按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

បុណ្យសែននំចាំងខិតជិតមកដល់ ដើម្បីបង្ការជំងឺផ្តាសាយជ្រូកអាហ្វ្រិកក៏ដូចជាជំងឺមហន្តរាយឆ្លងតាមរយៈសត្វពីក្រៅប្រទេសបំពានមកកាន់តៃវ៉ាន់ សូមជួយអំពាវនាវណែនាំបន្ថែមទៅកាន់ប្រជាជនអន្តោប្រវេសន៍ ពលករ ជនអន្តោប្រវេសន៍ថ្មីនិងសិស្សនិស្សិតសញ្ជតិបរទេសពីគ្រប់បណ្តាប្រទេសដែលចូលមកកាន់តៃវ៉ាន់។

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/06/09
  • 點閱次數:71

ងយុគសម័យក្រោយជំងឺឆ្លងតាមផ្លូវដង្ហើមកូវីត១៩ ការធ្វើដំណើរកំសាន្តក្រៅប្រទេសនិងឆ្លងព្រំដែនបានបណ្តាលអោយមានកំណើនចលនាមនុស្សត្រលប់មកដូចពីមុន ពេលថ្មីៗនេះចំនួនករណីការផាកពិន័យទៅលើភ្ញៀវទេសចរណ៍ដែលនាំយកចូលផលិតផលសត្វក៏មានទំនោរកើនឡើង។ ព្រមជាមួយគ្នានោះដែរ បុណ្យសែននំចាំងខិតជិតមកដល់ យោងតាមការរំពឹងទុក ករណីល្មើសអាចនឹងមានការកើនឡើង។ ដើម្បីអនុវត្តវិធានការទប់ស្កាត់ចត្តាឡីស័កតាមច្រកព្រំដែន សូមជួយអំពាវនាវណែនាំបន្ថែមចំពោះប្រជាជនអន្តោប្រវេសន៍ ពលករ ជនអន្តោប្រវេសន៍ថ្មីនិងសិស្សនិស្សិតសញ្ជតិបរទេសពីគ្រប់បណ្តាប្រទេសដែលចូលមកកាន់តៃវ៉ាន់ ព្រមទាំងធ្វើការក្រើនរំលឹកបន្ថែមនៅតាមគេហទំព័រពត៌មានការអភិវឌ្ឍបណ្តុះបណ្តាលជនអន្តោប្រវេសន៍ថ្មី ក្រុមនៅក្នុងកម្មវិធីទូរស័ព្ទLINEក៏ដូចជាបណ្តាញសង្គមនានានូវប្រការដូចខាងក្រោម៖

សូមធ្វើការសហការណ៍ជាមួយវិធានការទប់ស្កាត់ចត្តាឡីស័ករបស់តៃវ៉ាន់ ពេលចូលមកកាន់ព្រំដែនសូមកុំនាំយកមកជាមួយនូវវត្ថុចត្តាឡីស័កផលិតពីសត្វនិងរុក្ខជាតិ ព្រមទាំងសូមប្រាប់បន្តទៅកាន់សាច់ញាត្តិមិត្តភក្តិនៅក្រៅប្រទេសកុំធ្វើការផ្ញើរអាហារសាច់ជ្រូកឬរបស់របរចត្តាឡីស័កសត្វតាមប្រៃសនីយ៍មកតៃវ៉ាន់ ចៀសវាងទទួលរងការផាកពិន័យ។

ក្នុងករណីបំពាននាំយកចូលផលិតផលសាច់ជ្រូកចូលពីប្រទេស(តំបន់)ដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ រួចត្រូវបានរកឃើញនិងដកហូត លើកទី១នឹងទទួលរងការផាកពិន័យជាទឺកប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ សំរាប់បុគ្គលដែលល្មើសបំពានលើកទី២នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់។ប្រសិនបើបុគ្គលដែលទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ ពុំមានសមាសភាពស្នាក់នៅហើយពុំអាចធ្វើការបង់ប្រាក់ពិន័យនៅទីកើតហេតុភ្លាមៗនោះ សាខាដែលគ្រប់គ្រងតាមតំបន់នៃការិយាល័យក្រសួងបង្ការជំងឺឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃអង្គនិតិប្រតិបិត្តយែន(ហៅកាត់ខាងក្រោមថាក្រសួងបង្ការជំងឺឆ្លង)អាចធ្វើការបញ្ចូនមកកាន់ក្រសួងយើងខ្ញុំហើយបដិសេធពុំអោយធ្វើការឆ្លងដែនចូល។

ការផ្ញើរនាំចូលផលិតផលសាច់ជ្រូកតាមប្រៃសនីយ៍ចូលពីប្រទេសនិងតំបន់ដែលកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយពីធ្វើការពិនិត្យផ្ទៀងផ្ទាត់រកឃើញនឹងដកហូតជាលើកដំបូងនឹងធ្វើការផាកពិន័យទៅលើបុគ្គលទទួលកញ្ចប់ប្រៃសនីយ៍ជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ និងការផាកពិន័យធ្ងន់ជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់សំរាប់ការរកឃើញជាលើកទី២ឡើង។


top