按 Enter 到主內容區
:::

回培力新住民資訊網首頁

ប្រតិទិន​ព្រឹត្តិការណ៍
:::

នាយកដ្ឋានអន្តោប្រវេសន៍ចាប់បើក「ផែនការលើកទី៣នៃការបង្កើតក្តីស្រមៃសំរាប់ជនអន្តោប្រវេសន៍និងកូនចៅរបស់ពួកគេ」សូមអញ្ជើញចុះឈ្មោះ!!

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2020/08/19
  • 點閱次數:393
នាយកដ្ឋានអន្តោប្រវេសន៍ចាប់បើក「ផែនការលើកទី៣នៃការបង្កើតក្តីស្រមៃសំរាប់ជនអន្តោប្រវេសន៍និងកូនចៅរបស់ពួកគេ」សូមអញ្ជើញចុះឈ្មោះ!!

ដើម្បីជួយអោយជនអន្តោប្រវេសន៍និងកូនចៅរបស់ពួកគេបានសំរេចក្តីស្រមៃ ថែមទាំងធ្វើការចែករំលែកដល់អ្នករាល់គ្នានូវដំណើរការនៃការបង្កើតក្តីស្រមៃនិងកំណត់ត្រាអំពីអារម្មណ៍រំភើបរបស់ពួកគេ បង្ហាញចេញនូវទឹកចិត្តចូលរួមសង្គមដ៏ក្តៅគគុករបស់ពួកគេ ព្រមទាំងការលះបង់និងការខិតខំដោយយកចិត្តទុកដាក់ចំពោះគ្រួសារ លើកកំពស់ការគោរពលើសមត្ថភាពអក្ខរកម្មវប្បធម៌ចំរុះ ដោយផ្អែកលើវិធីសាស្រ្តរស់រវើក ធ្វើអោយប្រជាជនទទួលអារម្មណ៍ថារដ្ឋាភិបាលយកចិត្តទុកដាក់ដល់ជនអន្តោប្រវេសន៍ ទើបបានបង្កើតជាសកម្មភាពផែនការនេះ ឡើង។

កាលបរិច្ឆេទនៃការចុះឈ្មោះគឺ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ (ថ្ងៃអង្គារ) ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ (ថ្ងៃសុក្រ) សូមស្វាគមន៍ជនអន្តោប្រវេសន៍និងកូនចៅដែលមានគុណសម្បត្តិសមស្របធ្វើការស្នើសុំជាមុនតាមប្រព័ន្ធចុះឈ្មោះតាមអ៊ីនធឺណែត (https://goo.gl/T5PvMD) នៅមុនពេលផុតកំណត់ថ្ងៃចុះឈ្មោះ។ សូមយកមកជាមួយនូវឯកសារដែលពាក់ព័ន្ធមានដូចជាសៀវ

ភៅផែនការនិងតារាងចុះឈ្មោះមកនាយកដ្ឋានជនអន្តោប្រវេសន៍ទទួលបន្ទុកកិច្ចការជនអន្តោប្រវេសន៍ដែលមានអាស័យដ្ឋានក្នុងរង្វង់ក្រចក (ផ្ទះលេខ ១៥ ផ្លូវគ្វាងចូវ ក្រុងតៃប៉ិ ១០០៦៦)។

top