按 Enter 到主內容區
:::

回培力新住民資訊網首頁

ការ​ថែទាំ​សុខភាព
:::

[កម្មវត្ថុសុខាភិបាល] ឧបត្ថម្ភសុខាភិបាលសំរាប់មនុស្សចាស់ ដើម្បីកែលំអគុណភាពជីវភាពរបស់មនុស្សចាស់

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2019/01/16
  • 點閱次數:211
[កម្មវត្ថុសុខាភិបាល] ឧបត្ថម្ភសុខាភិបាលសំរាប់មនុស្សចាស់ ដើម្បីកែលំអគុណភាពជីវភាពរបស់មនុស្សចាស់

សព្វថ្ងៃនេះ តៃវ៉ាន់បានឈានចូលសង្គមមានមនុស្សចាស់ជាច្រើន ដើម្បីកែលំអភាពមិនស្រួលបួលដល់ជីវភាពរបស់មនុស្សចាស់ រដ្ឋាភិបាលនឹងចាត់វិធានការច្រើន ផ្តល់ការត្រួត ពិនិត្យជម្ងឺឥតគិតថ្លៃ ការស្នើសុំឧបករណ៍ជំនួយ សេវាកម្មថែទាំជាដើម ដើម្បីកសាងបរិស្ថានដែលមានសុវត្ថិភាពផងនិងសមរម្យផងសំរាប់មនុស្សចាស់។


ទីតាំងថែទាំនិងថ្នាក់ថ្នមតាមសហគមន៍នឹងផ្តល់សេវាកម្មជូនមនុស្សចាស់ក្នុងសហគមន៍តាមតំបន់

ទីតាំងថែទាំនិងថ្នាក់ថ្នូមតាមសហគមន៍នឹងផ្តល់សេវាកម្មថ្នាក់ថ្នមនិងទស្សនាមើល សួរសុខទុក្ខនិងផ្តល់ប្រឹក្សារនិងការណែនាំជូនមនុស្សចាស់ ហើយអាចផ្តល់សេវាម្ហូបអាហារឬរៀបចំសកម្មភាពជំរុញសុខភាព តាមលក្ខណៈពិសេសនៃតម្រូវការនៅតំបន់ ទីតាំងនីមួយៗសុទ្ធតែអាចផ្តល់សេវាកម្មលើសពី3ប្រការ យើងសង្ឃឹមថា តាមរយៈសេវាថែទាំក្នុងសហគមន៍តាមតំបន់ អាចធ្វើឲ្យមនុស្សចាស់រស់នៅក្នុងបរិវេណដែលស្គាល់ច្បាស់លាស់ ហើយផ្តល់សេវាកម្មឲ្យអ្នកថែទាំក្នុងគ្រួសារអាច សំរាកបាន ដើម្បីបង្ការកើតឡើងបញ្ហាថែទាំដោយសារអស់រយៈពេលយូរ ហើយជំរុញសហគមន៍ដើរតួនាទីជួយខ្លួនឯងនិងជួយគ្នាទៅវិញទៅមក។ អំពីទីតាំងនៅក្រុងនិងខេត្តនានា លោកអ្នកអាចស្វែងរកនៅគេហទំព័រ「វេបសាយសំរាប់ចូលក្នុងទីតាំងផ្តល់សេវាថែទាំនិងថ្នាក់ថ្នមក្នុងសហគមន៍」(https://ccare.sfaa.gov.tw/home/index)នៃក្រសួងសុខាភិបាលនិងសុខុមាលភាព។


ដើម្បីកែសម្រួលភាពមិនងាយក្នុងការធ្វើដំណើររបស់មនុស្សចាស់ក្នុងជីវភាព រដ្ឋាភិបាលនឹងផ្តល់ធនធានឧបករណ៍ឧបត្ថម្ភនិងប្រាក់ឧបត្ថមភ

