按 Enter 到主內容區
:::

回培力新住民資訊網首頁

ការពារឆ្លងជំងឺ
:::

ក្នុងប្រទេសតៃវ៉ាន់រកឃើញ១ករណីថ្មី ជំងឺកញ្ជ្រឹល ដែលបង្កើតឡើងមកពីប្រទេសថៃ រដូវផ្ការីកគឺជារដូវបង្ករបង្កើមជំងឺកញ្ជ្រឹល សូមរំលឹកដល់សាធារណបើពួកគេមានរោគសញ្ញាត្រូវពាក់ម៉ាស់ ទៅព្យាបាលឱ្យបានរហ័សនិងប្រាប់ដល់ពេទ្យឲ្យដឹងអំពីប្រវត្តិធ្វើដំណើរអ្នក

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2023/04/24
  • 點閱次數:40

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (ហៅកាត់ថា មន្ទីរគ្រប់គ្រងបង្ការជំងឺរ) បានប្រកាស១ករណីថ្មីនៃជំងឺកញ្ជ្រឹលបានឆ្លងមកនៅក្នុងប្រទេសចិនតៃវ៉ាន់ហើយ នៅតំបន់ភាគខាងជើងបុរសក្នុងវ័យអាយុ 30 ឆ្នាំម្នាក់  បានធ្វើដំណើរទៅទេសចរណ៍នៅប្រទេសថៃចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 22 ខែមីនា (ឆ្នាំ 2023) គាត់មានអាការ:គ្រុនក្តៅនៅថ្ងៃទី 3 ខែមេសា ឡើងកន្ទួល និងរោគសញ្ញាផ្សេងទៀតនៅថ្ងៃទី 5 ខែមេសា ហើយត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី 5 ខែមេសា ហ្នឹងតែម្តង គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅថ្ងៃនេះនៅក្នុងបន្ទាប់ពីការធ្វើតេស្តរួចបានរ៉េស្តារជូនដំណឹងថា គាត់បានឆ្លងក្នុងករណីនេះ ត្រូវបានចេញពីមន្ទីរពេទ្យហើយត្រលប់ទៅផ្ទះវិញហើយ រួចមោនបានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ ដែលអាចមានរោគសញ្ញាគួរឱ្យសង្ស័យនោះទេ។ 

សេចក្តីណែនាំរបស់មន្ទីរគ្រប់គ្រងបង្ការជំងឺរ អង្គភាពសុខាភិបាលបានចាប់យកទំនាក់ទំនងជាបឋមចំនួន 36 ករណី (រួមទាំងទំនាក់ទំនងចំនួន 32 នៅក្នុងស្ថាប័នវេជ្ជសាស្ត្រ) ហើយនឹងតាមដានរហូតដល់ថ្ងៃទី 23 ខែមេសា។ អង្គភាពសុខាភិបាលនឹងបន្តអនុវត្តការងារស៊ើបអង្កេត និងបង្ការជំងឺរាតត្បាតដែលពាក់ព័ន្ធ ករណីមួយទៀតគឺឆ្លងនៅក្នុង ខែមេសា ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 5 ខែមេសា ខ្ញុំបានធ្វើដំណើរតាមរថយន្តទៅទេសចរណ៍តំបន់ថោវយាន និងតំបន់អ៉ីរឡាន់ ហើយការិយាល័យសុខាភិបាលក្នុងតំបន់បានធ្វើការស៊ើបអង្កេតជំងឺរាតត្បាត និងរាយការណ៍ក្នុងបញ្ជីទំនាក់ទំនង។

មន្ទីរគ្រប់គ្រងបង្ការជំងឺរបានចង្អុលបង្ហាញថា ចាប់តាំងពីការរីករាលដាលនៃជំងឺរលាកសួតពិសេសធ្ងន់ធ្ងរ (COVID-19) នៅក្នុងប្រទេសរបស់យើងខ្ញុំ នៅក្នុងឆ្នាំ 2020 មានករណីជំងឺកញ្ជ្រឹលសរុបចំនួន 2 ករណីករណីមុនគឺជាករណីឆ្លងក្នុងស្រុក នៅក្នុងឆ្នាំ 2022 សរុបចំនួន 141 ករណី នៅក្នុងឆ្នាំ 2019 ដែលក្នុងនោះ 82 ករណីគឺជាអ្នកឆ្លងក្នុងស្រុកចំនួន 59  ករណីករណី ឆ្លងមកពីបរទេសមាន 19 ករណីនៅប្រទេសវៀតណាម និង 16 ករណីមកពីប្រទេសថៃ។  នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ជំងឺកញ្ជ្រឹល គឺជាជំងឺដែលឆ្លងខ្លាំង ហើយឆ្លងរយៈពេល 4ថ្ងៃមុន និងក្រោយការឡើងកន្ទួល គ្រូពេទ្យណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលអ្នកជំងឺទៅព្យាបាល ប្រសិនបើរកឃើញករណីសង្ស័យថាកើតជំងឺកញ្ជ្រឹល។ ពួកគេគួរតែរាយការណ៍ជាបន្ទាន់ ដើម្បីឲ្យអាជ្ញាធរសុខាភិបាលមានវិធានការបង្ការ និងគ្រប់គ្រងឲ្យទាន់ពេលវេលា។

