按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

[ប្រធានបទអំពីកើតកូននិងចញ្ចឹមកូន] រដ្ឋាភិបាលផ្តល់ប្រាក់ជំនួយ ធ្វើឲ្យការកើតកូននិងចិញ្ចឹមកូនគ្មានកង្វក់

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2021/04/22
  • 點閱次數:227

សព្វថ្ងៃនេះ ទារកមកពីគ្រួសារប្រជាជនចំនូលថ្មីកាន់តែច្រើនឡើងៗ ចំពោះបងប្អូនស្រីជាប្រជាជនចំនូលថ្មីដែលទើបរៀបការជាមួយប្រជាជនតៃវ៉ាន់ នឹងជួបប្រទះបញ្ហាមានផ្ទៃពោះភ្លាម តែងតែមិនដឹងត្រូវធ្វើយ៉ាងដូចម្តេច ដោយសារភាពខុសគ្នាវប្បធម៌និងភាសា។ ចាប់ពីការមានផ្ទៃពោះ កើតកូន ដល់ចិញ្ចឹមកូន រាល់ដំណាក់កាលសុទ្ធតែត្រូវចំណាយកម្លាំងកាយនិងកម្លាំងចិត្តជាច្រើន ទោះបីម្តាយថ្មីរស់នៅតៃវ៉ាន់ក៏ដោយ កាលណាជួបប្រទះបញ្ហាកើតជីវិតថ្មី ក៏ជាប់ដៃជាប់ជើងដូចគ្នាដែរ។ ដើម្បីបំពេញតម្រូវការអំពីការកើតកូននិងចិញ្ចឹមកូនរបស់ប្រជាជន

ចំនូលថ្មី រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយនិងការពិនិត្យសុខភាពច្រើនប្រការ សំរាប់ជួយបណ្តុះបណ្តាលកូនចៅជំនាន់ក្រោយ។


មួយ. ក្រសួងសុខាភិបាលនិងសុខុមាលភាពនឹងបន្តជំរុញ「ផែនការជំនួយត្រួតពិនិត្យមុនកើតកូនសំរាប់ស្រ្តីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីដែលគ្មានការធានារ៉ាប់រងសុខភាព」។


ដើម្បីថែរក្សាសុខភាពនៅពេលមានផ្ទៃពោះនិងកើតកូនរបស់ស្ត្រីជាប្រជាជនចំនូលថ្មីដែលមិនទាន់មានការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល រដ្ឋាភិបាលនឹងផ្តល់「ផែនការជំនួយត្រួតពិនិត្យមុនកើតកូនសំរាប់ស្រ្តីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីដែលគ្មានការធានារ៉ាប់រងសុខភាព」ដើម្បីការពារសុខភាពរបស់ស្រ្តីមានផ្ទៃពោះនិងកូនក្នុងផ្ទៃ ហើយបង្ការបញ្ហាដែលមានលទ្ធភាពជួបប្រទះក្នុងដំណើរការមានផ្ទៃពោះនិងមុនពេលកើតកូន ការត្រួតពិនិត្យមុនកើតកូនជាវិធានការសំខាន់មួយសំរាប់ថែរក្សាសុខភាពក្នុងដំណាក់កាលមានផ្ទៃពោះ មានផលប្រយោជន៍ដល់សុវត្ថិភាពរបស់ម្តាយនិងកូនក្នុងដំណាក់កាលមានផ្ទៃពោះ កើតកូននិងក្រោយពេលកើតកូន។ ស្ត្រីមានផ្ទៃពោះជាប្រជាជនចំនូលថ្មីត្រូវតែតម្រៀមច្បាប់ដើមនៃសៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ឬប័ណ្ណធ្វើទេសចរជាដើម ទៅការិយាល័យសុខាភិបាលឃុំ-ស្រុក-ខ័ណ្ឌដែលខ្លួនស្នាក់នៅ ដើម្បីលើកការស្នើសុំ។