ក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអ្នក គ្រប់ទីកន្លែងក៏មាន「ឧបករណ៍ឧបត្ថម្ភ」ដែរ ចំពោះមនុស្សចាស់ ឧបករណ៍ឧបត្ថម្ភគឺមិនអាចខ្វះបានទេ តាមរយៈការប្រើប្រាស់ឧបករណ៍ឧបត្ថម្ភ អាចលើកកំពស់ភាពពឹងផ្អែកលើខ្លួនក្នុងជីវភាពនិងគុណភាពជីវភាព។ ដើម្បីកាត់បន្ថយបន្ទុករបស់អ្នកថែទាំ ប្រជាជនដែលមានតម្រូវការអាចទៅសាលាខ័ណ្ឌដែលមានអត្រានុកូលដ្ឋាន មន្ទីរសង្គមកិច្ចនៃសាលាក្រុងនិងខេត្ត ឬមជ្ឈមណ្ឌលធនធានឧបករណ៍ឧបត្ថម្ភ ដើម្បីរៀបចំស្នើសុំនិងវាយតម្លៃ ក៏អាចទទួលប្រាក់ឧបត្ថម្ភសំរាប់ឧបករណ៍ឧបត្ថម្ភនិងសេវាពាក់ព័ន្ធ។ អំពីពត៌មានពាក់ព័ន្ធអាចស្វែងរកនៅ「វេបសាយសំរាប់ចូលធនធានឧបករណ៍ឧបត្ថម្ភ」(https://newrepat.sfaa.gov.tw/)នៃក្រសួងសុខាភិបាលនិងសុខុមាលភាព។


សព្វថ្ងៃនេះ ប្រាក់ឧបត្ថម្ភលើឧបករណ៍ឧបត្ថម្ភសំរាប់មនុស្សចាស់មានប្រភេទសំខាន់ៗពីរយ៉ាង ដូចខាងក្រោមនេះ ៖
១.ការថែទាំអស់ពេលយូរ2.0 ៖ សេវាផ្តល់ឧបករណ៍ឧបត្ថម្ភនិងសេវាកែសម្រួលបរិវេណដែលគ្មានឧបសគ្គក្នុងផ្ទះ
បេក្ខជនទទួលប្រាក់ឧបត្ថម្ភ ៖ ត្រូវតែដល់ផ្ទះរបស់លោកអ្នក វាយតម្លៃហើយទទួលស្គាល់ថា ជា「អ្នកបាត់បង់សមត្ថភាព」ទើបអាចស្នើសុំបាន ៖ ដូចជាមនុស្សចាស់បានបាត់បង់សមត្ថភាពមានអាយុលើសពី65ឆ្នាំ ប្រជាជនដើមបានបាត់បង់សមត្ថភាពមានអាយុលើសពី55ឆ្នាំ អ្នកពិការផ្លូវកាយឬផ្លូវចិត្តបានបាត់បង់សមត្ថភាពដែលគ្មានកំរិតអាយុ អ្នកជម្ងឺបាត់បញ្ញានិងសមត្ថភាពមានអាយុលើសពី50ឆ្នាំ។

ទីកន្លែងស្នើសុំ ៖ ហៅទូរស័ព្ទពិសេសសំរាប់ការថែទាំអស់ពេលយូរ នឹងមានបុគ្គលិកគ្រប់គ្រងការថែទាំដល់ផ្ទះរបស់លោកអ្នក វាយតម្លៃស្ថានភាពបាត់បង់សមត្ថភាពនិងបញ្ញា ជួយគេស្នើសុំ។
ប្រការឧបត្ថម្ភនិងចំនួនប្រាក់ ៖ សូមមើល《ស្តង់ដារស្តីពីការផ្តល់និងទូទាត់សំរាបការថែទាំអស់ពេលយូរ》


២. ឧបត្ថម្ភលើឧបករណ៍ចំពោះអ្នកពិការផ្លូវកាយឬផ្លូវចិត្ត
បេក្ខជនទទួលឧបត្ថម្ភ ៖ អ្នកទទួលកូនសៀវភៅ/លិខិតបញ្ជាក់ សំរាប់អ្នកពិការផ្លូវកាយឬផ្លូវចិត្ត ហើយពេញលក្ខណៈសម្បត្តិនៃតារាងស្តង់ដារស្តីពីប្រាក់ឧបត្ថម្ភលើឧបករណ៍ ហើយមានប្រការឧបត្ថម្ភមួយចំនួនក៏ត្រូវការឲ្យគ្រូពេទ្យ អ្នកព្យាបាលវាយតម្លៃ ទើបអាចស្នើសុំបាន។

