按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ក្រុមប្រឹក្សាបានបញ្ចប់ក្តីថា ប្រេសិតការទូត ជនបរទេសដែលមានលំនៅអចិន្រ្តៃយ៍ប្រមាណ ១៣,០០០ នាក់អាចទទួលបានប័ណ្ណកូប៉ុង៣ដង

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:聯合新聞網
  • 更新日期:2020/11/17
  • 點閱次數:488

កាលបរិច្ឆេទនៃការប្រើប្រាស់ប័ណ្ណកូប៉ុង៣ដងសម្រាប់ស្តារសេដ្ឋកិច្ចមានរហូតដល់ដំណាច់ឆ្នាំ  តាមការប៉ាន់ស្មាននៅតែមានប័ណ្ណកូប៉ុងក្រដាសសេសសល់ , លោកស៊ូ ជិនឆាង ប្រធានស្ថាប័នប្រតិបត្តិ បានសម្រេចក្នុងកិច្ចប្រជុំតុលាការនាថ្ងៃនេះថា  ដើម្បីបង្ហាញពីការថ្លែងអំណរគុណចំពោះជនបរទេសដែលរស់នៅតៃវ៉ាន់រយៈពេលវែង មានវិភាគទានពិសេស ព្រមទាំងរាល់ប្រេសិតតៃវ៉ាន់ជាដើម , ដៃគូដែលអាចទទួលនិងប្រើប្រាស់ប័ណ្ណកូប៉ុង៣ដងសម្រាប់ស្តារសេដ្ឋកិច្ចដែលបន្ថែមថ្មី   ដូចជាអ្នកដែលមានលិខិតស្នាក់នៅអចិន្ត្រៃយ៍  មានវិញ្ញាបនបត្រការទូតដែលមានសុពលភាព សុទ្ធតែអាចបើកយកប័ណ្ណកូប៉ុង៣ដងបានចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយគេប៉ាន់ស្មានថានឹងមានមនុស្សជាង១៣,០០០នាក់ទទួលបានអត្ថប្រយោជន៍នេះ។


ក្រសួងសេដ្ឋកិច្ចបានធ្វើការរាយការណ៍ទៅកាន់ស្ថាប័នប្រតិបត្តិការអំពី“របាយការណ៍ស្តីពីដៃគូចែកចាយបន្ថែមថ្មីនៃប័ណ្ណកូប៉ុង៣ដងសម្រាប់ស្តារសេដ្ឋកិច្ច” គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា  មានប្រជាជនជិត ២១,១៨ លាននាក់បានទទួលប្រភេទប័ណ្ណកូប៉ុងក្រដាសនេះ   ហើយប្រជាជនដែលភ្ជាប់ឌីជីថលមានប្រហែល១,៨ លាននាក់   ចំនួនអ្នកទទួលយកប័ណ្ណកូប៉ុងក្រដាស និងអ្នកភ្ជាប់ឌីជីថលសរុបជិត ២៣ លាននាក់  ,ដែលជិត ៩៧%នៃប្រជាជនក្នុងប្រទេសបានប្រើប្រាស់វា។


ប៉ុន្តែក្រដាសប័ណ្ណកូប៉ុងនេះបានបោះពុម្ពចំនួន២២លានសន្លឹក , លើកនេះដៃគូចែកចាយនៃប័ណ្ណកូប៉ុង៣ដងដែលបន្ថែមថ្មី គឺផ្តល់ឲ្យអ្នកដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព, សម្រាប់អ្នកដែលបានរស់នៅតៃវ៉ាន់អស់រយៈពេល ៥ ឆ្នាំជាប់គ្នាឬបុគ្គលដែលមានវិភាគទានពិសេស ឬបុគ្គលមានទេពកោសល្យខ្ពស់  ឬបុព្វជិតដែលបម្រើដល់ប្រជាជនតៃវ៉ាន់ដោយមិនគិតពីខ្លួនឯង-ល-  ពួកគេមានមនោសញ្ចេតនា និងភាពទទួលស្គាល់យ៉ាងជ្រាលជ្រៅចំពោះក្រុងតៃវ៉ាន់។


