按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ជំងឺរាតត្បាតធ្ងន់ធ្ងរទូទាំងសាកលលោក ទីភ្នាក់ងារអន្តោរប្រវេសន៍ជាតិ បានប្រកាសអំពីការបន្តទិដ្ឋាការស្វ័យប្រវត្តិសម្រាប់ជនបរទេសជាលើកទី 3

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2020/09/18
  • 點閱次數:788

ដោយពិចារណាលើសភាពការណ៍បច្ចុប្បន្ននៃជំងឺរាតត្បាតសាកលនេះ ឃើញថានៅបន្តធ្ងន់ធ្ងរនៅឡើយ ទីភ្នាក់ងារអន្តោរប្រវេសន៍ជាតិ បានសម្រេចផ្ដល់ការពន្យារពេលស្វ័យប្រវត្តិជាលើកទី 3 សម្រាប់ជនបរទេសដែលបានចូលកោះតៃវ៉ាន់ មុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 និងមិនបានស្នាក់នៅលើសពីរយៈពេលស្នាក់នៅដែលបានអនុញ្ញាតរបស់ពួកគេ រាប់បញ្ចូលទាំងទិដ្ឋាការដំបូងរបស់ពួកគេ និងការពន្យារពេលមុនៗទាំងអស់។

ទីភ្នាក់ងារអន្តោរប្រវេសន៍ជាតិ បានសង្កត់ធ្ងន់ថា ដើម្បីបង្ការបំលាស់ទីប្រជាជនជាអន្តរជាតិដែលនាំទៅរកការផ្ទុះឡើងបន្ថែម ក៏ដូចជាដើម្បីកាត់បន្ថយសម្ពាធនៃការការពារពីជំងឺរាតត្បាតក្នុងសង្កាត់មូលដ្ឋាន ជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរយៈពេល 180 ថ្ងៃ ឬច្រើនជាងនេះ ត្រូវបានផ្ដល់ជូនការពន្យារពេល 30 ថ្ងៃស្វ័យប្រវត្តិចំនួនពីរដង ដែលត្រូវបានប្រកាសនៅថ្ងៃទី 17 ខែកក្កដា និងថ្ងៃទី 14 ខែសីហា រៀងៗគ្នា។ ការពន្យារពេលលើកទីបីគឺចូលជាធរមានក្នុងពេលនេះ។


ទីភ្នាក់ងារអន្តោរប្រវេសន៍ជាតិពន្យល់បន្ថែមទៀតថា គោលការណ៍ពន្យារពេលដែលនឹងមកដល់ឆាប់ៗនេះនឹងត្រូវបានពិនិត្យឡើងវិញ ហើយកែសម្រួលឱ្យទាន់ពេលវេលា ដោយយោងតាមការវាយតម្លៃរបស់ CECC ស្ដីពីការផ្ទុះឡើងនូវជំងឺ COVID-19 ។ សម្រាប់តម្រូវការលម្អិត និងព័ត៌មានពិស្ដារអំពីគោលការណ៍ពន្យារពេលនេះ សូមយោងទៅរក “សំណួរចោទសួរជាញឹកញាប់ (Q&A)” ខាងក្រោម។


top