ទីកន្លែងស្នើសុំ ៖ ទាក់ទង「មជ្ឈមណ្ឌលឧបករណ៍ឧបត្ថម្ភខេត្តនិងក្រុងនានា」
ប្រការឧបត្ថម្ភនិងចំនួនប្រាក់ ៖ សូមមើល《ស្តង់ដារស្តីពីប្រាក់ឧបត្ថម្ភលើសោហ៊ុយឧបករណ៍ឧបត្ថម្ភសំរាប់អ្នកពិការផ្លូវកាយឬផ្លូវចិត្ត》


ផ្តល់ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រនានាសំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម

១.ប្រាក់ឧបត្ថម្ភពិសេសសំរាប់ថែទាំមនុស្សចាស់ដែលមានចំណូលទាប-មធ្យម
ដើម្បីសងការខូចខាតមកពីគ្រួសារមានចំណូលទាប-មធ្យមត្រូវតែថែទាំមនុស្សចាស់ ដូច្នេះលះបង់ឱកាសធ្វើការ ចំពោះមនុស្សចាស់ដែលបានទទួលយកប្រាក់ឧបត្ថម្ភជីវភាព សំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម ហើយមិនដែលទទួលបានការចាត់ចែងពីអង្គការណា សេវាកម្មរស់នៅផ្ទះ មិនដែលជួលអ្នកថែទាំ(អ្នកបំរើ) ត្រូវវាយតម្លៃថាការបាត់បង់សមត្ថភាពមានកំរិតធ្ងន់ធ្ងរ ហើយពិតជាថែទាំដោយសមាជិកគ្រួសារ នឹងផ្តល់ប្រាក់5000យន់រាល់ខែជូនអ្នកថែទាំក្នុងគ្រួសារ។ បើសិនចង់ស្នើសុំ សូមទាក់ទងនឹងសាលាឬមន្ទីរ(ការិយាល័យ)សង្គមកិច្ចដែលអត្រានុកូលដ្ឋានស្ថិតនៅ។


២.ប្រាក់ឧបត្ថម្ភធានាសុខភាពសំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម
ចំពោះមនុស្សចាស់ដែលមានចំណូលទាប-មធ្យម ហើយមានអាយុលើសពី70ឆ្នាំ ក្រសួងសុខាភិបាលនិងសុខុមាលភាពនឹងផ្តល់「ប្រាក់ឧបត្ថម្ភទាំងស្រុង」សំរាប់បង់សោហ៊ុយធានាសុខភាព រីឯកសោហ៊ុយមួយចំណែកដែលជាការធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល ឬសោហ៊ុយព្យាបាលដែលការធានារ៉ាប់រងមិនដែលគ្របដណ្តប់ អត្រាផ្តល់ឧបត្ថម្ភចាត់ចែងដោយអង្គការមានសមត្ថកិច្ចនៅតំបន់តាមស្ថានភាពហរិញ្ញវត្ថុ ហើយកំណត់ស្តង់ដារឧបត្ថម្ភ។ អំពីប្រការឧបត្ថម្ភធានារ៉ាប់រងសុខភាពសំរាប់បេក្ខជនដែលរដ្ឋាភិបាលថ្នាក់នានាបានរៀបចំ អាចទៅ「វេបសាយនៃនាយកដ្ឋានធានារ៉ាប់រងសុខភាពនៃក្រសួងសុខាភិបាលនិងសុខុមាលភាព」(https://www.nhi.gov.tw/Content_List.aspx?n=2B6C70D61115FF2A&topn=3185A4DF68749BA9) ដើម្បីស្វែងរក ឬទាក់ទងលេខពិសេសផ្តល់សេវាប្រឹក្សារធានារ៉ាប់រងសុខភាព៖0800-030-598។


៣.ប្រាក់ឧបត្ថម្ភសំរាប់ថែទាំមនុស្សចាស់ដែលមានចំណូលទាប-មធ្យម ហើយមានជម្ងឺធ្ងន់ធ្ងរចូលដេកពេទ្យ

