按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

គេហទំព័របម្រើសេវាកម្មពត៍មាន

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Ministry of Health and Welfare
  • 更新日期:2016/05/17
  • 點閱次數:217

ការស្វាគមន៍ការចាប់កំណើតថ្មីនៃទារកគឺជារឿងដែលគួរអោយរីករាយឥតឧបមាសម្រាប់រាល់គ្រួសារនីមួយៗ ក៏ប៉ុន្តែរឿងរ៉ាវធំតូចៗផ្សេងៗដែលត្រូវបំពេញក៏ជាបញ្ហាដែលធ្វើអោយឪពុកម្តាយទារកវិលមុខខ្លាំងណាស់ដែរ ក្នុងនោះមានដូចជាកិច្ចការស្នើរសុំធ្វើឯកសារពីរដ្ឋាភិបាលគ្រប់បែបគ្រប់យ៉ាង(ដូចជាការចុះបញ្ជីកំណើត ការចុះធានារ៉ាប់រងសម្រាប់ទារក ស្នើរសុំធ្វើប័ណ្ណធានារ៉ាប់រង ការស្នើរសុំជំនួយសុខុមាលភាពសង្គមផ្សេងៗជាដើម)។ដោយសារតែរាល់ស្ថាប័នទាំងអស់នោះមិនស្ថិតនៅជាមួយគ្នាធ្វើអោយឪពុកម្តាយរបស់ទារកទើបកើតថ្មីនេះរត់ទៅរត់មក ជាពិសេសឪពុកម្តាយដែលមានកូនលើកទីមួយ ដោយសារតែបទពិសោធន៍នៅស្ទើរឬពត៍មានមិនគ្រប់គ្រាន់ អាចភ្លេចស្នើរសុំការងារខ្លះ ឬមួយចាញ់បោកសេវាកម្មការធ្វើជំនួសរបស់「ជនបោកប្រាស់ទទួលធ្វើជំនួស」ជាដើម ដែលនេះប៉ះពាល់ដល់សិទ្ធិនិងខាងបង់ប្រយោជន៍ ឬសឹងតែត្រូវបានផាកពិន័យថែមទៀតផង។ដោយហេតុដូចនេះហើយ ទើបក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គម គ្រោងបង្កើតក្រុមការងារផ្តល់ពត៍មាន និងពង្រីកវិសាលភាពនៃការបម្រើសេវាកម្ម ដោយប្រមូលផ្តុំនូវវិធីស្នើសុំសេវាកម្មនិងវិធានការសុខុមាលភាពនៃស្ថាប័នដែលមានទំនួលខុសត្រូវទាំងឡាយតាំងពីដំណាក់កាល រៀបអាពាហ៍ពិពាហ៍ មានផ្ទៃពោះ ពេលរៀបកើតកូន ពេលកូនកើតរហូតដល់ពេលក្មេងមុនចូលរៀន ដោយសង្ឃឹមថាតាមរយៈការកសាងគេហទំព័រពត៍មាននិងការបណ្តុះពត៍មានសេវាកម្មទាំងនេះអាចជួយកែសម្រួលនិតិវិធីនៃសេវាកម្ម ដើម្បើផ្តល់ជូនមហាជននូវសេវាកម្មច្រកតែមួយប្រកបដោយភាពយកចិត្តទុកដាក់។

top