按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

នឹងដាក់លក្ខខ័ណ្ឌចូលដែនឡើងវិញសម្រាប់ជនមិនមែនសញ្ជាតិតំបន់កោះ តៃវ៉ាន់ និងការប្តូរយន្តហោះនៅអាកាសយានដ្ឋានTaoyuan ចាប់ពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២១តទៅ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/03/15
  • 點閱次數:427

មជ្ឈមណ្ឌលគ្រប់គ្រង់ជំងឺរាតត្បាតថ្នាក់កណ្តាលបានបញ្ជាក់ថាដោយគិតគូរដល់ សភាពការណ៍ជម្ងឺកូវីដ-19លើអន្តរជាតិ សមត្ថភាពទប់ស្កាត់ការរាតត្បាតក្នុងស្រុកនិង តំរូវការខាងផ្លាស់ប្តូរជំនួញនិងសេដ្ឋកិច្ចជាដើម នឹងដាក់លក្ខខ័ណ្ឌចូលដែនឡើងវិញ សម្រាប់ជនមិនមែនសញ្ជាតិតំបន់កោះតៃវ៉ាន់និងការប្តូរយន្តហោះនៅអាកាសយានដ្ឋានTaoyuan ចាប់ពីថ្ងៃទី០១ខែមីនាឆ្នាំ២០២១តទៅ (ពេលវេលាចេញដំណើរ) ហើយ បទប្បញ្ញត្តិពាក់ព័ន្ធមានដូចខាងក្រោម៖


(១) ជនមិនមែនជាសញ្ជាតិតៃវ៉ាន់របស់យើងខ្ញុំត្រូវតែបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោម ទើបអាចចូលដែនបាន៖ 

១.ជនមិនមែនជាសញ្ជាតិតៃវ៉ាន់របស់យើងខ្ញុំដែលមានប័ណ្ណស្នាក់នៅត្រឹមត្រូវ(ព្រមទាំងជនបរទេស ជនហុងកុងម៉ាកាវនិងជនចិនដីគោក) អាចចូលបាន។

២.ជនបរទេសដែលគ្មានប័ណ្ណស្នាក់នៅ៖ ក្រៅពីការដើរលេងកម្សាន្តនិងការទស្សនា ជាទូទៅ ត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតចូលដែនពិសេសពីស្ថានបេសកម្មបរទេស របស់ក្រសួងការបរទេស។ 

៣.អ្នកស្រុកមកពីហុងកុង ម៉ាកាវនិងចិនដីគោក


(១)ជនចិនដីគោក៖អ្នកកាន់ប័ណ្ណស្នាក់នៅ គិតគូរដល់មនុស្សធម៌និងជំនួយជាបន្ទាន់ (ឧទាហរណ៍៖បុណ្យសពនិង សួរសុខទុក្ខសាច់ញាតិដែលមានជម្ងឺធ្ងន់) សហព័ន្ធដែល មានសញ្ជាតិចិនដីគោកនិងអនីតិជនរបស់ជនជាតិតៃវ៉ាន សហព័ន្ធដែលមានសញ្ជាតិ ចិនដីគោកនិងអនីតិជនរបស់ជនបរទេស សិស្សដែលមានការអនុញ្ញាតិពីក្រសួងអប់រំ អ្នកជម្ងឺអន្តរជាតិ(អ្នកអមដំណើរ)ដែលត្រូវមានការអនុញ្ញាតិពីក្រសួងសុខាភិបាល ជាដើម។