បើសិនមនុស្សចាស់ដែលមានចំណូលទាប-មធ្យមចូលដេកពេទ្យ តែគ្មានសមាជិកគ្រួសារអាចមកថែទាំទេ ហើយគ្រូពេទ្យបានបញ្ជាក់ថា ត្រូវតែជួលមនុស្សពិសេសមកថែទាំ រដ្ឋាភិបាលក្រុងនិងខេត្តនានានឹងផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីបន្ថយបន្ទុកលើសោហ៊ុយថែទាំនៅមន្ទីរពេទ្យ។ ស្តង់ដារឧបត្ថម្ភនៅក្រុងនិងខេត្តនានាខុសពីគ្នា ហើយប្រាក់ឧបត្ថម្ភនេះមិនអាចទទួលជា មួយនឹង「ប្រាក់ឧបត្ថម្ភពិសេសសំរាប់ថែទាំមនុស្សចាស់ដែលមានចំណូលទាប-មធ្យម」、「សេវាថែទាំក្នុងផ្ទះ」、「សេវាថែទាំនៅពេលថ្ងៃជាដើម」ពត៌មានពាក់ព័ន្ធអាចទាក់ទងនឹងមន្ទីរសង្គមកិច្ចនៃរដ្ឋាភិបាលក្រុងនិងខេត្តនានា។


៤.ការដំឡើងធ្មេញក្លែងក្លាយសំរាប់គ្រួសារមានចំណូលទាបនិងមនុស្សចាស់ដែលមានចំណូលទាប-មធ្យម

ដើម្បីផ្សព្វផ្សាយនិងជំរុញគោលនយោបាយអំពីសុខុមាលភាពសំរាប់មនុស្សចាស់ ធានាសុខភាពមាត់របស់មនុស្សចាស់ បន្ថយបន្ទុកសេដ្ឋកិច្ចរបស់មនុស្សចាស់ ចាប់ពីថ្ងៃនេះទៅ នឹង ផ្តល់ប្រាក់ឧបត្ថម្ភសំរាប់ដំឡើងធ្មេញក្លែងក្លាយសំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម ហើយមានអាយុលើសពី65ឆ្នាំ ដើម្បីថែរក្សាគុណភាពជីវភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សចាស់។

លក្ខណៈផ្តល់ឧបត្ថម្ភ ៖ ចំពោះមនុស្សចាស់ដែលមានចំនូលទាបបានចុះបញ្ជី ហើយមានអាយ65ឆ្នាំ អ្នកដែលទទួលបានប្រាក់ឧបត្ថម្ភជីវភាពសំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម ឬត្រូវរដ្ឋាភិបាលថ្នាក់នានាទទួលចាត់ចែងដោយប្រាក់ឧបត្ថម្ភទាំងមូល សុទ្ធតែអាចនាំយកលិខិតបញ្ជាក់ថាជាគ្រួសារមានចំណូលទាបដែលចេញដោយសាលាខ័ណ្ឌ លិខិតបញ្ជាក់ថាបានទទួលប្រាក់ឧបត្ថម្ភជីវភាពសំរាប់មនុស្សចាស់ដែលមានចំណូលទាប-មធ្យម ឬលិខិតបញ្ជាក់ថាត្រូវរដ្ឋាភិបាលថ្នាក់នានាទទួលចាត់ចែងដោយប្រាក់ឧបត្ថម្ភទាំងមូល និងច្បាប់ដើមនៃអត្តសញ្ញាណប័ណ្ណ ត្រា កាតធានារ៉ាប់រងសុខភាពសំរាប់ប្រជាជនទាំងមូល ទៅមន្ទីរពេទ្យធ្មេញពេញលក្ខណៈនៅជិតខាងដែលទទួលស្គាល់ពីមន្ទីរធានារ៉ាប់រងសុខភាពកណ្តាល ដើម្បីដាក់ពាក្យស្នើសុំ។


ទទួលសង្គមមានមនុស្សចាស់ជាច្រើន បង្កើតប្រព័ន្ធថែទាំអស់ពេលយូរឲ្យបានគ្រប់គ្រាន់
សព្វថ្ងៃនេះ ដោយសាររចនាសម្ព័ន្ធប្រជាជននៅតៃវ៉ាន់មានលក្ខណៈកាន់តែចាស់និងគ្មានកូនចៅជំនាន់ក្រោយ បណ្តាលឲ្យការថែទាំក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរ មានមនុស្សកាន់តែច្រើនបានលះបង់គុណភាពជីវភាពនិងការងារដើម្បីថែទាំសមាជិកគ្រួសារ អាស្រ័យហេតុនេះ រដ្ឋាភិបាលបានរៀបចំរបរថែទាំអស់ពេលយូរ ដើម្បីដោះស្រាយបញ្ហាស្តីពីប្រជាជនកាន់តែចាស់ដែលបានប្រឈមមុខ។ ពត៌មាន អំពីការថែទាំអស់ពេលយូរ សូមទៅវេបសាយនេះ(https://ifi.immigration.gov.tw/ct.asp?xItem=9884&ctNode=36461&mp=ifi_zh)រកមើល។


