按 Enter 到主內容區
:::

回培力新住民資訊網首頁

សេវាកម្មប្រឹក្សា និងបកប្រែផ្នែកច្បាប់
:::

បញ្ជីឈ្មោះអ្នកបកប្រែរបស់ការិយាល័យអយ្យការនៃតុលាការកម្រិតខ្ពស់និងសាខា

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Ministry of Justice
  • 更新日期:2018/03/20
  • 點閱次數:415

ដើម្បីធានាអោយបាននូវសិទ្ធិនិងផលប្រយោជន៍ចំពោះជនដែលមិនចេះភាសាចិន ជនគថ្លង់ ព្រមទាំងបង្កើនសមត្ថភាពក្នុងការបកប្រែរបស់ការិយាល័យអយ្យការ ក្រសួងយុត្តិធម៌បានតម្រូវអោយគ្រប់ការិយាល័យអយ្យការនៃតុលាការកម្រិតខ្ពស់និងសាខា បង្កើតអោយមានបញ្ជីឈ្មោះអ្នកបកប្រែដែលអាចណាត់ជួបបានជាភាសាហុកកៀន ភាសាជនជាតិដើម ភាសាវៀតណាម ភាសាឥណ្ឌូនេស៊ី ភាសាថៃជាដើម ព្រមទាំងដាក់ទៅក្នុងគេហទំព័រដើម្បីផ្តល់ជូនមហាជនឆែកមើលតាមតម្រូវការ។
អយ្យការឬការិយាល័យអយ្យការដែលទទួលបន្ទុកលើរឿងក្តី កាលណាបានដឹងថាកូនក្តីខ្លួនមានផលលំបាកក្នុងបញ្ហាភាសាទំនាក់ទំនង គឺសុទ្ធតែអាចស្នើរសុំអោយបញ្ជូនអ្នកបកប្រែមកជួយសម្របសម្រួលបានទាំងអស់។ មុនពេលសាកសួររឿងក្តី កូនក្តីក៏អាចស្នើរសុំអញ្ជើញអ្នកបកប្រែមកជួយសម្របសម្រួលការឆ្លើយរបស់ខ្លួន ហើយមុនពេលដែលអ្នកបកប្រែមិនទាន់មកដល់ គេអាចស្នើរសុំអោយអយ្យការទទួលបន្ទុកលើរឿងក្តីផ្អាកការសាកសួរបាន។
សព្វថ្ងៃនេះ ការិយាល័យអយ្យការអមតុលាការកម្រិតខ្ពស់តៃវ៉ាន់នៃក្រសួងយុត្តិធម៌និង ការិយាល័យអយ្យការអមសាខាតុលាការជីនមិននៃតុលាការកម្រិតខ្ពស់ខេត្តហ្វ៊ូជានបានរួមគ្នាបង្កើតនូវបញ្ជីឈ្មោះអ្នកបកប្រែ ដែលមានជាភាសាកាយវិការ ភាសាហុកកៀន ភាសាវៀតណាម ភាសាថៃ ភាសាហ្វ៊ីលីពីន ភាសាជប៉ុន ភាសាអង់គ្លេស ភាសាអាឡឺម៉ង់ ភាសាជនជាតិដើម(ជនជានអាម៉ី ជនជាតិថៃយ៉ា ជនជាតិព្នង ជនជាតិថៃលូកឺ ជនជាតិកាម៉ាឡាន ជនជាតិផាយវ៉ាន ជនជាតិសាឈីឡាយយ៉ា ជនជាតិចុ ជនជាតិលូខាយជាដើម) ភាសាអេស្ប៉ាញ និងភាសាចិនកាតាំងជាដើម។

top