ផ្នែកជំងឺរាតត្បាតខាងអន្តរជាតិ ចំនួននៃរបាយការណ៍ជំងឺកញ្ជ្រឹលជាសកលបានកើនឡើងជាបណ្តើរៗហើយ ចាប់តាំងពីឆ្នាំមុន គិតត្រឹមខែមីនា ចំនួនករណីសង្ស័យនៅអាមេរិកបានកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការផ្ទុះឡើងជាទ្រង់ទ្រាយតូចបានផ្ទុះឡើងនៅក្នុងប្រទេសអូទ្រីសក្នុងខែមករា ហើយពេលនេះបានថយចុះវិគ ការរាតត្បាតនៅតែបន្តនៅអាស៊ីកណ្តាល និងខាងត្បូង អាស៊ីអាគ្នេយ៍ ហ្វីលីពីន នេប៉ាល់ដ៏ធ្ងន់ធ្ងរ។  WHO អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថាប្រទេសនានាអនុវត្តការចាក់វ៉ាក់សាំងយ៉ាងសកម្ម បង្កើនការគ្របដណ្តប់លើការចាក់ថ្នាំបង្ការ ពង្រឹងការឃ្លាំមើល និងរៀបចំសម្រាប់ការឆ្លើយតប។

មន្ទីរគ្រប់គ្រងបង្ការជំងឺរបានប្រាប់ថា ការចាក់ថ្នាំបង្ការគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺកញ្ជ្រឹល សូមប្រាកដថានាំកូនតូចរបស់អ្នកទៅចាក់វ៉ាក់សាំងតាមកាលវិភាគចាក់វ៉ាក់សាំង។ លើសពីនេះ កុមារដែលមានអាយុក្រោម 1 ឆ្នាំ ឬមិនទាន់បានចាក់វ៉ាក់សាំងការពារ MMR គួរតែត្រូវបានជៀសវាងទៅកាន់តំបន់ដែលមានមេរោគ ប្រសិនបើអ្នកត្រូវការនាំទារកអាយុលើសពី 6 ខែ និងក្រោមអាយុ 1 ឆ្នាំ អ្នកអាចនាំកុមារទៅ ទទួលការចាក់វ៉ាក់សាំង MMR ដោយចំណាយផ្ទាល់ខ្លួនរបស់អ្នកមុនពេលចេញដំណើរ សាធារណៈជនទូទៅ (ជាពិសេសមនុស្សពេញវ័យដែលកើតក្រោយឆ្នាំ 1981) ប្រសិនបើអ្នកមានគម្រោងទៅតំបន់ដែលមានមេរោគក្នុងពេលដ៏ខ្លីខាងមុខ អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត 2 ទៅ 4 សប្តាហ៍មុនពេលចេញទៅក្រៅប្រទេស ដើម្បីវាយតម្លៃថាតើអ្នកត្រូវការទទួលថ្នាំបង្ការ MMR ដោយចំណាយផ្ទាល់ខ្លួនរបស់អ្នក ឬយ៉ាងណា ប្រសិនបើអ្នកមានភាពស៊ាំនឹងការឆ្លងមេរោគធម្មជាតិ អ្នក មិនចាំបាច់ចាក់វ៉ាក់សាំងទេ ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យ នៅពេលអ្នកត្រឡប់ទៅប្រទេសរបស់អ្នក អ្នកគួរតែចាប់ផ្តើមដើម្បីជូនដំណឹងដល់បុគ្គលិកដែលនៅដាច់ដោយឡែកពីព្រលានយន្តហោះ។ ពាក់ម៉ាសទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងប្រាប់អ្នកអំពីប្រវត្តិធ្វើដំណើររបស់អ្នក។សម្រាប់ព័ត៌មានពាក់ព័ន្ធ សូមចូលទៅកាន់បណ្តាញព័ត៌មានសកលនៃមន្ទីរគ្រប់គ្រងបង្ការជំងឺរ ឬតេទូរស័ព្ទទៅលេខខ្សែសេវាបន្ទាន់ការពារក្នុងការរីករាលដាល សេវាដោយឥតគិតថ្លៃដោយទូរស័ព្ទលេខ 1922 (0800-001922) សាកសួរដែលអ្នកមានចម្ងល់។


top