按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

សំណួរ និងចម្លើយសម្រាប់កោះតៃវ៉ាន់ក្នុងការបង្អាក់ជនជាតិបរទេសមិនឱ្យចូលក្នុងប្រទេសនេះចាប់ពីថ្ងៃទី 19 ខែមីនា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:外交部
  • 更新日期:2020/08/05
  • 點閱次數:688

សំណួរទី1៖ តើវិធានការត្រួតពិនិត្យព្រំដែនថ្មីដែលប្រកាសដោយក្រសួងការបរទេសតៃវ៉ាន់មានប្រសិទ្ធភាពនៅថ្ងៃទី 19 ខែមីនា ស្មើនឹងការលុបចោលការចូលដោយមិនចាំបាច់មានទិដ្ឋការ,ទិដ្ឋាការចុះចត និងទិដ្ឋាការបែបអេឡិចត្រូនិច សម្រាប់ជនជាតិបរទេស ដែរឬទេ? តើជនបរទេសដែលមានទិដ្ឋាការមានសុពលភាពត្រឹមត្រូវ អាចចូលតៃវ៉ាន់បានទេ?


ចម្លើយ៖ វិធានការណ៍ត្រួតពិនិត្យព្រំដែន ដែលប្រកាសដោយក្រសួងការបរទេសតៃវ៉ាន់ ត្រូវបានអនុវត្តដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ។ ជនបរទេសដែលមានសិទ្ធិចូលមក ទស្សនាដោយមិនចាំបាច់មានទិដ្ឋាការ ឬកាន់ទិដ្ឋាការអ្នកទេសចរ ឬអ្នកមានទិដ្ឋាការស្នាក់នៅហើយមានបំណងចូលកោះតៃវ៉ាន់ចាប់ពីថ្ងៃទី 19 ខែមីនា ត្រូវតែកាន់ឯកសារពាក់ព័ន្ធ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានលក្ខខណ្ឌលើកលែង។ ឯកសារទាំងនេះត្រូវតែបង្ហាញជូនបុគ្គលិកទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) នៅច្រកចូល ដើម្បីទទួលការយល់ព្រម។ អ្នកដែលមានការអនុញ្ញាតឱ្យចូលពិសេស ដែលចេញដោយការិយាល័យតំណាងតៃប៉ិ, លិខិតបញ្ជាក់ជនបរទេសដែលមានសុពលភាព ឬអត្តសញ្ញាណប័ណ្ណ MOFA នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅតៃវ៉ាន់បន្ទាប់ពីមានការត្រួតពិនិត្យពីបុគ្គលិក NIA ។


សំណួរទី2 ៖ តើជនជាតិបរទេសមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លិខិតអនុញ្ញាតចូលពិសេស យ៉ាងដូចម្តេច? តើអ្វីខ្លះជាឧទាហរណ៍?

ចម្លើយ៖ ក្រៅពីជនជាតិបរទេសដែលបានរៀបរាប់ខាងលើនៅតែអាចចូលតៃវ៉ាន់, ការិយាល័យ តំណាងតៃប៉ិ ក៏អាចផ្តល់ការអនុញ្ញាតឱ្យចូលពិសេសដល់ជនបរទេសដែលមានតម្រូវការបន្ទាន់ក្នុងការចូលទៅក្នុងតៃវ៉ាន់ផងដែរ។ ឧទាហរណ៍៖ តម្រូវការមនុស្សធម៌ ឬការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។


សំណួរទី3៖ តើជនបរទេសដែលបានចូលតៃវ៉ាន់រួចហើយ អាចពន្យាទិដ្ឋាការបស់ពួកគេនៅពេលកំពុងនៅក្នុងប្រទេសបានទេ?

