានចោល គម្បីយកុមារចុះពីឡានជាមួយដើម្បីជៀសវាងរឿងគ្រោះថ្នាក់កើតឡើង។ ប្រសិនបើក្នុងកំឡុងពេលធ្វើសកម្មភាពប្រទះឃើញថាកុមសារមានអាការៈមិនស្រួលខ្លួន ត្រូវបញ្ឈប់ភ្លាមៗ ព្រមទាំងឆាប់ឈប់សំរាកនិងបន្ថែមសារជាតិទឹក។


នៅពេលដែលសង្ស័យថាកុមារមានអាការៈរងរបួសដោយកំដៅដូចជាហត់ល្វើយ ចុះខ្សោយចលនានិងរោគសញ្ញាផ្សេងៗ ត្រូវចាកចេញពីមជ្ឈដ្ឋានដែលមានសីតុណ្ហភាពខ្ពស់ជាប្រញាប់ ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្ថយកំដៅ(ដូចជាដោះសំលៀកបំពាក់ ជូតខ្លួនឬបក់ផ្លិតជាដើម) បរិភោគទឹកត្រជាក់ដែលបន្ថែមអំបិលតិចៗឬភេសជ្ជៈកីឡា។ ប្រសិនបើមានការបែកញើសខ្លាំង ស្រែកទឺក ក្អួត វង្វេងវង្វាន់កំរិតស្រាល ខ្យល់គឬមានអារម្មណ៍ថាជិតសន្លប់ ហើយកំដៅខ្លួននៅតែបន្តឡើងខ្ពស់ ព្រមទាំងឈប់បែកញើស មុខឡើងក្រហម ស្បែកស្ងួតនិងបាត់បង់ស្មារតីឬវង្វេងវង្វាន់ធ្ងន់ធ្ងររហូតដល់សន្លប់ សូមអញ្ជើញទៅទទួលការពិនិត្យជាប្រញាប់ឬទូរស័ព្ទទៅលេខ១១៩ដើម្បីបញ្ចូនទៅមន្ទីរពេទ្យ។

រដ្ឋបាលលើកកំពស់សុខភាពប្រជាជនសូមក្រើនរំលឹកដល់សាធារណជនថា នៅពេលដែលប្រុងប្រៀបបង្កាកំដៅសំរាប់កុមាររួចរាល់ អាណាព្យាបាលក៏គួរប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួនដូចគ្នា សូមបរិភោគទឹកបន្ថែមក្នុងបរិំមាណនិងពេលវេលាដែលសាកសម ប្រើប្រាស់ឆ័ត្របាំងកំដៅនិងសំភារៈការពារកំដៅថ្ងៃ ជៀសអោយឆ្ងាយពីការរងគ្រោះដោយកំដៅ ធ្វើអោយគ្រួសាររីករាយនិងមានសុខភាពល្អ funក្នុងវិសមកាលរដូវក្តៅ។


top