按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

គម្រោងធ្វើតេស្តជម្ងឺអេដស៍សម្រាប់ស្ត្រីមានផ្ទៃពោះ

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Ministry of Health and Welfare
  • 更新日期:2016/05/17
  • 點閱次數:188

យោងតាមឯកសាររបស់ការិយាល័យផ្តោតលើគម្រោងជម្ងឺអេដស៍នៃអង្គការសហប្រជាជាតិ(UNAIDS)បានបញ្ជាក់អោយដឹងថា តាមរយៈវិធានការបង្ការផ្សេងៗដូចជា បញ្ចូលថ្នាំបង្ការ ជ្រើសរើសវិធីសមស្របក្នុងការបង្កើតកូន និងប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយជាដើម អាចបន្ថយអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅទារកបានពី៤៥%ទៅក្រោម២%។ ចាប់តាំងពីឆ្នាំ២០០៥មក ដើម្បីបង្ការការចម្លងជម្ងឺអេដស៍ពីម្តាយទៅទារកដោយផ្ទាល់ ប្រទេសយើងបានចាប់ផ្តើមគម្រោងធ្វើតេស្តជម្ងឺអេដស៍សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយគម្រោងនេះផ្តល់ជូនស្ត្រីមានផ្ទៃពោះនៅតៃវ៉ាន់រួមទាំងភរិយាបរទេស និងស្វាមីរបស់ពួកគេ នូវសេវាកម្មធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ។ ហើយដោយយោងតាមការវាយតម្លៃតាមរយៈការតាមដានស្ថានភាពរបស់ស្ត្រីពេលមានផ្ទៃពោះ ធ្វើការបញ្ចូលថ្នាំបង្ការនិងព្យាបាលមុនពេលប្រសូត្រ ដើម្បីបង្ការកុំអោយមានការចម្លងជម្ងឺអេដស៍ពីម្តាយទៅកាន់ទារកដោយផ្ទាល់។

top