ដើម្បីផ្តល់ពត៌មានសុខភាពក្នុងដំណាក់កាលមានផ្ទៃពោះ ក្រោយពេលកើតកូននិងចិញ្ចឹមកូន សំរាប់ប្រជាជនចំនូលថ្មី ហើយបន្ថយឧបសគ្គភាសានិងអំនាន អគ្គនាយកដ្ឋានសុខភាព ប្រជាពលរដ្ឋនៃក្រសួងសុខាភិបាលនិងសុខុមាលភាពនឹងបកប្រែនិងបោះពុម្ភកូនសៀវភៅអំពីសុខភាពស្ត្រីមានផ្ទៃពោះនិងកូនសៀវភៅអំពីសុខភាពកុមារដែលមានច្រើនភាសា(ភាសាចិន-អង់គ្លេស ភាសាចិន-វៀតណាម ភាសាចិន-ឥណ្ឌូនេស៊ី ភាសាចិន-ថៃ ភាសាចិន-ខ្មែរ)តាមពេលកំណត់ អំពីពត៌មានពាក់ព័ន្ធ អាចស្វែងរកក្នុងចំណែក「សុខភាពក្នុងផែ្នកដំណាក់កាលកើតកូននិងចិញ្ចឹមកូនសំរាប់ប្រជាជនចំនូលថ្មី」នៅវេបសាយយើង។


ប្រភពឯកសារយោង ៖

ក្រសួងសុខាភិបាលនិងសុខុមាលភាព-「ផែនការជំនួយត្រួតពិនិត្យនៅពេលកើតកូនសំរាប់ប្រជាជនចំនូលថ្មីដែលគ្មានការធានារ៉ាប់រងសុខភាព」




ពីរ. ដើម្បីស្វាគមន៍ជីវិតថ្មី រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយសំរាប់កើតកូននិងចិញ្ចឹមកូន ប្រាក់ឧបត្ថម្ភសំរាប់កើតកូននិងចិញ្ចឹមកូននិង ប្រាក់ឧបត្ថម្ភសំរាប់ចិញ្ចឹមកូនច្រើនយ៉ាង។


ប្រាក់ជំនួយសំរាប់កើតកូននិងចិញ្ចឹមកូន គឹជាប្រាក់ជំនួយស្នើសុំតែម្តង ក្រោយពីទារកថ្មីកើតហើយរួច ឳពុកម្តាយទៅការិយាល័យកិច្ចការអត្រានុកូលដ្ឋាន ដើម្បីចុះបញ្ជីកំណើត ប្រាក់នេះផ្តល់ដោយរដ្ឋាភិបាលក្រុងឱវាទ ខេត្ត(ក្រុង)ឬសាលាឃុំ(ស្រុក ខ័ណ្ឌ ក្រុង) តាមសភាពការណ៍ហិរញ្ញវត្ថុនិងលំដាប់កម្មវិធីអនុវត្តគោលនយោបាយនៅតំបន់ ហើយប្រើប្រាស់ធនធានក្នុងតំបន់(ដូចជាថវិការដ្ឋបាល ប្រាក់ប្រមូលមកវិញ ឬប្រាក់បរិច្ចាគ) មកផ្តល់ជំនួយ លក្ខណៈឧបត្ថម្ភ(តាមធម្មតាមានកំរិតតាមអត្រានុកូលដ្ឋាន) និងចំនួនប្រាក់ជំនួយមានភាពខុសគ្នាតាមតំបន់នានា ត្រូវគោរពតាមសេចក្តីប្រកាសនៃរដ្ឋាភិបាលខេត្តនិងក្រុងនានា។




ប្រភពឯកសារយោង ៖


អគ្គនាយកដ្ឋានអត្រានុកូលដ្ឋាននៃក្រសួងមហាផ្ទៃ-វិធានការនិងសុខុមាលភាពលើកទឹកចិត្តប្រជាជនដល់អាយុសមល្ម្មមរៀបការនិងកើតកូននៃរដ្ឋាភិបាលទីក្រុងឱវាទ ខេត្ត(ក្រុង)នានានៅឆ្នាំ2017



មន្ទីរការធានារ៉ាប់រងលើការងារនៃក្រសួងការងារ - ប្រាក់ជំនួយសំរាប់កើតកូននិងចិញ្ចឹមកូន



នាយកដ្ឋានកិច្ចការសង្គមនិងគ្រួសារនៃក្រសួងសុខាភិបាលនិងសុខុមាលភាព - តើប្រាក់ជំនួយសំរាប់កើតកូននិងចិញ្ចឹមកូននិងប្រាក់ឧបត្ថម្ភមានភាពខុសគ្នាយ៉ាងដូចម្តេច?





