ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការផ្តល់ប្រឹក្សាជីវិត
:::

ដើម្បីធ្វើឱ្យការបើកបរម៉ូតូកាន់តែមានសុវត្ថភាពជាងមុន ចាប់ផ្តើមពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១១៣ នេះតទៅសំណួរប្រភេទវីដេអូស្តីពីការយល់ដឹងអំពីគ្រោះថ្នាក់គ្រោះ នឹងត្រូវបានបញ្ចូលថ្មីបន្ថែមទៅក្នុងការប្រលងសំណេរទ្រឹស្តីលើការប្រលងម៉ូតូ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/04/26
  • ពេលវេលានៃការចុច:29

សូមបងប្អូនដែលត្រៀមប្រឡងយកប័ណ្ណបើកបរម៉ូតូមានការប្រុងប្រយ័ត្ន!ដើម្បីបង្កើនសមត្ថភាពយល់ដឹងពីគ្រោះថ្នាក់នៃការជិះម៉ូតូ និងកាត់បន្ថយការកើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១១៣ នេះតទៅមន្ទីរគ្រប់គ្រងផ្លូវជាតិនឹងធ្វើការបញ្ចូលបន្ថែមប្រធានបទថ្មីសំណួរប្រភេទវីដេអូស្តីពីការយល់ដឹងអំពីគ្រោះថ្នាក់ ជួយអោយបេក្ខជនប្រលងយល់ដឹងពីហានិភ័យដែលពួកគេអាចជួបប្រទះនៅលើផ្លូវ និងរបៀបដោះស្រាយ។ មន្ទីរបានបញ្ជក់ថា សំណួរដែលទើបដាក់បញ្ចូលក្នុងកម្រងសំណួរអំពីសំណួរប្រភេទវីដេអូស្តីពីការយល់ដឹងអំពីគ្រោះថ្នាក់គឺមានចំនួន១០៩ សំណួរ ចាប់ពីថ្ងៃទី៥ ខែមិថុនា វិញ្ញាសារការធ្វើប្រលងម៉ូតូទ្រីស្តីសរសេរបែបរូបភាពអំពីស្ថានភាពដែលពីមុនមានចំនួន១០ សំណួរ នឹងត្រូវក្រែប្រែមកត្រឹមចំនួន ៥សំណួរបែបរូបភាពអំពីស្ថានភាព នឹងសំណួរប្រភេទវីដេអូស្តីពីការយល់ដឹងអំពីគ្រោះថ្នាក់ចំនួន ៥ សំណួរ ក្នុងនោះសំណួរប្រភេទវីដេអូការយល់ដឹងអំពីគ្រោះថ្នាក់ត្រូវបានជ្រើសរើសចេញដោយចៃដន្យពីចំកម្រងសំណួរ សំណួរត្រូវចេញបែបសំណួរជ្រើសរើសចម្លើយ មួយសំណួរ២ពិន្ទុ។ ចំនួនសំណួរសរុបក្នុងការប្រលងសំណេរទ្រឹស្តីនៅតែរក្សាចំនួន ៥០សំណួរដដែរ ដោយពិន្ទុប្រឡងជាប់គឺចំនួន ៨៥ ពិន្ទុ។

