按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានការងារ
:::

ខ្សែបណ្តាញស្វែងរកការងារនិងប្រព័ន្ធទូរសព្ទដោយឥតគិតថ្លៃរបសក្រសួងការងារ (Ministry of Labor)

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/20
  • 點閱次數:408

គេហទំព័រស្វែងរកការងារតៃវ៉ាន់ (TaiwanJobs) បានផ្តោតសំខាន់ទៅលើផែនការស្វែងរកការងារចម្រុះទៅតាមលក្ខណៈពិសេសរបស់អ្នកស្វែងរកការងារធ្វើ រួមមានផ្នែកបម្រើសេវាកម្មសម្រាប់ធ្វើការងាររយៈពេលវែងសម្រាប់យុវវ័យ ជនពិការ មនុស្សវ័យ កណ្តាល មនុស្សចាស់ ស្រ្តី ជនជាតិដើមភាគតិច អ្នកផ្តើមជីវិតថ្មី ប្តីប្រពន្ធភាគីជនបរទេស និងប្តីប្រពន្ធភាគីចិនដីគោក ការងារក្រៅម៉ោង ការងាររដ្ឋ ការងារអប់រំ ។ល។ និងគ្រប់ផ្នែកផ្សេងៗទៀត។
ទាក់ទងនឹងពត៌មានផ្សេងៗ សូមស្វាគមន៍មកកាន់ទីភ្នាក់ងារសេវាកម្មបង្កើតឱកាសការងារដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬចូលទៅកាន់គេហទំព័ររស្វែងរកការងារតៃវ៉ាន់(TaiwanJobs) (URL:http://www.taiwanjobs.gov.tw) លោកអ្នកក៏អាចទំនាក់ទំនងបានរយៈពេល២៤ម៉ោងផងដែរ មកកាន់ប្រព័ន្ធទូរសព្ទសេវាកម្មបម្រើអតិថិជនដោយឥតគិតថ្លៃ ដែលមានលេខ 0800-777-888

top