按 Enter 到主內容區
:::

回培力新住民資訊網首頁

រង្វាន់​និង​អត្ថប្រយោជន៍
:::

ការងារសំខាន់ៗក្នុងការលើកទឹកចិត្តអោយអ្នកបាត់បង់ការងារ ទទួលធ្វើការងារក្នុងវិស័យជាកលាក់ណាមួយរបស់ក្រសួងការងារ

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/20
  • 點閱次數:219

មួយ. ដើម្បីលើកទឹកចិត្តអោយអ្នកបាត់បង់ការងារទទួលធ្វើការងារក្នុងវិស័យជាក់លាក់ណាមួយ(ថ្នាក់3k3និងស្ថាប័នសេវាថែទាំ) ដើម្បីសម្រួលដល់ស្ថានភាពកង្វះកំឡាំងពលកម្មសម្រាប់វិស័យមួយចំនួន ព្រមទាំងដើម្បីធ្វើអោយមានលំនឹងចំពោះស្ថានភាពរកការងារធ្វើសម្រាប់អ្នកបាត់បង់ការងារ ហើយនិងកាត់បន្ថយចំនួនជួលពលករបរទេសមកធ្វើការនៅតៃវ៉ាន់ ក្រសួងបានរៀបចំវិធានការលើកទឹកចិត្តអោយអ្នកបាត់បង់ការងារ ទទួលធ្វើការងារក្នុងវិស័យជាកលាក់ណាមួយរបស់ក្រសួងការងារ
ពីរ. ចំពោះពលករដែលឥតការងារ(រួមទាំងអ្នកបាត់បង់ការងារលើសពី៣០ថ្ងៃឡើងទៅ ដែលមិនមានការងារដែលជាបំណងចង់ធ្វើឬបានជាប់នូវការវាយតម្លៃរបស់ស្ថាប័នបម្រើសេវាការងារសាធារណៈ)ដែលបានចុះឈ្មោះស្នើរសុំស្វែងរកការងារធ្វើនៅស្ថាប័នបម្រើសេវាការងារសាធារណៈ ហើយឆ្លងកាត់តាមការណែនាំការងារ ទទួលបានការងារពីនិយោជកដែលមានលក្ខខណ្ឌស្របតាមការកំណត់(គឺថ្នាក់3k3ឬស្ថាប័នបម្រើសេវាថែទាំ) លើសពី៣០ថ្ងៃឡើងទៅ នោះស្ថាប័នបម្រើសេវាការងារសាធារណៈនឹងផ្ទៀងផ្ទាត់និងបើកប្រាក់រង្វាន់ជំនួយការងារ ដែលក្នុងខែទី១ដល់ខែទី៦ ក្នុងមួយខែទទួលបាន៥០០០ដុល្លារតៃវ៉ាន់ ខែទី៧ដល់ខែទី១២ ក្នុងមួយខែទទួលបាន៦០០០ដុល្លារតៃវ៉ាន់ ចាប់ពីខែទី១៣ដល់ខែទី១៨ក្នុងមួយខែទទួលបាន៧០០០ដុល្លារតៃវ៉ា់ន់ ហើយរយៈពេលកំណត់វវែងបំផុតគឺត្រឹម១៨ខែ។

top