បេក្ខជនប្រលងអាចចូលទៅកាន់គេហទំព័ររបស់មន្ទីរគ្រប់គ្រងផ្លូវជាតិ (https://reurl.cc/kr65Y9) ដើម្បីទាញយកសំណួរសាកល្បងវីដេអូការយល់ដឹងពីគ្រោះថ្នាក់ដើម្បីអនុវត្ត សំណួរសាកល្បងមានផ្តល់ជា ៨ ភាសាផងដែរ (ចិន អង់គ្លេស ជប៉ុន ឥណ្ឌា ថៃ វៀតណាម ខ្មែរ មីយ៉ាន់ម៉ា) ក្រៅពីនេះ នៅចុងខែឧសភា ឆ្នាំ១១៣ ប្រព័ន្ធសម្រាប់ការធ្វើតេស្តសរសេរសាកល្បងតាមអ៊ីនធឺណេតក៏នឹងត្រូវសហការកែប្រែទៅតាមនឹងដែរ។ ផ្តល់សំណួរសាកល្បងពីវីដេអូការយល់ដឹងពីគ្រោះថ្នាក់ ប្រព័ន្ធសម្រាប់ការធ្វើតេស្តនេះមានផ្តល់ចំនួន ៨ ភាសាសម្រាប់ការធ្វើតេស្តសរសេរ និង១០ភាសាសម្រាប់ការធ្វើតេស្តផ្ទាល់មាត់ (បន្ថែមភាសាតៃវ៉ាន់ និង ភាសាហាកា) ដល់ពេលនោះ បេក្ខជនអាចចូលរួមប្រើប្រាស់ប្រព័ន្ធនេះអោយកាន់តែច្រើន(https://reurl.cc/YVx74n) ដើម្បីស្ទាត់សមនឹងការប្រើប្រាស់ពេលប្រលងសំណេរទ្រឹស្តី។

មន្ទីរបានរំលឹកបន្ថែមថា ក្រោយការន្ថែមថ្មីពីសំណួរប្រភេទវីដេអូស្តីពីការយល់ដឹងអំពីគ្រោះថ្នាក់ មុនពេលធ្វើការកក់ណាត់ជួបដើម្បីធ្វើការប្រលងប័ណ្ណបើកបរ បេក្ខជននៅតែត្រូវតែបំពេញបទពិសោធន៍ "វេទិការអប់រំអំពីគ្រោះថ្នាក់នៃម៉ូតូ" ជាមុនសិន តាមរយៈគោលនយោបាយរួមបញ្ចូលគ្នានូវការប្រឡងសំណេរទ្រឹស្តី និងបទពិសោធន៍វេទិកាអប់រំ ពង្រឹងការយល់ដឹងពីហានិភ័យ និងសមត្ថភាពដោះស្រាយបញ្ហារបស់បេក្ខជនប្រលង និងយល់ដឹងកាន់តែច្បាស់អំពីកត្តាហានិភ័យ ស្ថានភាពផ្លូវនៅពេលប្រើប្រាស់ផ្លូវ។ ចាប់ពីឆ្នាំ ១០៨ មក វេទិកាអប់រំបានឈានចូលដល់ឆ្នាំទីប្រាំរបស់ខ្លួនចាប់តាំងការបង្កើតមក ប្រមូលផ្តុំវីដេអូស្ថានភាពគ្រោះថ្នាក់បានចំនួន៩៥ វីដេអូ និងមានមនុស្សចូលមកទស្សនាចំនួន ៣០០ ម៉ឺននាក់ មន្ទីរបានបញ្ជក់ថា ខ្លួននឹងបន្តរក្សា និងកែសម្រួលផ្ទាំងប្រតិបត្តិការអោយកាន់តែប្រសើរ និងរៀបចំបង្កើតវីដេអូពីប្រធានបទគ្រោះថ្នាក់គ្រប់ស្ថានភាព មុនពេលប្រលងសំណេរទ្រឹស្តី បេក្ខជនប្រលងអាចប្រើប្រាស់កម្មវិធីអប់រំឱ្យបានល្អ សាកល្បងធ្វើតេស្តដោយខ្លួនឯង ទស្សនាការពន្យល់វែកញែកយ៉ាងពេញលេញ ដើម្បីស្វែងយល់ពីចំណេះដឹងច្បាប់ចរាចរណ៍ និងគោលគំនិតការពារនៃការបើកបរដែលមានបង្ហាញក្នុងវីដេអូ បង្កើតគំនិតយល់ដឹងពីហានិភ័យដែលត្រឹមត្រូវ ពង្រឹងសុវត្ថិភាពក្នុងការបើកបរម៉ូតូ។


top