按 Enter 到主內容區
:::

回培力新住民資訊網首頁

ក្រសួងសង្គមកិច្ច
:::

សេវាកម្មថែទាំរយៈពេលវែងនៃស្រុកតៃតុង

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:臺東縣政府
  • 更新日期:2020/11/27
  • 點閱次數:511

មជ្ឈមណ្ឌលគ្រប់គ្រងការថែទាំរយៈពេលវែងរបស់ស្រុកតៃតុង(Long-term Care Management Center)បានធ្វើការផ្លាស់ប្តូរតាមសម័យកាល ដែលបច្ចុប្បន្ននេះផ្តល់ការស្នើសុំតាមអ៊ីធើណេតទៅលើការថែទាំរយៈពេលវែងតាមវេទិកាប្រតិបត្តិការក្នុងវេបសាយ ដោយផ្តល់នូវវេទិកាសម្រាប់ប្រតិបត្តិការស្នើសុំតាមអ៊ីនធើណេតពេញលេញ អ្នកស្នើសុំគ្រាន់តែបំពេញពត៌មានទូទៅរបស់មនុស្សចាស់ ហើយប្រព័ន្ធនឹងជូនដំណឹងដល់អ្នកជំនាញប្រចាំការក្នុងថ្ងៃនោះ ក្នុងដំណាក់កាលបន្ទាប់មជ្ឈមណ្ឌលគ្រប់គ្រងការថែទាំរយៈពេលវែង(Long-term Care Management Center)នឹងបញ្ជូនបុគ្គលិកទៅធ្វើការវាយតម្លៃផ្ទាល់ ដើម្បីកំណត់បញ្ជាក់នូវកម្រិតCMSរបស់មនុស្សចាស់ និងស្វែងយល់ពីតម្រូវការរបស់គាត់ ហើយផ្តល់សេវាកម្មថែទាំរយៈពេលវែងនាពេលបន្ទាប់។

ឆានែលស្នើសុំសេវាកម្មថែទាំរយៈពេលវែងរបស់ស្រុកតៃតុង ក្រៅពីអាចខលទៅលេខ ១៩៦៦ដែលជាលេខទូរសព្ទពិសេសសម្រាប់សេវកម្មថែទាំរយៈពេលវែង ឬព្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគ្រប់គ្រងការថែទាំរយៈពេលវែងរបស់នាយកដ្ឋានសុខាភិបាល(Long-term Care Management Center of the Department of Health)និងអនុស្ថានីយ៍នៃភូមិឃុំនីមួយៗ  ហើយមជ្ឈមណ្ឌលគ្រប់គ្រងការថែទាំរយៈពេលវែង(Long-term care center)ក៏មានបង្កើតថ្មីនូវការស្នើសុំការថែទាំរយៈពេលវែងតាមអ៊ីនធើណេត http://ttshbltc.ttshb.gov.tw/ ដោយផ្តល់នូវបង្អួចសេវាកម្មចម្រុះ។

top