ចម្លើយ៖ អ្នកធ្វើដំណើរទាំងអស់ដែលបានចូលតៃវ៉ាន់ដោយមានទិដ្ឋាការអ្នកទេសចរ ការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការនៅ ឬមុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 ហើយក្នុងរយៈពេលស្នាក់នៅ នឹងត្រូវបានផ្តល់ការបន្ថែមរយៈពេលស្នាក់នៅ 30 ថ្ងៃដោយស្វ័យប្រវត្តិ។ សម្រាប់ព័ត៌មានលម្អិត, សូមចូលទៅកាន់គេហទំព័រ https://www.boca.gov.tw/cp-56-5435-67ba1-1.html (បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 21 ខែមីនា)


សំណួរទី 4៖ តើប្តី ឬប្រពន្ធជាជនបរទេស និងកូនតូចរបស់ជនជាតិតៃវ៉ាន់ ឬជនបរទេសដែលមានទីលំនៅស្របច្បាប់នៅតៃវ៉ាន់នៅតែអាចចូលប្រទេសបានឬទេ ប្រសិនបើពួកគេមិនមានវិញ្ញាបនបត្រស្នាក់នៅ R.O.C (តៃវ៉ាន់)?

ចម្លើយ៖ ប្តីប្រពន្ធ និងកូនតូចបែបនេះ អាចដាក់ពាក្យសុំលិខិតអនុញ្ញាតចូលពិសេសជាមួយការិយាល័យតំណាងតៃប៉ិ។


សំណួរទី 5៖ តើជនបរទេសអាចដាក់ពាក្យសុំការយល់ព្រមការចូលក្នុងប្រទេសជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានទេ?

ចម្លើយ៖ បាន, ជនបរទេសអាចដាក់ពាក្យសុំការយល់ព្រមស្នាក់នៅ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។ ប៉ុន្តែហេតុផលសម្រាប់ការចូលមកកោះតៃវ៉ាន់ ត្រូវតែស្ថិតនៅក្នុងគោលបំណងការទូតកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា ឬត្រូវការការអនុញ្ញាតពិសេស បើមិនដូច្នេះទេការចូលរបស់ពួកគេនឹងត្រូវបដិសេធ។


សំណួរទី6៖ ប្រសិនបើជនបរទេសណាដែលមានបំណងចង់ចូលតៃវ៉ាន់សម្រាប់សកម្មភាពអាជីវកម្មដែលមិនចាំបាច់ (ឧទាហរណ៍៖ សកម្មភាពអាជីវកម្មណាមួយដែលមិនពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា), តើពួកគេនៅតែអាចចូលប្រទេសបានដែរឬទេ?

ចម្លើយ៖ ជនជាតិបរទេសនឹងមិនត្រូវបានអនុញ្ញាតអោយចូលទេ លើកលែងតែមានភស្តុតាងបញ្ជាក់ថាពួកគេកំពុងចូលមកតៃវ៉ាន់ ដើម្បីបំពេញកាតព្វកិច្ចពាណិជ្ជកម្ម និងកិច្ចសន្យា ឬលិខិតទទួលយកការងារ ឬកិច្ចសន្យាការងារ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធនៅតៃវ៉ាន់។


សំណួរទី7៖ តើពលករចំណាកស្រុកបរទេសមានសិទ្ធិទទួលបានការអនុញ្ញាតចូលពិសេស ដែរឬទេ?

ចម្លើយ៖ ពលករចំណាកស្រុកបរទេសដែលមានលិខិតអនុញ្ញាតការងារ ដែលចេញដោយក្រសួងការងាររបស់តៃវ៉ាន់ អាចចូលក្នុងប្រទេសដោយមានទិដ្ឋាការពលករចំណាកស្រុក ដែលចេញដោយការិយាល័យតំណាងតៃប៉ិ។


សំណួរទី 8៖ តើជនបរទេសដែលត្រូវបានអនុញ្ញាតអោយចូលកោះតៃវ៉ាន់ នៅតែត្រូវអនុវត្តតាមវិធានការណ៍នៅដាច់ដោយឡែក ដែរឬទេ?

ចម្លើយ៖ បាទ, សម្រាប់ព័ត៌មានបន្ថែមស្តីពីវិធានការណ៍ដាក់នៅដាច់ដោយឡែក, សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកោះតៃវ៉ាន់៖     


top