(២)ជនហុងកុងនិងម់ាកាវ៖អ្នកកាន់ប័ណ្ណស្នាក់នៅ គិតគូរដល់មនុស្សធម៌និងជំនួយជា បន្ទាន់ (ឧទាហរណ៍៖បុណ្យសពនិង សួរសុខទុក្ខសាច់ញាតិដែលមានជម្ងឺធ្ងន់) សហព័ន្ធដែល មានសញ្ជាតិចិនដីគោកនិងអនីតិជនរបស់ជនជាតិតៃវ៉ាន សហព័ន្ធដែល មានសញ្ជាតិ ចិនដីគោកនិងអនីតិជនរបស់ជនបរទេស ការផ្លាស់ប្តូរបុគ្គលិកផ្ទៃក្នុង ក្រុមហ៊ុនឆ្លងប្រទេសនិងបំពេញបេសកកម្មតាមកិច្ចសន្យាពាណិជ្ជកម្មសិស្សដែល មានការអនុញ្ញាតិពីក្រសួងអប់រំ អ្នកជម្ងឺអន្តរជាតិ(អ្នកអមដំណើរ)ដែលត្រូវមានការ អនុញ្ញាតិពីក្រសួងសុខាភិបាលជាដើម។


(២)បានចាប់ផ្តើមគំរោងប្តូរយន្តហោះនៅអាកាសយានដ្ឋានដែលស្នើដោយក្រសួងដឹក ជញ្ជូនឡើងវិញ អ្នកដំណើរត្រូវយកជើងហោះហើរប្រតិបត្តិការរបស់ក្រុមអាកាសចរណ៍ ដូចគ្នានិងកំណត់ពេលវេលាស្នាក់នៅប្តូរយន្តហោះតិចជាង ៨ ម៉ោងអ្នកដំណើរប្តូរ យន្តហោះត្រូវបានអង្គុយគម្លាតលើកៅអីនៅលើយន្តហោះហើយ ម្ហូបនិងភេសជ្ជៈ ការដើរទិញឥវ៉ាន់ក្រោយពីចុះយន្តហោះត្រូវផ្តល់ដោយឡែងដោយមនុស្សតែម្នាក់

ក្រោមការត្រួតពិនិត្យដំណើរការទាំងមូល។ ប្រសិនបើមានការពន្យារពេលហោះហើរឬ ស្ថានភាពសុខភាពអ្នកដំណើរខុសប្រក្រតីក៏ត្រូវបានរៀបចំផែនការយថាភាពផងដែរ។


មជ្ឈមណ្ឌលគ្រប់គ្រងបានចង្អុលបង្ហាញថាដើម្បីធានាបាននូវសុវត្ថិភាពនៃការការពារជម្ងឺរាតត្បាតក្នុងស្រុក នឹងបន្តគ្រប់គ្រងហានិភ័យតាមព្រំដែនយ៉ាងតឹងរឹង ចំពោះជន មិនមែនជាសញ្ជាតិតៃវ៉ាន់ចូលកោះតៃវ៉ាន់តាមយន្ដហោះឬត្រូវការប្តូរយន្តហោះតាម អាកាសយានដ្ឋានរបស់យើងខ្ញុំ ត្រូវបង្ហាញ“កាលវិភាគជើងហោះហើរ (ពេលវេលា នៃការហោះហើរ) ៣ថ្ងៃ មុន ៣“ របាយការណ៍តេស្តិ៍កូវីដ-19អវិជ្ជមានក្នុងបីថ្ងៃ” ហើយបន្ទាប់មកឡើងយន្តហោះទៅតៃវ៉ាន់អ្នកដំណើរដែលចូលកោះតៃវ៉ាន់ត្រូវរៀបចំ កន្លែងស្នាក់នៅដាច់ដោយឡែកជាមុន (កន្លែងស្នាក់នៅប្រយុទ្ធនឹងរោគរាតត្បាត ឬការដាក់នៅផ្ទះតែម្នាក់ដាច់ដោយឡែក) និងបំពេញសេចក្តីប្រកាសសុខភាពតាម អ៊ិនធរណេតក្នុង“ ប្រព័ន្ធពិនិត្យជម្ងឺពេលចូលដែន” ហើយគោរពតាមបទប្បញ្ញត្តិ ពាក់ព័ន្ធ។ វិធានការណ៍ដាក់នៅដាច់ដោយឡែកពីគ្នាត្រូវបានកែសម្រួលឱ្យទាន់ពេល វេលាផ្អែកលើស្ថានភាពរាតត្បាតនិងស្ថានភាពអនុវត្ត។

top