按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

គម្រោងបង្ការជំងឺរាតត្បាតនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាត្រូវបានចាប់ផ្តើមនៅថ្ងៃទី1 ខែធ្នូ សូមប្រជាជន និងស្ថាប័នវេជ្ជសាស្ត្រសហការគ្នាឲ្យសកម្មជាមួយវិធានការពាក់ព័ន្ធ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/11/25
  • 點閱次數:606

មជ្ឈមណ្ឌលណែនាំពីជំងឺរាតត្បាតកណ្តាលបានបង្ហាញនៅថ្ងៃនេះ(ទី18)ថា  ពេលឈានចូលដល់រដូវស្លឹកឈើជ្រុះ និងរដូវរងា  ជំងឺឆ្លងCOVID-19នៅទូទាំងពិភពលោកបន្តកើនឡើង  ចំនួនអ្នកផ្ទុកវីរុសប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្ពស់នៅក្នុងប្រទេសជាច្រើន  ករណីនាំចូលពីខាងក្រៅក្រុងតៃវ៉ាន់ក៏មាននិន្នាការកើនឡើងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍ក្នុងប្រទេស និងជៀសវាងក្លាយជាបន្ទុកលើប្រព័ន្ធវេជ្ជសាស្ត្រ  នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2020 នឹងត្រូវចាប់ផ្តើមនូវ”គម្រោងបង្ការជំងឺរាតត្បាតនារដូវស្លឹកឈើជ្រុះ និងរដូវរងា”, ពង្រឹងនូវវិធានការ ”ការពិនិត្យរកជំងឺរាតត្បាតនៅព្រំដែន” “ការបង្ការជំងឺរាតត្បាតក្នុងសហគមន៍”និង”ការសម្របទៅនឹងវេជ្ជសាស្ត្រ”, សូមប្រជាជន និងស្ថាប័នវេជ្ជសាស្ត្រសហការគ្នា និងអនុវត្ត។

១. ការពិនិត្យរកជំងឺរាតត្បាតនៅតាមព្រំដែន ៖ រាល់អ្នកដំណើរទាំងអស់ដែលចូលព្រំដែន និងផ្លាស់ប្តូរជើងហោះហើរ នៅមុនពេលត្រួតពិនិត្យលិខិតឆ្លងដែនត្រូវភ្ជាប់ជាមួយនូវរបាយការណ៍អវិជ្ជមាននៃការធ្វើតេស្តកំហាករកមេរោគCOVID-19ក្នុងរយៈពេល3ថ្ងៃ


មជ្ឈមណ្ឌលណែនាំបានចង្អុលបង្ហាញថា  ការរាតត្បាតជាអន្តរជាតិនៅតែបន្តសភាពធ្ងន់ធ្ងរ  គេរំពឹងថាចំនួនអ្នកដំណើរចូលមកក្នុងប្រទេសនឹងកើនឡើងនៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ ដូចនេះ ដើម្បីពង្រឹងសុវត្ថិភាពនៃការបង្ការការរីករាលដាល   ចាប់ពីថ្ងៃទី1 ខែធ្នូ រហូតដល់ ថ្ងៃទី28 ខែកុម្ភៈ  ឆ្នាំក្រោយ(ឆ្នាំ2021)(ពេលចាប់ផ្តើមចេញដំណើរ)។ អ្នកដំណើរដែលចូលអាកាសយានដ្ឋានតៃវ៉ាន់ ឬផ្លាស់ប្តូរជើងហោះហើរនៅអាកាសយានដ្ឋានតៃវ៉ាន់  ដោយមិនគិតពីអត្តសញ្ញាណ (ជនជាតិតៃវ៉ាន់ និងជនជាតិបរទេស-ល-) ឬមកតៃវ៉ាន់ក្នុងគោលបំណង(សិក្សា  ធ្វើការ   ការងារការទូត-ល-)  សុទ្ធសឹងតែត្រូវពិនិត្យ និងភ្ជាប់នូវ “របាយការណ៍អវិជ្ជមាននៃការធ្វើតេស្តកំហាករកមេរោគCOVID-19ក្នុងរយៈពេល3ថ្ងៃ(ថ្ងៃធ្វើការ) មុនពេលឡើងយន្តហោះ”ទើបអាចឡើងយន្តហោះមកតៃវ៉ាន់ ហើយក្រសួងដឹកជញ្ជូននឹងត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍នីមួយៗដើម្បីធានាពីភាពជាក់លាក់។  ប្រសិនបើប្រទះឃើញថាអ្នកដំណើរដែលមកដល់តៃវ៉ាន់ហើយកាន់នូវរបាយការណ៍មិនពិត  ឬបដិសេធ  គេចវេស  ដែលប៉ះពាល់ដល់វិធានការពិនិត្យរកមេរោគរាតត្បាតពាក់ព័ន្ធណាមួយនោះ  នឹងត្រូវផាកពិន័យចាប់ពី10,000 ដល់150,000ដុល្លារតៃវ៉ាន់ ដោយស្របតាមមាត្រាទី 58 និងទី 69នៃច្បាប់បង្ការ និងព្យាបាលជំងឺឆ្លង។  ចំពោះផ្នែកនៃរបាយការណ៍ដែលមិនពិត  ក៏នឹងត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទឧក្រិដ្ឋនៃការក្លែងត្រាឯកសារ។


