按 Enter 到主內容區
:::

回培力新住民資訊網首頁

សើុបស្កេតក្នុងតំរូវការជីវភាពរស់នៅ
:::

របាយការណ៍ស្តីពីឱកាសតាមប្រព័ន្ធអេឡិចត្រូនិចរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មី

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:National Development Council
  • 更新日期:2020/08/19
  • 點閱次數:346

ដោយសារទទួលឥទ្ធិពលពីបរិយាកាសពត៍មានមិនល្អ ធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីមានឱកាសទទួលពត៍មាននិងឱកាសក្នុងការអប់រំរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មីនិងកូនៗនៅមានកម្រិត។រៀងរាល់៣ឆ្នាំម្តង គណកម្មការអភិវឌ្ឍជាតិមានរៀបចំធ្វើការស្ទង់មតិទាក់ទងនឹងឱកាសប្រើប្រាស់ពត៍មានតាមប្រព័ន្ធអេឡិចត្រូនិចដែលនៅជិតខ្លួន ដើម្បីទទួលបាននូវស្ថានភាពជាក់ស្តែង(គម្លាត)នៃឱកាសទទួលពត៍មានតាមប្រព័ន្ធអេឡិចត្រូនិច ហើយព្យាយាមរកអោយឃើញនូវភាពខុសគ្នានៃបរិយាកាសពត៍មាន ដើម្បីផ្តល់ជូនរដ្ឋាភិបាលក្នុងការប្រឹងប្រែងបង្រួញគម្លាតនេះ និងធ្វើជាសំណៅយោងក្នុងការបង្កើតអោយបាននូវយុទ្ធសាស្ត្រយុត្តិធម៌ក្នុងការប្រើប្រាស់ពត៍មានតាមប្រព័ន្ធអេឡិចត្រូនិច។
តាមរយៈការស្ទង់មតិប្រចាំឆ្នាំ២០១៤ គេរកឃើញថា និយាយជារួមទៅអត្រានៃប្រជាជនអន្តោប្រវេស្តន៍ថ្មីដែលប្រើប្រាស់អ៊ីនធឺនែតនៅទាបជាងអត្រាអ្នកប្រើប្រាស់អ៊ីនធឺនែតទូទាំងប្រទេសប្រមាណជា៥.៩ភាគរយ។ក្រៅពីនេះទៀតគឺថា ក្រុមប្រជាជនអន្តោប្រវេស្តន៍ថ្មីប្រមាណជា៨២.៥%ប្រើអ៊ីនធឺនែតតាមរយៈទូរស័ព្ទទំនើប ដែលនេះខ្ពស់ជាងអត្រាអ្នកប្រើអ៊ីនធឺនែតតាមកុំព្យូទ័រប្រមាណជា២១.១ភាគរយ ដែលនេះបញ្ជាក់អោយឃើញថាប្រជាជនអន្តោប្រវេស្តន៍ថ្មីចូលចិត្តប្រើទូរស័ព្ទជាជាងកុំព្យូទ័រដើម្បីប្រើអ៊ីនធឺនែត។

top