ទូរស័ព្ទពិសេសពិគ្រោះសុខុមាលភាព1957 ហៅទូរស័ព្ទក៏អាចទទួលជំនួយបាន
ទូរស័ព្ទពិសេសពិគ្រោះសុខុមាលភាព1957បានធ្វើសមាហរណកម្មនូវសេវាកម្មនិងធនធាននានានៃអង្គការរដ្ឋនិងឯកជន ផ្តល់សេវាពិគ្រោះសុខុមាលភាពសង្គមនិងរាយការណ៍ណែនាំនៅទីកន្លែងតែមួយ បើសិនលោកអ្នកមានសំនួរឆ្ងល់ពាក់ព័ន្ធនឹងសុខុមាលភាពអំពីមនុស្សចាស់ សុទ្ធតែអាចហៅទូរស័ព្ទពិសេសឥតគិតថ្លៃនេះពិគ្រោះយោបល់។ ពត៌មានកាន់តែច្រើនអាចទៅ វេបសាយនេះ(https://ifi.immigration.gov.tw/ct.asp?xItem=9684&ctNode=36527&mp=ifi_zh)រកមើល។

ពេលវេលាបំរើនៃទូរស័ព្ទពិសេសពិគ្រោះសុខុមាលភាព1957 ៖ ម៉ោង8:00-22:00រាល់ថ្ងៃ(រួមទាំងថ្ងៃសំរាកដែលរដ្ឋបានកំណត់)


មនុស្សយើងរស់នៅកាន់តែយូរ នឹងចាប់ផ្តើមកើតជម្ងឺនានាទាំងរាងកាយ ដើម្បីធ្វើឲ្យមនុស្សចាស់រស់នៅដោយកាន់តែថ្លៃថ្នូរ ហើយកាត់បន្ថយបន្ទុករបស់អ្នកថែទាំ រដ្ឋាភិបាលនឹងផ្តល់ឧបត្ថម្ភវេជ្ជសាស្ត្រនានា មិនថាជាការថ្នាក់ថ្នមនៅសហគមន៍ ឧបត្ថម្ភលើឧបករណ៍ ប្រាក់ឧបត្ថម្ភធានាសុខភាព ប្រាក់ឧបត្ថម្ភព្យាបាលជម្ងឺ បង្កើតរបរថែទាំអស់ពេលយូរជាដើម គោលបំណងគឺដើម្បីលើកខ្ពស់គុណភាពជីវភាពសំរាប់មនុស្សចាស់។


ប្រភពយោងតាម ៖
ក្រសួងសុខាភិបាលនិងសុខុមាលភាព—សុខុមាលភាពរបស់មនុស្សចាស់
https://www.mohw.gov.tw/cp-190-224-1.html

ក្រសួងសុខាភិបាលនិងសុខុមាលភាព—ការបកស្រាយអំពីពត៌មានផ្សាយផ្ទាល់
https://www.mohw.gov.tw/cp-17-45823-1.html

ក្រសួងសុខាភិបាលនិងសុខុមាលភាព—ប្រាក់ឧបត្ថម្ភសំរាប់គ្រួសារមានចំណូលទាបនិងមនុស្សចាស់ដែលមានចំណូលទាប-មធ្យមដំឡើងធ្មេញក្លែងក្លាយ
https://dep.mohw.gov.tw/DOSAASW/cp-550-4748-103.html

សាលាEរបស់ខ្ញុំ—ប្រាក់ឧតប្ថម្ភបន្ថែម
https://www.gov.tw/welfare/News_Content.aspx?n=8B7D2EA6418C5997&sms=686D937AF2F412F5&s=AE0772B77CCD3547

top