មជ្ឈមណ្ឌលណែនាំបានបញ្ជាក់ថា “របាយការណ៍អវិជ្ជមាននៃការធ្វើតេស្តកំហាករកមេរោគCOVID-19”តម្រូវឲ្យចេញដោយស្ថាប័នវេជ្ជសាស្ត្រដែលបានបង្កើតដោយទីភ្នាក់ងាររដ្ឋាភិបាលនៃទីតាំងចេញដំណើរ  តាមគោលការណ៍គឺមានជាភាសាអង់គ្លេស  ភាសាចិន ឬចិន-អង់គ្លេស។ ខ្លឹមសារនៃរបាយការណ៍ត្រូវមានគម្រោងផ្សេងៗដូចជា “ឈ្មោះលិខិតឆ្លងដែនរបស់អ្នកឡើងយន្តហោះ”,”ថ្ងៃខែឆ្នាំកំណើត(ឬលេខលិខិតឆ្លងដែន)”,”កាលបរិច្ឆេទនៃការពិនិត្យរកមេរោគ និងកាលបរិច្ឆេទនៃរបាយការណ៍”,”ឈ្មោះនៃជំងឺ”,”មធ្យោបាយពិនិត្យ”និង”លទ្ធផលពិនិត្យ”ជាដើម។ ការងារដែលត្រូវសហការ និងវិធានការពាក់ព័ន្ធមានដូចខាងក្រោម៖

1. ចំពោះឯកសារជាបារាំង និងអេស្បាញ -ល-ដែលមិនមែនជាភាសាចិនរឺអង់គ្លេស  ប្រសិនបើវាជា”ភាសាផ្លូវការរបស់ទីតាំងចេញដំណើរ” ហើយបុគ្គលិកមូលដ្ឋាននៃកន្លែងចេញដំណើរនៃក្រុមហ៊ុនអាកាសចរណ៍អាចបញ្ជាក់ពីខ្លឹមសារនៃរបាយការណ៍បាន នោះឯកសារនោះអាចព្រមទទួលយកបាន។

2. តារាងកំណត់កាលបរិច្ឆេទនៃរបាយការណ៍ត្រួតពិនិត្យ “ក្នុងរយៈពេល ៣ ថ្ងៃ”មុនពេលឡើងយន្តហោះ   ត្រូវបានគេគណនាជា”កាលបរិច្ឆេទរបាយការណ៍”និង”ថ្ងៃធ្វើការ”ដូច្នេះថ្ងៃឈប់សម្រាកបុណ្យជាតិរបស់រដ្ឋាភិបាលក្នុងតំបន់នោះអាចត្រូវបានដកចេញ។

