按 Enter 到主內容區
:::

回培力新住民資訊網首頁

Q&A
:::

ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមានQ&A

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/20
  • 點閱次數:547

Q1:សូមសួរថា តើការបើក「ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមាន」មានគោលបំណងអ្វីខ្លះ?
A1:សព្វថ្ងៃនេះ អ្នកដំណើរមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានក្លាយទៅជាប្រភពអ្នកដំណើរសំខាន់ៗដែលមកលេងតៃវ៉ាន់ ប្រជាជនចំនូលថ្មីមានឧត្តមភាពខាងភាសា បើសិនអាចធ្វើជាមគ្គុទេសក៍ទេសចរណ៍ ទទួលភ្ញៀវមកពីប្រទេសដើមរបស់ខ្លួនឯង ណែនាំទេសភាពតៃវ៉ាន់ដោយភាសាដើមយ៉ាងស្ទាត់ជំនាញ នឹងជួយលើកឡើងគុណភាពទទួលភ្ញៀវ ហើយបំពេញកង្វះធនធានមនុស្សជាមគ្គុទេសក៍ទេសចរណ៍មួយចំនួនបាន។

ដោយសារមគ្គុទេសក៍ទេសចរណ៍ចាំបាច់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយត្រូវជាប់「ប្រឡងសាមញ្ញសំរាប់មុខរបរឯកទេសនិងអ្នកបច្ចេកទេស-ប្រឡងសំរាប់មគ្គុទេសក៍ទេសចរណ៍」ដែលរៀបចំដោយក្រសួងធ្វើការប្រឡង ហើយទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មទើបអាចធ្វើជាមគ្គុទេសក៍ទេសចរណ៍បាន ដូច្នេះ ដើម្បីជួយប្រជាជនចំនូលថ្មីដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចជាប់ប្រឡ សំរាប់មគ្គុទេសក៍ទេសចរណ៍ មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍បានរៀបចំ「ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមាន」។


Q2:តើ「ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមាន」បើកនៅពេលណា?
A2:ដើម្បីជួយប្រជាជនចំនូលថ្មីដែលមានសញ្ញាបត្រមធ្យមសិក្សា(វិជ្ជាជីវៈ)ទុតិយភូមិ ចូល「ប្រឡងសាមញ្ញសំរាប់មុខរបរឯកទេសនិងអ្នកបច្ចេកទេស-ប្រឡងសំរាប់មគ្គុទេសក៍ទេសចរណ៍」ដែលរៀបចំដោយក្រសួងធ្វើការប្រឡង(តាមធម្មតា ចុះឈ្មោះតាមអ៊ីនធើណែតនៅចុងខែធ្នូ ហើយចូលការប្រឡងនៅខែមីនា ឆ្នាំក្រោយ) មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍គម្រោងរៀប ចំ「ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមាន」នៅខែកញ្ញាដល់ខែវិច្ឆិការាល់ឆ្នាំ ពត៌មានអំពីបើកថ្នាក់នឹងប្រកាសលើ「វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាល」។

Q3:តើចូលក្នុង「ថ្នាក់បណ្តុះបណ្តាលការចូលប្រឡងអាជ្ញា ប័ណ្ណមគ្គុទេសក៍ទេសចរណ៍ចេះភាសាក្រមាន」ត្រូវតែបង់ថ្លៃប៉ុន្មាន?
A3:សព្វថ្ងៃ មន្ទីរទេសចរណ៍នៃក្រសួងគមនាគមន៍នឹងផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ប្រាក់ចូលរួមការប្រឡងអាជ្ញាប័ណ្ណនេះ។

top