按 Enter 到主內容區
:::

回培力新住民資訊網首頁

ប្រតិទិន​ព្រឹត្តិការណ៍
:::

សំបុត្រមួយច្បាប់ផ្ញើរជូនតៃវ៉ាន់៖ការតាំងបង្ហាញពិសេសផ្នែកប្រជាជនថ្មី

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:National Taiwan Museum
  • 更新日期:2020/08/19
  • 點閱次數:260

សារមន្ទីរប្រវត្តិសាស្ត្រជាតិតៃវ៉ាន់នឹងរៀបចំធ្វើការតាំងបង្ហាញក្រោមប្រធានបទ「សំបុត្រមួយច្បាប់ផ្ញើរជូនតៃវ៉ាន់៖ ការតាំងបង្ហាញពិសេសផ្នែកប្រជាជនថ្មី」(កំណត់ប្រធានបទនេះសិន)នៅសាលបង្ហាញពិសេសទី៣ ជាន់ទី៤នៃអគារអប់រំពិព័របង្ហាញចាប់ពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ដល់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៧(កំណត់យកពេលនេះសិន)។ការតាំងបង្ហាញពិសេសនេះនឹងប្រមូលផ្តុំនិងបង្ហាញអោយឃើញនូវក្តីសង្ឃឹមដែលយកតៃវ៉ាន់ធ្វើជា「ផ្ទះ」របស់ប្រជាជនអន្តោប្រវេស្តន៍ថ្មីពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីទាក់ទាញរកសម្លេងកាន់តែច្រើនឡើង ជាទុនក្នុងការកសាងគម្រោងអនាគតសម្រាប់តៃវ៉ាន់ ស្របគ្នានោះដែរក៏សបញ្ជាក់អោយឃើញពីគុណតម្លៃនិងទិសដៅអភិវឌ្ឍរបស់សារមន្ទីរប្រវត្តិសាស្ត្រតៃវ៉ាន់ទៅជាសារមន្ទីរសម័យទំនើបនិងជាសារមន្ទីរសម្រាប់មហាជនគ្រប់រូប។
គោលដៅចម្បងនៃការតាំងបង្ហាញនេះគឺសង្ឃឹមថានឹងជម្រុញការយល់ដឹងពីគ្នាទៅវិញទៅមករវាងបណ្តុំសង្គមផ្សេងគ្នា គោរពគ្នានិងទទួលយកគ្នាទៅវិញទៅមក ធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីនិងទស្សនិកជនទទួលស្គាលពីអនាគតរបស់តៃវ៉ាន់ ដើម្បីរួមដៃគ្នាដឹកនាំតៃវ៉ាន់ទៅកាន់ជំហានបន្ទាប់។

top