按 Enter 到主內容區
:::

回培力新住民資訊網首頁

ព័ត៌មានស្ថិតិ
:::

ស្ថិតិអំពីសភាពការណ៍ចំនួនសិស្សជាកូនរបស់ប្រជាជនចំនូលថ្មីចូលរៀននៅបឋមសិក្សានិងមធ្យមសិក្សារាល់ឆ្នាំ ៖

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Education
  • 更新日期:2020/10/07
  • 點閱次數:500

ដោយសារការប្រែប្រួលនៃសង្គម សេដ្ឋកិច្ចនិងបរិស្ថាន រចនាសម្ព័ន្ធប្រជាជនបានកែប្រែ ជាពិសេសអត្រាកំណើតបានចុះបន្ថយចាប់ពីឆ្នាំ1998 បានរំខានដល់ចំនួនសិស្សដែលចូលបឋមសិក្សានៅឆ្នាំសិក្សា2004 ហើយជះឥទ្ធិពលដល់ចំនួនសិស្សក្នុងថ្នាក់ខ្ពស់ជាបន្តបន្ទាប់។ ម្យ៉ាងទៀត ដោយសារមូលហេតុច្រើនដូចជា សេដ្ឋកិច្ចនៅមហាដីគោកចិននិងអាស៊ីអាគ្នេយ៍បានរីកចម្រើន បញ្ហាសមស្របនៅតៃវ៉ាន់របស់សហព័ទ្ធបរទេស រដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងអំពើក្លែងរៀបការជាដើម ធ្វើឲ្យចំនួនប្រជាជនចុះបញ្ជីអាពាហ៍ពិពាហ៍រវាងប្រជាជនតៃវ៉ាន់និងជនបរទេសបានបន្ថយចុះពីឆ្នាំកំពូល2003ដែលមានចំនួនមនុស្ស5.46ម៉ឺន ដល់ឆ្នាំ2013ដែលមានចំនួន1.95ម៉ឺន រួចកើនឡើងជាសន្សឹមៗដល់មនុស្ស2.04ម៉ឺននៅឆ្នាំ2016 ហើយអត្រាចំនួនមកពីមហាដីគោកនិងអាស៊ីអាគ្នេយ៍បានពី95.24%នៅឆ្នាំ2003បន្ថយចុះដល់77.53%នៅឆ្នាំ2016 ដូច្នេះនៅឆ្នាំ2016 មានចំនួនទារក1.29ម៉ឺនដែលម្តាយជាប្រជាជនចំនូលថ្មី អត្រាពី13.37%នៅឆ្នាំ2003បន្ថយចុះដល់6.18%នៅឆ្នាំ2016។ ពិតមែនតែចំនួនកូនរបស់ប្រជាជនចំនូលថ្មីបានថយចុះច្រើន ប៉ុន្តែ វាក៏ជាកត្តាសំខាន់មួយចំពោះការលើកកម្ពស់គុណភាពនិងកម្លាំងប្រកួតប្រជែងរបស់ប្រជាពលរដ្ឋទាំងមូលដែរ។


ចាប់ពីឆ្នាំសិក្សា2003 ក្រសួងយើងបានចាប់ផ្តើមប្រមូលឯកសារមូលដ្ឋានអំពីកូនរបស់ប្រជាជនចំនូលថ្មីក្នុងបមឋសិក្សានិងមធ្យមសិក្សា ហើយចាប់ផ្តើមរៀបចំនិងវិភាគពីឆ្នាំសិក្សា2004 សង្ឃឹមថា ក្នុងករណីដែលធនធានអប់រំមានកំរិត អាចផ្តល់ពត៌មានសំខាន់ៗអំពីវិធានការអប់រំជាក់ស្តែង ដើម្បីពង្រឹងឲ្យកូនរបស់ប្រជាជនចំនូលថ្មីទទួលបានធនធាននិងសមត្ថភាពអប់រំកាន់តែច្រើន ក្រោមការអប់រំនិងបណ្តុះបណ្តាលអប់រំដែលមានលក្ខណៈច្រើនប្រភេទ មានទស្សនាវិស័យឈានទៅមុខ និងភាពសមស្រប ហើយអភិវឌ្ឍន៍ឆ្ពោះទៅអនាគតមានលក្ខណៈច្រើនប្រភេទ។


ចំនួនសិស្សជាកូនរបស់ប្រជាជនចំនូលថ្មីចូលរៀននៅបឋមសិក្សានិងមធ្យមសិក្សាពីឆ្នាំសិក្សា2005-2016 បែងចែកតាមក្រុងខេត្តនិងប្រទេស ការវិភាគដោយអត្ថបទពិសេសពីឆ្នាំ2004-2016 វេបសាយដូចខាងក្រោមនេះ។

附件下載

top