按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានបើកថ្នាក់បង្រៀន
:::

គម្រោងអប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យស្រុកចាអ៊ិ

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Chiayi County Government
  • 更新日期:2020/08/20
  • 點閱次數:178

ដើម្បីបណ្តុះបណ្តាលប្រជាជនដែលបានបោះបង់ការសិក្សានូវសមត្ថភាពមូលដ្ឋានក្នុងការស្តាប់ និយាយ អាន សរសេរនិងគណនា ដើម្បីបំពេញនូវបំនិនជិវិត ព្រមទាំងបង្កើនចំនួនអក្ខរជន កាត់បន្ថយចំនួនអនក្ខរជនក្នុងប្រទេស ជម្រុញការរៀនសូត្រពេញមួយជិវិតដើម្បីបង្កើនអំណាចនៃប្រទេសជាតិ រដ្ឋាភិបាលបានបើកថ្នាក់អប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យ(រួមទាំងថ្នាក់ភរិយាបរទេសនិងថ្នាក់ធម្មតា)។

ថ្នាក់រៀនអប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យគឺបម្រើសេវាសម្រាប់ប្រជាជន ភរិយាបរទេសនិងចិនដីគោកនិងជនដែលពិការផ្លូវចិត្តនិងផ្លូវកាយជាដើមនៅស្រុកចាអ៊ិ ដែលមានអាយុគ្រប់១៥ឆ្នាំដែលមិនចេះអក្សរឬមិនបានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា ដោយបែងចែកជាបីកម្រិតគឺ ថ្នាក់ទាប ថ្នាក់មធ្យមនិងថ្នាក់ខ្ពស់ ដោយកម្រិតនីមួយៗមានរយៈពេលពី២ទៅ៣ខែ ក្នុងវគ្គ ដែលមួយសប្តាហ៍រៀនពី៦ទៅ៩ម៉ោងរៀន ហើយមួយវគ្គមាន៧២ម៉ោងរៀន។

top