按 Enter 到主內容區
:::

回培力新住民資訊網首頁

Q&A
:::

គ្រោះថ្នាក់វិជ្ជាជីវៈនិងសំណង

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/20
  • 點閱次數:494

បើសិនពលកររងគ្រោះថ្នាក់វិជ្ជាជីវៈ ដើម្បីធានាសិទ្ធិរបស់គេ ក្រៅពីមានច្បាប់មូលដ្ឋានស្តីពីការងារ និងក្បួនខ្នាតស្តីពីធានារ៉ាប់រងពលករ នឹងផ្តល់ប្រាក់សំណងនិងប្រាក់ធានារ៉ាប់រងលើគ្រោះថ្នាក់វិជ្ជាជីវៈ ច្បាប់ស្តីពីការការពារពលកររងគ្រោះថ្នាក់វិជ្ជាជីវៈ ក៏អាចផ្តល់ជូនពលកររងគ្រោះថ្នាក់វិជ្ជាជីវៈនូវប្រាក់ឧបត្ថម្ភលើករណីបាត់បង់សមត្ថភាពឬស្លាប់ទៅ ដូចជាប្រាក់ជំនួយជីវភាព ប្រាក់ឧបត្ថម្ភលើឧបករណ៍ ប្រាក់ឧបត្ថម្ភថែទាំជាដើម។ លើសពីនេះទៅទៀត ក្រសួងការងារកំពុងជំរុញផែនការសេវាចំពោះករណីពលកររងគ្រោះថ្នាក់វិជ្ជាជីវៈ ដើម្បីជួយពលកររងគ្រោះថ្នាក់វិជ្ជាជីវៈនិងគាំទ្រគ្រួសាររបស់ពលកររងគ្រោះថ្នាក់វិជ្ជាជីវៈពុះពារឧបសគ្គ ធ្វើឲ្យពលករអាចត្រឡប់ទៅធ្វើការវិញឲ្យឆាប់រហ័ស។

សព្វថ្ងៃនេះ អំពីការធានាសិទ្ធិនិងវិធានការឧបត្ថម្ភ(ជំនួយ)សំរាប់ពលកររងគ្រោះថ្នាក់ បានកំណត់ក្នុងច្បាប់និងបទបញ្ញត្តិផ្សេងៗទៀត ដើម្បីជួយពលករអាចទទួលពត៌មានត្រឹមត្រូវភ្លាមៗ កាលណារងគ្រោះថ្នាក់ខាងវិជ្ជាជីវៈ ក្រសួងការងារបានបង្កើតឡើងផ្នែកពិសេសពន្យល់នៅកន្លែងតែមួយ ដើម្បីជួយពលកររងគ្រោះថ្នាក់និងញាតិសន្តានរបស់គេយល់ដឹងអំពីសិទ្ធិ ដូចជាប្រាក់សំណង ប្រាក់សងធានារ៉ាប់រង ប្រាក់ឧបត្ថម្ភឬវិធានការជំនួយជាដើម និងភារៈកិច្ចរបស់និយោជក ដូចជានិយោជកត្រូវទទួលខុសត្រូវចំពោះសំណងលើគ្រោះថ្នាក់វិជ្ជាជីវៈជាដើម។

top