按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ដើម្បីបង្ការជំងឺផ្តាសាយជ្រូកអាហ្វ្រិកក៏ដូចជាជំងឺមហន្តរាយឆ្លងតាមរយៈសត្វពីក្រៅប្រទេសបំពានមកកាន់ប្រទេសយើង សូមជួយអំពាវនាវណែនាំបន្ថែមចំពោះប្រជាជនអន្តោប្រវេសន៍អំពីប្រការដែលពាក់ព័ន្ធ សូមស្វែងយល់ដូចខាងក្រោម។

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/05/16
  • 點閱次數:75

ឆ្លើយតបនឹងការចុះខ្សោយអំពីស្ថានភាពជំងឺឆ្លងតាមផ្លូវដង្ហើមកូវីត វិធានការគ្រប់គ្រងតាមច្រកព្រំដែនត្រូវបានរំសាយ ចំនួនមនុស្សចេញចូលតាមព្រំដែនមានការកើនឡើងជាបន្តបន្ទាប់ ជាពេលថ្មីៗនេះចំនួនករណីការផាកពិន័យទៅលើភ្ញៀវទេសចរណ៍ដែលនាំយកចូលផលិតផលសត្វក៏មានទំនោរកើនឡើង ដូច្នេះដើម្បីអនុវត្តវិធានការទប់ស្កាត់ចត្តាឡីស័កតាមច្រកព្រំដែន សូមជួយអំពាវនាវណែនាំបន្ថែមចំពោះប្រជាជនអន្តោប្រវេសន៍ ពលករ ជនអន្តោប្រវេសន៍ថ្មីនិងសិស្សនិស្សិតសញ្ជតិបរទេសពីគ្រប់បណ្តាប្រទេសដែលចូលមកកាន់តៃវ៉ាន់អំពីប្រការរាយនាមដូចខាងក្រោម៖

១. នៅពេលចូលមកកាន់ព្រំដែនសូមកុំនាំយកអាហារដែលមានសាច់ឬផលិតផលសត្វផ្សេងៗ ឬអាហារដែលផ្តល់ជូននៅលើយន្តហោះយកមកជាមួយឆ្លងដែន ប្រសិនបើមានស្ថានការច្រលំនាំយកចូលមកជាមួយ ត្រូវបោះចោលទៅក្នុងធុងសំរាមនៅមុនពេលឆ្លងដែនឬប្រកាសអំពីការបោះបង់ចោលនៅមុខអង្គភាពគយមុនពេលឆ្លងដែនចូល។

២. សូមប្រាប់បន្តទៅកាន់សាច់ញាត្តិមិត្តភក្តិនៅក្រៅប្រទេសកុំធ្វើការផ្ញើរអាហារសាច់ឬរបស់របរចត្តាឡីស័កសត្វតាមប្រៃសនីយ៍មកតៃវ៉ាន់ ចៀសវាងទទួលរងការផាកពិន័យ។

៣. ក្នុងករណីបំពាននាំយកចូលផលិតផលសាច់ជ្រូកចូលពីប្រទេស(តំបន់)ដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ រួចត្រូវបានរកឃើញនិងដកហូត លើកទី១នឹងទទួលរងការផាកពិន័យជាទឺកប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ សំរាប់បុគ្គលដែលល្មើសបំពានលើកទី២នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់។ ប្រសិនបើបុគ្គលដែលទទួលរងការផាកពិន័យជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ ពុំមានសមាសភាពស្នាក់នៅហើយពុំអាចធ្វើការបង់ប្រាក់ពិន័យនៅទីកើតហេតុភ្លាមៗនោះ សាខាដែលគ្រប់គ្រងតាមតំបន់នៃការិយាល័យក្រសួងបង្ការជំងឹឆ្លងនិងចត្តាឡីស័កសត្វនិងរុក្ខជាតិនៃអង្គនិតិប្រតិបិត្តយែន(ហៅកាត់ខាងក្រោមថាក្រសួងបង្ការជំងឺឆ្លង)អាចធ្វើការបញ្ចូនមកកាន់ក្រសួងយើងខ្ញុំហើយបដិសេធពុំអោយធ្វើការឆ្លងដែនចូល។

៤. ការផ្ញើរនាំចូលផលិតផលសាច់ជ្រូកតាមប្រៃសនីយ៍ចូលពីប្រទេសនិងតំបន់ដែលកើតមានជំងឺផ្តាសាយជ្រូកអាហ្វ្រិក ក្រោយពីធ្វើការពិនិត្យផ្ទៀងផ្ទាត់រកឃើញនិឹងដកហូតជាលើកដំបូងនឹងធ្វើការផាកពិន័យទៅលើបុគ្គលទទួលកញ្ចប់ប្រៃសនីយ៍ជាសាច់ប្រាក់ចំនួន20ម៉ឺនដុល្លារតៃវ៉ាន់ និងការផាកពិន័យធ្ងន់ជាសាច់ប្រាក់ចំនួន100ម៉ឺនដុល្លារតៃវ៉ាន់សំរាប់ការរកឃើញជាលើកទី២ឡើង។


top