ក្រៅពីនេះ ចំពោះអ្នកដែលមានវិញ្ញាបនបត្រការទូត  ដោយពិចារណាទៅលើស្ថានភាពលំបាករបស់ការទូតតៃវ៉ាន់  និងដើម្បីធ្វើឲ្យ “ភាពកក់ក្តៅ”នៃប័ណ្ណកូប៉ុង៣ដង  រីកសាយដល់ប្រេសិតការទូត ឲ្យទទួលនូវអារម្មណ៍កក់ក្តៅ និងក្តីមេត្តារបស់តៃវ៉ាន់  បន្ថែមនូវភាពស៊ីជម្រៅក្នុងការទទួលស្គាល់ចំពោះតៃវ៉ាន់ និងបង្កើនមិត្តភាពការទូត , ពួកគេត្រូវបានបញ្ចូលជាដៃគូចែកចាយថ្មីបន្ថែមនៃប័ណ្ណកូប៉ុង៣ដង។


ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកាទៅ គេអាចទទួលយកប័ណ្ណកូប៉ុង៣ដងប្រភេទក្រដាស ឬ ឧបករណ៍ភ្ជាប់ឌីជីថលនៅឯការិយាល័យប្រៃសណីយ៍នៅទូទាំងប្រទេស; អ្នកដែលកាន់វិញ្ញាបនបត្រការទូត នឹងត្រូវបានក្រសួងការបរទេសជួយចែកចាយជារួមនូវប័ណ្ណនេះ។


លោកស៊ូដែលជា ប្រធានស្ថាប័នប្រតិបត្តិ ក៏បានរៀបរាប់ពីមូលហេតុនៃការពង្រីកការចែកចាយលើកនេះដែរ , លោក កុង ស៊ីនមីង  ប្រធានគណៈកម្មការអភិវឌ្ឍន៍ជាតិ ថ្មីៗនេះបានលើកឡើងនៅស្ថាប័នប្រតិបត្តិថាតើត្រូវចេញប័ណ្ណកូប៉ុង៣ដងសម្រាប់ជនបរទេសដែលនៅតៃវ៉ាន់ឬទេ , ឆ្លងកាត់ការប្រមូលផ្តុំមតិ និងការស្រាវជ្រាវជាច្រើនរបស់លោកអគ្គលេខាធិការ លី ម៉េងយាន  បញ្ជាក់ថាអាចធ្វើទៅបាន ហើយលើកនេះនឹងត្រូវបានចែកចាយនៅមុនទិវាថ្លែងអំណរគុណ  ថ្ងៃបុណ្យណូអែល ដើម្បីបង្ហាញនូវការថ្លែងអំណរគុណដល់ហ្វូងមនុស្សទាំងពីរប្រភេទនេះ  , ហើយព្រមទាំងអញ្ជើញពួកគេឲ្យចូលរួមក្នងគោលនយោបាយជម្រុញការចំណាយប្រាក់ដ៏សំខាន់បំផុតនៅឆ្នាំនេះផងដែរ។


លោកស៊ូ ប្រធានប្រតិបត្តិ ក៏បានរំលឹកផងដែរថា  សូមអញ្ជើញក្រសួងសេដ្ឋកិច្ចធ្វើការកែសម្រួលឲ្យបានឆាប់រហ័សនូវមធ្យោបាយចែកចាយប័ណ្ណកូប៉ុង៣ដងនេះ    ក្រសួងមហាផ្ទៃក៏ត្រូវបញ្ជាក់ពីបញ្ជីឈ្មោះអ្នកអាចទទួលប័ណ្ណដែលបានបន្ថែមហើយ  ចំពោះនីតិវិធីពាក់ព័ន្ធនឹងការចែក  ការទទួលយកទៅប្រើប្រាស់  គឺតម្រូវឲ្យមានការសហការគ្នាយ៉ាងពេញទំហឹងជាមួយក្រសួងនិងគណៈកម្មាធិការពាក់ព័ន្ធ   ក្រុមហ៊ុនប្រៃសណីយ៍ចុងវ៉ា  , ដោយចាំបាច់ត្រូវតែធ្វើឲ្យបំណងល្អមួយនេះដំណើរការទៅដោយរលូនបំផុត។


top