បី. នាយកដ្ឋានសុខភាពប្រជាពលរដ្ឋនៃសួងសុខាភិបាលនិងសុខុមាលភាពបានរៀបចំ「វេបសាយថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន」និង「លេខទូរស័ព្ទពិសេសពិគ្រោះថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន0800-870-870」។



ដើម្បីបំពេញតម្រូវការអំពីសុខភាពនិងចំណេះដឹងក្នុងដំណាក់កាលមានផ្ទៃពោះរបស់ស្ត្រីមានផ្ទៃពោះ ស្ត្រីកើតកូននិងសមាជិកគ្រួសាររបស់គេ លើកឡើងសេវាថ្នាក់ថ្នមនិងថែរក្សា


សំរាប់ស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន និងសមាជិកគ្រួសាររបស់គេនាយកដ្ឋានសុខភាពប្រជាពលរដ្ឋនៃសួងសុខាភិបាលនិងសុខុមាលភាពបានរៀបចំមជ្ឈមណ្ឌលថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន បង្កើតនិងគាំពារ「វេបសាយថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូនhttp://mammy.hpa.gov.tw」និង「ការថែរក្សាស្ត្រីមានផ្ទៃពោះឲ្យបានល្អAPP」「 ចំណេះដឹងអំពីទឹកដោះម្តាយAPP」 「លេខទូរស័ព្ទពិសេសពិគ្រោះថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន0800-870-870 សំឡេងភាសាចិនគឺមានន័យថា អោបខ្វិតអ្នក អោបខ្វិតអ្នក」និង「ក្រុមអ្នកគាំទ្រថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន」ជាដើម ដើម្បីផ្តល់ពិគ្រោះអំពីការត្រៀមខ្លួនមុនមានផ្ទៃពោះ សុខភាពមុនកើតកូន ក្រោយពេលកើតកូន ការណែនាំបំបោះកូនដោយទឹកដោះម្តាយ ពត៌មានបន្ថែមទៀតចូរស្វែងរកក្នុង「វេបសាយថ្នាក់ថ្នមស្ត្រីមានផ្ទៃពោះនិងស្ត្រីកើតកូន」នៃវេបសាយនេះ។






នាយកដ្ឋានសុខភាពប្រជាពលរដ្ឋនៃសួងសុខាភិបាលនិងសុខុមាលភាពបានរៀបចំ「វេបសាយផ្តល់សេវាអំពីពត៌មានបក្សីជូនកូន」ជួយលោកអ្នកទទួលសុភមង្គលទាំងអស់។



វេបសាយផ្តល់សេវាអំពីពត៌មានបក្សីជូនកូន(https://ibaby.mohw.gov.tw/)ជាវេបសាយផ្តល់សេវាស្វែងរកពត៌មានសកល ផ្តល់ពត៌មានអំពីសុខុមាលភាព សុខាភិបាលនិងអប់រំ នៅគ្រប់ដំណាក់កាល ចាប់ពីរៀបការ មានផ្ទៃពោះ កើតកូន ចាប់ពីទារក ដល់ក្មេងចូលសាលា ដល់យុវជនសំរាប់ប្រជាជន អាចជួយលោកអ្នកដែលទើបធ្វើជាឳពុកម្ដាយដោះស្រាយបញ្ហាណាមួយអាចជួបបាន។ ម្យ៉ាងទៀត វេបសាយមានភាសាចិន អង់គ្លេសនិងវៀតណាម នឹងផ្តល់ពត៌មានអំពីសុខាភិបាលនិងអប់រំក្រៅពីដំណាក់កាលមានផ្ទៃពោះ ពត៌មានបន្ថែមទៀតចូរស្វែងរកក្នុង「វេបសាយផ្តល់សេវាអំពីពត៌មានបក្សីជូនកូន」នៃវេបសាយនេះ។




ចាប់ពីដំណាក់កាលរៀបការ មានផ្ទៃពោះ ដល់កើតកូន រឿងស្មុគ្រស្មាញធំតូចតែងតែធ្វើឲ្យឳពុកម្តាយជាប់រវល់ណាស់ ដើម្បីលើកឡើងអត្រាកើតកូននិងចិញ្ចឹមកូន ហើយជួយឳពុកនិងម្តាយបន្ថយសម្ពាធ រដ្ឋាភិបាលបានផ្តល់ប្រាក់ជំនួយសំរាប់កើតកូននិងចិញ្ចឹមកូន សេវាឧបត្ថម្ភសុខាភិបាលនិងអប់រំនិងពិគ្រោះច្រើនបែបយ៉ាង ចូរលោកអ្នកយកចិត្តទុកដាក់ចំពោះសិទ្ធិរបស់ខ្លួនឯង កុំធ្វេសប្រហែស។

top