按 Enter 到主內容區
:::

回培力新住民資訊網首頁

ពត៌មានបើកថ្នាក់បង្រៀន
:::

ថ្នាក់វគ្គសិក្សាអប់រំរបស់ការិយាល័យអប់រំក្រុងស៊ីនជូ

  • 回上一頁
  • 友善列印
字型大小:
  • 地點:
  • 發布日期:
  • 單位:Hsinchu City Government
  • 更新日期:2020/08/20
  • 點閱次數:224

មួយ. បឋមសិក្សានិងអនុវិទ្យាល័យបំពេញវិជ្ជា៖

សិស្សដែលអាចចូលរៀនបាន៖

(១)បឋមសិក្សាបំពេញវិជ្ជា៖ ត្រូវមានអាយុគ្រប់១២ឆ្នាំ និងមានឯកសារបញ្ជាក់កម្រិតវប្បធម៌ដូចជាការធ្វើតេស្តកម្រិតថ្នាក់មុនចូលរៀនក្នុងសាលាឬសញ្ញាប័ត្របញ្ចប់ការសិក្សាវគ្គអប់រំសម្រាប់មនុស្សពេញវ័យ។

(២) អនុវិទ្យាល័យបំពេញវិជ្ជា៖ត្រូវមានអាយុគ្រប់១៥ឆ្នាំ និងមានវិញ្ញាបណ្ណប័ត្របញ្ចប់ការសិក្សាបឋមសិក្សាឬសញ្ញាប័ត្រដែលមានតម្លៃស្មើឬប្រឡងជាប់ការប្រឡងបញ្ជាក់កម្រិតវប្បធម៌របស់សិស្សស្វ័យរិន។

ពីរ. ថ្នាក់អប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យ

(មួយ) សិស្សដែលអាចចូលរៀនបានបាន៖រាល់ប្រជាជនក្រុងស៊ីនជូ(រួមទាំងភរិយាបរទេស)ដែលមានអាយុគ្រប់១៥ឆ្នាំ តែមិនចេះអក្សរឬមិនបានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា សុទ្ធតែអាចចូលរៀនវគ្គសិក្សា「ថ្នាក់អប់រំមូលដ្ឋានសម្រាប់មនុស្សពេញវ័យ」ឬ「ថ្នាក់រៀនអក្សរសម្រាប់ភរិយាបរទេស」ដែលរៀបចំដោយរដ្ឋាភិបាលក្រុងទាំងអស់។

(ពីរ)ខ្លឹមសារនៃការបង្រៀនគឺផ្តោតសំខាន់លើការរៀនអក្សរ(បែងចែកជាថ្នាក់ដំបូង ថ្នាក់មធ្យម និងថ្នាក់ខ្ពស់) និងរយៈពេលបង្រៀនចំនួន៧២ម៉ោង ហើយនិងណែនាំសិក្ខាកាមដែលបញ្ចប់ការសិក្សាអោយបន្តការរៀនសូត្រពេញមួយជិវិត ព្រមទាំងជម្រុញលើកទឹកចិត្តអោយសិក្ខាកាមថ្នាក់ខ្ពស់ទៅចុះឈ្មោះរៀនបំពេញវិជ្ជានៅបឋមសិក្សាដើម្បីទទួលបានសញ្ញាប័ត្រ។

top