3. របាយការណ៍ពិនិត្យអាចជាទម្រង់ក្រដាស (ច្បាប់ដើម / ថតចម្លង) ឬរបាយការណ៍អេឡិចត្រូនិច  ប៉ុន្តែខ្លឹមសារគួរតែមានភាពច្បាស់លាស់  ហើយបន្ទាប់ពីត្រួតពិនិត្យរួចរាល់ឃើញថាមានភាពត្រឹមត្រូវពេញលេញ។

4. មធ្យោបាយត្រួតពិនិត្យត្រូវប្រើតាមការធ្វើតេស្តកំហាកតាមរយៈជីវវិទ្យាម៉ូលេគុល (ឧទាហរណ៍ៈ PCR,RT-PCR,NAA,NAT - ល- ) ចំពោះការសិក្សាពីភាពស៊ាំនៃឈាម (Immunoserology) ធ្វើតេស្តអង់ទីហ្សែន (Ag) ឬអង្គបដិបក្ខ (IgG ឬ IgM)  គឺមិនសមស្របទៅនឹងបទដ្ឋាននៃវិធានការនេះទេ។


២- ការការពារការរាតត្បាតក្នុងសហគមន៍៖  គួរតែពាក់ម៉ាសនៅពេលចេញចូលកន្លែងធំៗចំនួន ៨  ក្រោយការណែនាំហើយអ្នកដែលនៅតែបដិសេធមិនស្តាប់នឹងត្រូវពិន័យតាមច្បាប់


មជ្ឈមណ្ឌលណែនាំបានបញ្ជាក់ថា  ដោយពិចារណាថា ក្រៅពីជំងឺរាតត្បាតCOVID-19  ក៏នៅមានជំងឺឆ្លងផ្លូវដង្ហើមជាច្រើនប្រភេទទៀតក្នុងពេលដំណាលគ្នានៅរដូវស្លឹកឈើជ្រុះនិងរដូវរងា  ដែលអាចបង្កើនបន្ទុក និងសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រផងដែរ,  ដើម្បីបង្កើននូវការអនុលោមរបស់ប្រជាជនក្នុងការពាក់ម៉ាសនៅកន្លែងមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ  ក្នុងគោលបំណងកាត់បន្ថយនូវការចម្លង និងការឆ្លងជំងឺផ្លូវដង្ហើម  និងជៀសវាងនូវការប្រើប្រាស់ធនធានវេជ្ជសាស្ត្រហួសកម្រិត   ចាប់ពីថ្ងៃទី១  ខែធ្នូ  តម្រូវឲ្យប្រជាជនដែលចេញចូលទីកន្លែងធំៗចំនួន 8 ដូចជា”មណ្ឌលព្យាបាល   ក្រុមហ៊ុនដឹកជញ្ជូន   កន្លែងលក់ទំនិញប្រចាំថ្ងៃ  មណ្ឌលអប់រំ  ទស្សនាពិព័រណ៍និងការប្រកួត  មណ្ឌលកំសាន្ត   សាសនា   កន្លែងសាធារណៈ “(ទីកន្លែងឧទាហរណ៍មានភ្ជាប់ក្នុងតារាងឯកសារយោង) ត្រូវតែពាក់ម៉ាស។ ចំពោះអ្នកដែលមិនពាក់ម៉ាសតាមការកំណត់ ក្រោយការណែនាំហើយនៅតែបដិសេធមិនស្តាប់ នឹងត្រូវរដ្ឋាភិបាលក្នុងតំបន់ពិន័យជាប្រាក់ពី3000ដុល្លារ ទៅ 15000ដុល្លារតៃវ៉ាន់ ពីបទរំលោភនឹងបទប្បញ្ញត្តិនៃមាត្រា 37  ប្រការទី1  ខទី6  នៃច្បាប់ស្តីពីការបង្ការ និងព្យាបាលជំងឺឆ្លង។


