ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានថ្មីៗ
:::

ការទិញឧបករណ៍សន្សំសំចៃថាមពលភ្លើង ស្នើសុំការបង្វិលសងនៃការកាត់បន្ថយពន្ធលើទំនិញតាមអ៊ីនធឺណិត មានភាពរហ័ស និងងាយស្រួល!

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/04/26
  • ពេលវេលានៃការចុច:27

តាមការបញ្ជាក់ពីនាយកដ្ឋានពន្ធដារតំបន់កណ្តាលនៃក្រសួងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់សម្ភារៈគេហដ្ឋានដែលសន្សំសំចៃថាមពលភ្លើង កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចជួយដល់ផែនដី ការទិញទូរទឹកកកថ្មី ម៉ាស៊ីនត្រជាក់(កំដៅ) ឬម៉ាស៊ីនសម្ងួតថ្មីដែលត្រូវមានបានផ្ទៀងផ្ទាត់ថាជាសម្ភារៈសន្សំសំចៃភ្លើងកម្រិត១ ឬកម្រិត២ មុនថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១១៤ អាចចូលទៅកាន់គេហទំព័រក្រសួងហិរញ្ញវត្ថុតាមរយៈ (https://www.etax.nat.gov.tw/etwmain/en/commodity-tax-refund)ដើម្បីធ្វើការស្នើសុំការបង្វិលសងនៃការកាត់បន្ថយពន្ធ មានភាពរហ័ស និងងាយស្រួល។

នាយកដ្ឋានបានធ្វើការណែនាំបន្ថែមទៀតថា ការធ្វើការស្នើសុំតាមរយៈគេហទំព័រអ៊ីនធឺណែតក្នុងការការបង្វិលសងនៃការកាត់បន្ថយពន្ធទំនិញ ត្រូវបញ្ចូលឯកសារភ្ជាប់ដែលមានដូចជា៖

១. វិក្កយបត្រ Uniform-Invoice ឬ បង្កាន់ដៃទទួលប្រាក់ (វិក្កយបត្រអេឡិចត្រូនិក និងវិញ្ញាបនបត្រវិក្កយបត្រអេឡិចត្រូនិក មិនតម្រូវអោយភ្ជាប់មកជាមួយឡើង)។

២. សៀវភៅគណនីធនាគារផ្ទៃខាងមុខដែលត្រូវទទួលប្រាក់។

៣. ប័ណ្ណធានារបស់ឧបករណ៍អគ្គីសនី។

ព្រមទាំងបញ្ចូលឯកសារដែលសមស្របទៅនឹងការរៀបរាប់ខាងលើដាក់បញ្ចូលជា១ឯកសារ (ច្រើនបំផុត២) ទំហំឯកសារសរុបមិនត្រូវធំជាង ៨MB នោះឡើយ (ឈ្មោះឯកសារត្រូវបញ្ចប់ដោយdoc,docx,xls,xlsx,odt,ods,pdf, jpg,jpeg,png,tif ឬប្រភេទgif) ប្រសិនជាទំហំឯកសារធំពេក អាចថតវិក្កយបត្រ Uniform-Invoice ប័ណ្ណធានាឧបករណ៍ និងសៀវភៅធនាគារក្នុងរូបតែថតតែមួយ ហើយថតអេក្រង់(Screenshot) រួមបញ្ចូលទៅក្នុងអ៊ីនធឺណែត។

នាយកដ្ឋានបានក្រើនរំលឹកបន្ថែមថា អតិថិជនត្រូវធ្វើការស្នើសុំក្នុងរយៈពេល៦ខែក្រោយថ្ងៃបន្ទាប់ពីថ្ងៃទិញទំនិញដែលមានលើវិក្កយបត្រ Uniform-Invoice ឬកាលបរិច្ឆទនៅលើបង្កាន់ដៃទទួលប្រាក់លើការទិញទំនិញអគ្គីសនីដែលមានលក្ខខណ្ឌសមស្របទៅនឹងការអនុលោមច្បាប់ ក្រោយកាលបរិច្ឆេទផុតកំណត់ មិនអាចធ្វើការស្នើសុំការបង្វិលសងពន្ធលើទំនិញនោះឡើយ។ ប្រសិនជាលោកអ្នកមានបញ្ហាចម្ងល់ សូមទាក់ទងមកកាន់លេខបំរើសេវាកម្ម០៨០០-០


top