按 Enter 到主內容區
:::

回培力新住民資訊網首頁

សេចក្តីណែនាំ​សង្ខេប
:::

សេចក្តីណែនាំពីមូលនិធិអភិវឌ្ឍប្រជាជនអន្តោប្រវេស្តន៍ថ្មី

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2020/08/20
  • 點閱次數:213

យោងតាមសេចក្តីណែនាំស្តីពី「មូលនិធិប្រមូលវិភាគទានទំនុកបម្រុងស្វាមីភរិយាបរទេស」នៅក្នុងកិច្ចប្រជុំលើកទី២៩០០កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០០៤បានបង្កើតអោយមានមូលនិធីថែទាំទំនុកបម្រុងអប់រំ ស្វាមីភរិយាបរទេសចាប់ពីឆ្នាំ២០០៥មក ក្នុងរយៈពេល១០ឆ្នាំប្រមូលវិភាគទានបាន៣ពាន់លានដុល្លារតៃវ៉ាន់ ហើយដោយយកនាមជាស្ថាប័នរណបរបស់ក្រសួងមហាផ្ទៃដើម្បីធ្វើអោយប្រជាជនអន្តោប្រវេស្តន៍ថ្មីកាន់តែប្រសើរឡើង ព្រមទាំងជម្រុញការផ្តល់សេវាកម្មថែទាំទំនុកបម្រុងអប់រំប្រជាជនអន្តោប្រវេស្តន៍ថ្មី។
ក្រុមជនគោលដៅនៃការងារថែទាំងអប់រំប្រជាជនអន្តោប្រវេស្តន៍ថ្មីរបស់មូលនិធិនេះ ជាក់ស្តែងរួមបញ្ចូលទាំងស្វាមីភរិយាបរទេសនិងចិនដីគោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះគឺរួមបញ្ចូលទាំងកូនៗរបស់ពួកគេថែមទៀតផង។ដើម្បីស្របនឹងស្ថានភាពជាក់ស្តែង ព្រមទាំងពង្រឹងការអប់រំប្រជាជនអន្តោប្រវេស្តន៍ថ្មីនិងកូនៗរបស់ពួកគេអោយក្លាយទៅជាប្រភពធនធានរបស់ប្រទេសជាតិ ដោយយោងតាមសេចក្តីសម្រេចនៃ កិច្ចប្រជុំកិច្ចប្រជុំរាយការណ៍សម្របសម្រួលប្រជាជនអន្តោប្រវេស្តន៍ថ្មីលើកទី១កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៥សម្រេចកែឈ្មោះមូលនិធិនេះទៅជា「មូលនិធិអភិវឌ្ឍប្រជាជនអន្តោប្រវេស្តន៍ថ្មី」ដែលមានទំហំ១ពាន់លានដុល្លារតៃវ៉ាន់ដដែល។
ដើម្បីធ្វើអោយមាននិរន្តរភាពក្នុងការជួយថែទាំប្រជាជនអន្តោប្រវេស្តន៍ថ្មី មូលនិធីនេះនឹងបង្កើតអោយមានគម្រោងសេវាកម្មដែលទាក់ទងនឹងបណ្តាញសុវត្ថិភាពសង្គមដោយយោងតាមខួបនៃជិវិតគ្រួសារនិងតម្រូវការជាក់ស្តែងរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មី និងការងារបណ្តុះបណ្តាលណែនាំផ្សេងៗដូចជាជួយរៀបចំ「គម្រោងសេវាកម្មបណ្តាញសុវត្ថិភាពសង្គមរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មី」 「គម្រោងទាក់ទងនឹងការលើកតម្កើងនិងផ្សព្វផ្សាយពហុវប្បធម៌ការអប់រំដល់ប្រជាជនថ្មីនិងកូនៗ」 「គម្រោងមជ្ឈមណ្ឌលបម្រើសេវាកម្មគ្រួសារ」និង「គម្រោងសេវាកម្មបង្កើតថ្មី អប់រំធនធានមនុស្សនិងក្លឹបផលិតកម្ម」។

top