按 Enter 到主內容區
:::

回培力新住民資訊網首頁

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

CECC បង្កើនសេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ប្រទេសចំនួន 42 និងតំបន់មួយនៅអឺរ៉ុបខាងកើតមជ្ឈិមបូព៌ាអាស៊ីកណ្តាល និងអាហ្វ្រិកខាងជើងដល់កម្រិតព្រមាន 3។

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:663

នៅថ្ងៃទី 16 ខែមីនា, មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានរាយការណ៍ថាការរីករាលដាលនៃវីរុសកូវីដ-19 បានរីករាលដាលពាសពេញទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ ចាប់ពីថ្ងៃទី 17 ខែមីនាតទៅ, CECC បានប្រកាសថាសេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ប្រទេសចំនួន13 បន្ថែមទៀតនៅអឺរ៉ុបខាងកើត, 15 ប្រទេស និងតំបន់មួយនៅមជ្ឈិមបូព៌ា, 5 ប្រទេសនៅអាហ្វ្រិកខាងជើង និង 9 ប្រទេសនៅអាស៊ីកណ្តាល បានឈានដល់កម្រិត 3៖ ការព្រមាន 


ក្រៅពីសាធារណរដ្ឋឆែក, អេស្តូនី, ហុងគ្រី, អ៊ីរ៉ង់, ឡាតវី, លីទុយអានី, ប៉ូឡូញ, ស្លូវ៉ាគី, និងស្លូវេនី ដែលស្ថិតនៅក្រោមសេចក្តីជូនដំណឹងអំពីការធ្វើដំណើរកម្រិតទី 3៖ ការព្រមាន បណ្តាប្រទេស និងតំបន់គ្របដណ្តប់ដោយការរៀបចំចុងក្រោយធំបំផុត រួមមាន ប្រទេសអាហ្វហ្កានីស្ថាន, អាល់បានី, អាល់ហ្សេរី, អាមេនី, អាហ្សែបៃហ្សង់, បារ៉ែន, បេឡារុស្ស, បូស្នៀ និងហឺហ្សេហ្គូវីណា, ប៊ុលហ្គារី, ក្រូអាត, ស៊ីព្រូស, អេហ្ស៊ីប, ហ្សកហ្ស៊ី, អ៊ីរ៉ាក់, អ៊ីស្រាអែល, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កូសូវ៉ូ, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, លីបង់, លីប៊ី, ម៉ុងហ្គោលី, ម៉ុងតេណេហ្គ្រោ, ម៉ារ៉ុក, ម៉ាសេដូនីខាងជើង, អូម៉ាន, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, កាតា, រ៉ូម៉ានី, រុស្ស៊ី, អារ៉ាប់ប៊ីសាអូឌីត, ស៊ែប៊ី, ស៊ីរី, តាហ្ស៊ីគីស្ថាន, ទុយនីស៊ី, តួកគី, តូមិននីស្ថាន, អ៊ុយក្រែន, អារ៉ាប់រួមអេមីរ៉ាត, អ៊ូប៊ែកគីស្ថាន,  និងយេម៉ែន។ អ្នកទេសចរដែលចូលកោះតៃវ៉ាន់ពីប្រទេសទាំងនេះ នឹងត្រូវតម្រូវឱ្យឆ្លងកាត់  រយៈពេល 14 ថ្ងៃនៃការដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្ទះ។


ដោយមានទំនាក់ទំនងជិតស្និទ្ធរវាងអឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា, អាស៊ីកណ្តាលអាហ្រ្វិកខាងជើង និងបណ្តាប្រទេសនៅតំបន់ស៊ែនហ្គែន (Schengen), CECC បានបង្ហាញថាមានការរីលរាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសជាច្រើន។ ដោយសារប្រទេសទាំងនេះមានទីតាំងនៅចំនុចប្រសព្វនៃទ្វីបអាហ្រ្វិក, អឺរ៉ុប, និងទ្វីបអាស៊ី, វាពិតជាផ្លូវប្រសព្វគ្នាសម្រាប់ការដឹកជញ្ជូននៃទ្វីបអាស៊ី។ ទោះបីមានវិធានការរឹតបន្តឹងការត្រួតពិនិត្យព្រំដែន និងវិធានការដាក់អ្នកជំងឺដាច់ដោយឡែកក៏ដោយ ក៏នៅតែមានករណីនាំចេញជាបន្តបន្ទាប់ទៅកាន់ប្រទេសដទៃទៀតដែរ។ ករណីនាំចូលជាច្រើន ត្រូវបានគេរាយការណ៍នៅកោះតៃវ៉ាន់ផងដែរ។ CECC នឹងឃ្លាំមើលយ៉ាងដិតដល់នូវអត្រាប្រេវ៉ាឡង់នៃជំងឺរាតត្បាតពាសពេញសកលលោក និងកែតម្រូវតំបន់ធ្វើដំណើរតាមការណែនាំ។


top