មជ្ឈមណ្ឌលណែនាំបានរៀបរាប់បន្ថែមទៀតថា  ដោយសារតែទីកន្លែងដែលបានរៀបរាប់ខាងលើពិបាករក្សាគម្លាតសង្គម ឬអាចនឹងប៉ះពាល់ជិតស្និទ្ធិជាមួយមនុស្សមិនជាក់លាក់(មនុស្សមិនស្គាល់) វាមានហានិភ័យខ្ពស់ក្នុងការឆ្លង និងចម្លង, ដូច្នេះ  តម្រូវឲ្យប្រជាជនដែលចេញចូលកន្លែងបែបនេះ ត្រូវពាក់ម៉ាស  ដែលក្រៅពីមានប្រសិទ្ធិភាពជួយដល់ការបង្ការមេរោគCOVID-19 ក៏មានប្រសិទ្ធិភាពក្នុងការបង្ការពីជំងឺគ្រប់ប្រភេទដែលឆ្លងតាមរយៈដំណក់ទឹក  និងខ្យល់។  ប្រសិនបើមានតម្រូវការក្នុងការបរិភោគអាហារនៅត្រង់ទីកន្លែងដែលបានរៀបរាប់ខាងលើ  បើមានរក្សាគម្លាតសង្គមពីមនុស្សមិនជាក់លាក់ ឬមានឧបករណ៍បាំងត្រឹមត្រូវ នោះអ្នកអាចដោះម៉ាសចេញជាបណ្តោះអាសន្នពេលទទួលទានអាហារ ។


ចំពោះទីកន្លែងខាងក្រៅដែលប្រមូលផ្តុំមនុស្សច្រើន(ដូចជា កន្លែងទេសភាពខាងក្រៅ   សួនកំសាន្ត  ផ្សាររាត្រី  ផ្សារប្រពៃណី -ល-) ឬក៏ការជួបជុំសាធារណៈដែលប្រារព្ធធ្វើនៅខាងក្រៅ(ដូចជា ក្បួនដង្ហែ   ផ្លូវវាង  ពិធីជប់លៀង-ល-) ណែនាំឲ្យអង្គភាពគ្រប់គ្រងទីកន្លែង ឬអ្នកផ្តើមកម្មវិធី អនុវត្តវិធីសាស្ត្រគ្រប់គ្រងតាមរយៈ”ការកំណត់ចំនួនមនុស្ស” ធ្វើឲ្យអ្នកចូលរួម ឬអ្នកនៅទីកន្លែងនោះអាចបន្ត និងមានប្រសិទ្ធិភាពក្នុងការរក្សាគម្លាតសង្គម  ហើយប្រសិនបើមានមិនស្រួលខ្លួន ដូចជា ក្តៅខ្លួន ឬអាការៈផ្លូវដង្ហើម-ល- ត្រូវជៀសវាងការចូលទៅទីកន្លែងដែលបានរៀបរាប់ខាងលើ  ព្រមទាំងពាក់ម៉ាសនៅពេលដែលមិនអាចរក្សាគម្លាតសង្គមបាន។  ក្រៅពីនេះ ក៏ដាស់តឿនអ្នករៀបចំកម្មវិធីជួបជុំ ត្រូវគោរពតាម”គោលការណ៍ណែនាំនៃCOVID-19:ការជួបជុំសាធារណៈ”វាយតម្លៃហានិភ័យនិងរៀបចំផែនការឆ្លើយតបប្រឆាំងនឹងការរីករាលដាលដែលពាក់ព័ន្ធ ហើយអនុវត្តនូវការផ្តល់ឈ្មោះពិត និងពាក់ម៉ាសតាមដែលអាចធ្វើទៅបាន។


៣. ការសម្របសម្រួលខាងវេជ្ជសាស្ត្រ៖ ពង្រឹងនូវការជូនដំណឹង និងការពិនិត្យ  ការកំណត់សូចនាកររង្វាន់


