按 Enter 到主內容區
:::

回培力新住民資訊網首頁

ការពារឆ្លងជំងឺ
:::

សុវត្ថិភាពបង្ការជម្ងឺពេលចេញក្រៅប្រទេសធ្វើទេសចរណ៍

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Health and Welfare
  • 更新日期:2019/02/22
  • 點閱次數:346

1、មុនពេលចេញក្រៅប្រទេស ទៅវេបសាយពត៌មានលើពិភពលោកនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺ ដើម្បីស្វែងរកពត៌មានអំពីជម្ងឺលើពិភពលោកនិងសំណើបង្ការជម្ងឺ ឬទទួលការវាយតម្លៃនៅ「ផ្នែកវេជ្ជសាស្ត្រទេសចរណ៍」ក្នុង4ដល់6សប្តាហ៍មុនពេលចេញក្រៅប្រទេស ហើយរៀបចំប្រដាប់ប្រដារបង្ការជម្ងឺមួយចំនួន ដូចជារបាំងមុខ ថ្នាំបង្ការមូស សាប៊ូលាងដៃជាដើម។

2、ក្នុងដំណើរការធ្វើទេសចរណ៍ឬក្រោយពីត្រឡប់មកតៃវ៉ាន់វិញបើសិនមានរោគសញ្ញាដូចជាជម្ងឺឆ្លង ក្តៅខ្លួន ចុះរាគ កើតកន្ទួល ឬបំពង់កដកដង្ហើមមិនស្រួលជាដើម សូមប្រាប់បុគ្គលត្រួតពិនិត្យជម្ងឺនៅព្រលានយន្តហោះដោយសកម្មនៅពេលចូលព្រំដែន ក្នុង21ថ្ងៃ ក្រោយពីត្រឡប់មកតៃវ៉ាន់វិញ បើសិនខ្លួនមិនសូវស្រួល សូមទៅមើលមន្ទីរពេទ្យភ្លាម ហើយប្រាប់គ្រូពេទ្យអំពីប្រវត្តិទេសចរណ៍និងប្រវត្តិបះពាល់។

3、វិធានការបង្ការជម្ងឺឆ្លង៖
(1)ឧស្សាហ៍លាងដៃនឹងសាប៊ូ ពិសាម្ហូបឆ្អិន ផឹកទឹកបរិសុទ្ធ។
(2)បើមានរោគសញ្ញាបំពង់កដកដង្ហើម ត្រូវតែពាក់របាំងមុខ។
(3)បាញ់ទឹកថ្នាំបង្ការមូស ចៀសវាងមូសខាំ។
(4)កុំប៉ះពាល់បក្សាបក្សី ឆ្កែ ឆ្មានិងសត្វព្រៃផ្សេងទៀត។


※ពត៌មានអំពីវេជ្ជសាស្ត្រទេសចរណ៍កាន់តែច្រើន សូមមើលចំណែកពិសេស「ទេសចរណ៍អន្តរជាតិនិងសុខភាព」ក្នុងវេបសាយពត៌មានលើពិភពលោកនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺ(https://www.cdc.gov.tw)ឬហៅទូរស័ព្ទពិសេសបង្ការជម្ងឺ1922(នៅក្រៅប្រទេសអាចហៅលេខ+886-800-001922)។

top