មជ្ឈមណ្ឌលណែនាំបានបញ្ជាក់ថា ដើម្បីបង្ការប្រព័ន្ធវេជ្ជសាស្ត្រក្នុងស្រុកពីការប្រឈមនឹងបន្ទុកទ្វេដងក្នុងការឆ្លងមេរោគរាតត្បាតកូវីដ១៩ និងផ្តាសាយធំនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា,  នៅក្នុងគម្រោងនារដូវស្លឹកឈើជ្រុះ និងរដូវរងាបានយកការពង្រឹងការជូនដំណឹង និងការពិនិត្យធ្វើជាយុទ្ធសាស្ត្របង្ការការរីករាលដាលដ៏សំខាន់មួយ  ហើយស្រាវជ្រាវឃើញនូវវិធានការ4 ធំៗ  រួមមានការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចជូនដំណឹងអំពីជំងឺឆ្លងដោយស្ថាប័នវេជ្ជសាស្ត្រ ;  កំណត់សូចនាការរង្វាន់ពីការជូនដំណឹង និងពិនិត្យដូចជា “ពង្រឹងការតាមពិនិត្យអ្នកជំងឺដែលមានជំងឺរលាកសួតនៅផ្នែកពិគ្រោះជំងឺនិងមន្ទីរសង្គ្រោះបន្ទាន់”,”ពង្រឹងការពិនិត្យអ្នកជំងឺដែលគេងនៅមន្ទីរពេទ្យ”និង”ពង្រឹងការពិនិត្យសុខភាពបុគ្គលិកថែទាំវេជ្ជសាស្ត្រ”;ពង្រឹងការជូនដំណឹងនិងការត្រួតពិនិត្យតាមរយៈការរំលឹកនៃប្រព័ន្ធធានារ៉ាប់រងសុខភាព; កែសម្រួលនូវការពិនិត្យ និងនីតិវិធីពាក់ព័ន្ធផ្សេងៗ ចំពោះអ្នកដែលពិនិត្យឃើញថាគ្មានរោគសញ្ញាCOVID-19 ឬអ្នកដែលធ្វើចត្តាឡីស័កនៅផ្ទះ។ វេជ្ជបណ្ឌិតគ្លីនិកគួរតែភ្ញាក់រលឹកខ្ពស់ក្នុងការពង្រឹងការជូនដំណឹង និងការពិនិត្យ  ពង្រឹងការពិនិត្យក្នុងសហគមន៍ដើម្បីរាយការណ៍ ឬបញ្ជូនករណីសង្ស័យ; ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្នុងតំបន់ត្រូវបន្តត្រួតពិនិត្យស្ថាប័នវេជ្ជសាស្ត្រដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន  ,ពង្រឹងផ្នែកបង្ការការឆ្លងរាលដាលនៅស្ថាប័នវេជ្ជសាស្ត្រ។


មជ្ឈមណ្ឌលណែនាំបានចង្អុលបង្ហាញថា  ការរាតត្បាតជាអន្តរជាតិនៅតែបន្តសភាពធ្ងន់ធ្ងរ   ការបង្ការការរាតត្បាតនៅតៃវ៉ាន់គ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាព  ទាំងនេះគឺអាស្រ័យលើការបន្តប្រកាន់ខ្ជាប់នូវតួនាទី របស់បុគ្គលិកពិនិត្យជំងឺឆ្លងនៅច្រកព្រំដែន  ស្ថាប័នវេជ្ជសាស្ត្រ  បុគ្គលិកថែទាំវេជ្ជស្ត្រ  ព្រមទាំងការចាប់ដៃសហការគ្នារវាងរដ្ឋាភិបាល និងប្រជាជន  ដើម្បីការពារសុខភាពប្រជាជនក្នុងប្រទេស;សូមប្រជាជនទាំងអស់បន្តសហការជាមួយរដ្ឋាភិបាលក្នុងវិធានការបង្ការការរីករាលដាលនីមួយៗ  រួមគ្នាធានានូវលទ្ធផលបង្ការការរីករាលដាលដ៏លំបាកមួយនេះ។


top